ABA​ ទទួល​បាន​កិត្តិនាម​ “​ធនាគារ​ឆ្នើម​ជាងគេ​”​ ពី​ Euromoney​ ជា​លើក​ទី​5

19/Jul/2018

ABA​ ទទួល​បាន​កិត្តិនាម​ “​ធនាគារ​ឆ្នើម​ជាងគេ​”​ ពី​ Euromoney​ ជា​លើក​ទី​5ABA​ ទទួល​បាន​កិត្តិនាម​ “​ធនាគារ​ឆ្នើម​ជាងគេ​”​ ពី​ Euromoney​ ជា​លើក​ទី​5
ABA​ ទទួល​បាន​កិត្តិនាម​ “​ធនាគារ​ឆ្នើម​ជាងគេ​”​ ពី​ Euromoney​ ជា​លើក​ទី​5ABA​ ទទួល​បាន​កិត្តិនាម​ “​ធនាគារ​ឆ្នើម​ជាងគេ​”​ ពី​ Euromoney​ ជា​លើក​ទី​5
ABA​ ទទួល​បាន​កិត្តិនាម​ “​ធនាគារ​ឆ្នើម​ជាងគេ​”​ ពី​ Euromoney​ ជា​លើក​ទី​5ABA​ ទទួល​បាន​កិត្តិនាម​ “​ធនាគារ​ឆ្នើម​ជាងគេ​”​ ពី​ Euromoney​ ជា​លើក​ទី​5
ABA​ ទទួល​បាន​កិត្តិនាម​ “​ធនាគារ​ឆ្នើម​ជាងគេ​”​ ពី​ Euromoney​ ជា​លើក​ទី​5ABA​ ទទួល​បាន​កិត្តិនាម​ “​ធនាគារ​ឆ្នើម​ជាងគេ​”​ ពី​ Euromoney​ ជា​លើក​ទី​5
ABA​ ទទួល​បាន​កិត្តិនាម​ “​ធនាគារ​ឆ្នើម​ជាងគេ​”​ ពី​ Euromoney​ ជា​លើក​ទី​5ABA​ ទទួល​បាន​កិត្តិនាម​ “​ធនាគារ​ឆ្នើម​ជាងគេ​”​ ពី​ Euromoney​ ជា​លើក​ទី​5

ធនាគារ​ ABA​ ដែល​ជា​សមាជិក​សម្ពន្ធ​ធនាគារជាតិ​នៃ​កា​ណា​ដា​ ត្រូវ​បាន​ជ្រើសរើស​ជា​ ធនាគារ​ឆ្នើម​ជាងគេ​នៅ​កម្ពុជា​ ជា​លើក​ទី​5​ ក្នុង​រយៈពេល​5​ឆ្នាំ​ជាប់ៗ​គ្នា​ ដោយ​ទស្សនាវដ្តី​ហិរញ្ញវត្ថុ​ដ៏​មាន​ឥទ្ធិពល​គឺ​ ទស្សនាវដ្តី​ Euromoney​។​ ពានរង្វាន់​នេះ​ត្រូវ​បាន​ប្រគល់​ជូន​ ABA​ នៅ​ក្នុង​ពិធី​ប្រគល់​រង្វាន់​ដល់​ធនាគារ​ជ័យ​លា​ភី​ពី​តំបន់​អាស៊ី​ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​កម្មវិធី​ពិសា​ភោជនាហារ​ និង​រាត្រីសមោសរ​ អបអរសាទរ​ពានរង្វាន់​ឧត្តមភាព​ ប្រចាំឆ្នាំ​របស់​ទស្សនាវដ្តី​ Euromoney​ នៅក្នុង​ទីក្រុង​ហុងកុង​កាលពី​ថ្ងៃ​ទី​18​ ​ខែកក្កដា​ ម្សិល​ម៉ិ​ញ​នេះ​។​

