​ធនាគារ​ ABA​ ប្តូរ​ទីតាំង​សាខា​ស្រុក​មេមត់​ ទៅ​កន្លែង​ធំ​ទូលាយ​ជាង​មុន​

22/Sep/2026

aba memot branch kh-1aba memot branch kh-1
aba memot branch kh-2aba memot branch kh-2
aba memot branch kh-3aba memot branch kh-3
aba memot branch kh-4aba memot branch kh-4
aba memot branch kh-5aba memot branch kh-5

ធនាគារ​ ABA​ បាន​ប្តូរ​ទីតាំង​ សាខា​ស្រុក​មេមត់​ ទៅ​កាន់​ទីតាំង​ធំ​ជាង​មុន​ ប្រសើរ​ជាង​មុន​ ដើម្បី​ផ្ដល់​នូវ​បទ​ពិសោធ​សេវា​ធនាគារ​ទំនើប​ងាយស្រួល​ជូន​អតិថិជន​នៅ​ក្នុង​តំបន់​នេះ​។​

​ដោយ​មាន​ចម្ងាយ​ប្រមាណ​ជា​ 1​ គីឡូម៉ែត្រ​ពី​ទីតាំង​ចាស់​ ទីតាំង​ថ្មី​នេះ​មាន​បន្ថែម​ឧបករណ៍​បរិក្ខារ​ទំនើបៗ​ច្រើន​ជាង​មុន​ ដោយ​ធានា​នូវ​បទ​ពិសោធ​ដ៏​រលូន​ស្រួល​សម្រាប់​អតិថិជន​ក្នុង​ការ​បំពេញ​ តម្រូវការ​ហិរញ្ញវត្ថុ​របស់​ខ្លួន​។​ ជាមួយ​សេវាកម្ម​ និង​ផលិតផល​ពេញលេញ​សម្បូរ​បែប​របស់​ ABA​ អតិថិជន​អាច​អញ្ជើញ​មក​ប្រើប្រាស់​សេវា​នៅ​ក្នុង​សាខា​ដែល​មាន​កន្លែង​អង្គុយ​រង់ចាំ​ប្រកបដោយ​ផាសុកភាព​ ចំណត​ឡាន​ធំ​ទូលាយ​ និង​បន្ទប់​ VIP​ ធំ​ជាង​មុន​ សម្រាប់​ឯកជន​ភាព​អតិថិជន​។​

​ផ្នែក​ស្វ័​យ​សេវា​នៅ​ទីតាំង​ថ្មី​នេះ​ ក៏​បាន​ពង្រីក​ ដោយ​មាន​បំពាក់​នូវ​ម៉ាស៊ីន​ទំនើបៗ​ដូច​ជា​ ម៉ាស៊ីន​ ATM,​ ម៉ាស៊ីន​ដាក់​ប្រាក់​,​ ម៉ាស៊ីន​ដាក់​មូល​ប្ប​ទា​នប​ត្រ​ (CDM)​ និង​ម៉ាស៊ីន​ដក​ដាក់​ប្រាក់​ (CRM)​ ដែល​ អាច​ឲ្យ​អតិថិជន​ធ្វើ​ប្រតិបត្តិការ​គ្រប់ពេលវេលា។​ ទីតាំង​ថ្មី​នេះ​ ក៏​មាន​ម៉ាស៊ីន​បើក​កាត​ ដែល​អតិថិជន​អាច​បើក​កាត​ CSS​ និង​កាត​អន្តរជាតិ​ រួម​មាន​ Visa,​ Mastercard,​ UPI​ ភ្លាមៗ​ផង​ដែរ​។​

​ទីតាំង​ថ្មី​ ABA​ សាខា​ស្រុក​មេមត់​ ស្ថិត​នៅ​ដី​ឡូត៍​លេខ​ 51​ &​ 963​ ផ្លូវជាតិ​លេខ​7​ ភូមិ​មេមត់​ផ្សារ​ ឃុំ​មេមត់​ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​។​ លោក​អ្នក​អាច​ស្វែងរក​ទីតាំង​ នៅ​ទី​នេះ​។​

​សាខា​នេះ​ បើក​បម្រើ​អតិថិជន​រៀងរាល់ថ្ងៃ​ច័ន្ទ​ ដល់​ថ្ងៃ​សុក្រ​ ចាប់ពី​ម៉ោង​ 8​ព្រឹក​ ដល់​ 4​រសៀល​ និង​អាច​ទាក់ទង​តាម​លេខ​ទូរស័ព្ទ​ 098​ 203​ 639​។​

​សូម​អញ្ជើញ​អតិថិជន​មក​កាន់​ ABA​ ស្រុក​មេមត់​ និង​សូម​ប្រើប្រាស់​សេវា​ធនាគារ​ប្រកបដោយ​ភាព​ងាយស្រួល​។​