​មាន​ប្រសាសន៍​ពាក់ព័ន្ធ​នឹង​ជ័យ​លា​ភី​នេះ​ លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ ABA​ បាន​ថ្លែង​ថា​៖​ “​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​ពានរង្វាន់​ដ៏​ឧត្តុង្គឧត្តម​មួយ​នេះ​ ពី​ទស្សនាវដ្តី​ហិរញ្ញវត្ថុ​ដែល​ត្រូវ​បាន​គេ​គោរព​ទទួលស្គាល់​ជុំវិញ​ពិភពលោក​។​ ម្យ៉ាងវិញទៀត​ការណ៍​ដែល​យើង​ទទួល​បាន​កិត្តិនាម​ជា​ធនាគារ​ឆ្នើម​ជាងគេ​ដល់​ទៅ​5​ឆ្នាំ​ជាប់ៗ​គ្នា​នេះ​ សបញ្ជាក់​ឲ្យ​ឃើញ​ថា​ យើង​ពិតជា​នៅ​លើ​ផ្លូវត្រូវ​ក្នុង​ការ​ផ្តល់​ផលិតផល​ទំនើប​ទាន់សម័យ​និង​ផ្តោត​លើ​តម្រូវការ​អតិថិជន​ជា​ធំ​ ជូន​ទៅ​ដល់​ប្រជាពលរដ្ឋ​ និង​អាជីវកម្ម​នានា​ក្នុង​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​ការ​បន្ត​ពង្រឹង​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​ថែម​ទៀត​ផង​។​ ខ្ញុំ​ក៏​សូម​អរគុណ​ដល់​បុគ្គលិក​យើង​ទាំងអស់​ ដែល​ជា​រៀងរាល់ថ្ងៃ​ ពួក​គេ​តែងតែ​ផ្តោត​ទៅ​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ ​ផ្តល់​បទ​ពិសោធ​ធនាគារ​ដ៏​ល្អ​ឥត​ខ្ចោះ​ជូន​អតិថិជន​ ហើយ​ក៏​សូម​អរគុណ​ជា​អនេកប្បការ​ដល់​អតិថិជន​ទាំងអស់​ដែល​តែងតែ​ផ្តល់​ការ​គាំទ្រ​ និង​ជឿ​ទុកចិត្ត​លើ​ ABA”​។​

ដំណើរការ​ជ្រើសរើស​ធនាគារ​ឆ្នើម​ជាងគេ​ប្រចាំ​ប្រទេស​នីមួយៗ​របស់​ Euromoney​ គឺ​ពឹងផ្អែក​លើ​ទិន្នន័យ​បែប​បរិមាណ​ និង​គុណភាព​ដែល​ប្រមូល​បាន​ក្នុង​រយៈពេល​ 12​ ខែ​ចុង​ក្រោយ​នេះ​។​ ទិន្នន័យ​ទាំងនោះ​រួម​មាន​ ព័ត៌មាន​ទាំងឡាយ​ដែល​ផ្តល់​ជូន​ដោយ​ធនាគារ​ដែល​ចូលរួម​ក្នុង​ការ​ប្រកួត​នេះ​ទាំងអស់​,​ ការ​ស្ទង់​មតិ​ពី​បណ្តាញ​របស់​ Euromoney,​ និង​បទ​សម្ភាស៍​ស៊ីជម្រៅ​ជាមួយ​អ្នកវិភាគ​ឯករាជ្យ​នានា​ក្នុង​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​ពី​ប្រទេស​នោះ​។​ លើស​ពី​នេះ​ទៅ​ទៀត​ ចំណុច​សំខាន់ៗ​ដែល​ត្រូវ​បាន​ពិចារណា​ក្នុង​ការ​វាយតម្លៃ​នេះ​រួម​មាន​ យុទ្ធសាស្ត្រ​ក្នុង​ការ​ពង្រឹង​ការ​គ្រប់គ្រង​ហានិភ័យ​និង​សុវត្ថិភាព​តាម​អុីនធឺណិតរបស់​ធនាគារ​,​ កា​រវិ​វ​ឌ្ឍ​ទៅ​មុខ​នៃ​ផលិតផល​និង​យុទ្ធសាស្ត្រ​នៃ​សេវា​ធនាគារ​បែប​ឌី​ជី​ថ​ល​,​ ការ​ពង្រីក​ភូមិសាស្ត្រ​នៃ​ប្រតិបត្តិការ​ការងារ​,​ គោល​ជំហរ​និង​ឥ​ទ្ធ​ពល​របស់​ធនាគារ​ក្នុង​ទីផ្សារ​ ក៏​ដូច​ជា​សមិទ្ធិ​ផល​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ឆ្នាំ​ចុង​ក្រោយ​ដោយ​ធៀប​នឹង​ឆ្នាំទៅ​ម៉ិ​ញ​ផង​ដែរ​។​

​លោក​ Clive​ Horwood​ និពន្ធ​នាយក​នៃ​ទស្សនាវដ្តី​ Euromoney​ ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា​៖​ “​ធនាគារ​ ABA​ នៅ​តែ​ជា​ធនាគារ​នាំមុខ​គេ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​បាន​ទទួល​កំណើន​ប្រាក់​ចំណេញ​ដល់​ទៅ​ 59%​ ក្នុង​ឆ្នាំ​ 2017​ បើ​ធៀប​នឹង​ឆ្នាំ​ 2016​ ដោយ​កើន​រហូត​ដល់​ 46.19​ លាន​ដុល្លារ​អា​មេ​រិ​ក​។​ ទ្រព្យសកម្ម​កើន​បាន​ 49%​ រហូត​ដល់​ 1.64​ ពាន់​លាន​ដុល្លារ​ និង​អត្រា​នៃ​លទ្ធភាព​ទទួល​បាន​ប្រាក់​ចំណេញ​គឺ​ 28.1%”​។​ លោក​បាន​បន្ថែម​ទៀត​ថា​៖​ “​ការ​គាំទ្រ​ពី​ភាគ​ហ៊ុ​និក​ដ៏​ធំ​ គឺ​ធនាគារជាតិ​នៃ​កា​ណា​ដា​ នឹង​បន្ត​ជា​អត្ថប្រយោជន៍​ដ៏​ពិសេស​ក្នុង​ការ​ដឹកនាំ​ការ​អនុវត្ត​ការងារ​នានា​ផង​ដែរ​។​ ABA​ បន្ត​ជំរុញ​សេវា​ធនាគារ​នានា​ឲ្យ​ទៅ​ជា​លក្ខណៈ​ឌី​ជី​ថ​ល​ និង​មានការ​ឆ្លើយ​តប​ខ្ពស់​ទៅ​នឹង​តម្រូវការ​នៅ​កម្ពុជា​ ដោយ​បាន​ដាក់​ឲ្យ​ប្រើ​សេវា​ទូទាត់​ប្រាក់​តាម​អន​ឡាញ​ PayWay​ ក្នុងអំឡុងពេល​វាយតម្លៃ​នេះ​។​ ធនាគារ​ ABA​ បាន​អនុម័ត​កាត​ថ្មី​ ប្រភេទ​ VISA,​ Mastercard,​ និង​ UPI​ សរុប​ប្រមាណ​ជិត​ 10​ ម៉ឺន​កាត​ នៅ​ក្នុង​ឆ្នាំ​ 2017​ ហើយ​ថែម​ទាំង​បាន​ចុះ​កិច្ចព្រមព្រៀង​ជា​ដៃគូ​រយៈពេល​ 15​ ឆ្នាំ​ជាមួយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ Manulife​ ដើម្បី​ផ្តល់​សេវា​ធានា​រ៉ាប់រង​អាយុជីវិត​ដល់​អតិថិជន​ខ្លួន​ថែម​ទៀត​ផង​។​

​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​ ធនាគារ​ ABA​ បាន​ទទួល​ពានរង្វាន់​ធំៗ​ពី​គ្រឹះស្ថាន​បោះពុម្ព​ហិរញ្ញវត្ថុ​អន្តរជាតិ​ល្បីៗ​ជា​ច្រើន​។​ ក្នុង​នោះ​ ទស្សនាវដ្តី​ The​ Banker​ បាន​ប្រសិទ្ធ​នាម​ ABA​ ជា​ “​ធនាគារ​ប្រចាំឆ្នាំ​”​ ក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​ 2014​ និង​ 2016​ ខណៈ​ពេល​ដែល​ទស្សនាវដ្តី​ Global​ Finance​ បាន​ទទួលស្គាល់​ ABA​ ថា​ជា​ “​ធនាគារ​ឆ្នើម​ជាងគេ​នៅ​កម្ពុជា​”​ ក្នុង​រយៈពេល​ 4​ ឆ្នាំ​ជាប់ៗ​គ្នា​គឺ​ 2015,​ 2016,​ 2017​ និង​ 2018​។​ ពានរង្វាន់​ “​ធនាគារ​ឆ្នើម​ជាងគេ​នៅ​កម្ពុជា​ប្រចាំឆ្នាំ​ 2018”​ ពី​ Euromoney​ នេះ​ គឺជា​ពាន​ទី​ 5​ ពី​ទស្សនាវដ្តី​មួយ​នេះ​ ដោយ​បន្ថែម​ទៅ​លើ​បញ្ជី​សមិទ្ធផល​ដែល​បន្ត​កើន​ពី​ឆ្នាំ​ 2014,​ 2015,​ 2016,​ និង​ 2017​។​

​អំពី​ធនាគារ​ ABA៖
​ធនាគារ​ ABA​ គឺជា​ស្ថាប័នហិរញ្ញវត្ថុ​ឯកជន​ដែល​នាំមុខ​គេ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ត្រូវ​បា​នប​ងើ្ក​ត​ឡើង​នៅ​ឆាំ្ន​ 1996​ មានឈ្មោះ​ថា​ធនាគារ​ វឌ្ឍនៈ​ អាស៊ី​ ចំកាត់​។​ សព្វ​ថៃ្ង​នេះ​ ធនាគារ​ ABA​ ផ្តល់​ជូន​នូវ​វិសាល​គម​នៃ​សេវា​ដែល​ប្រកបដោយ​គុណភាព​ខ្ពស់​ជូន​អតិថិជន​ ដូច​ជា​ សហគ្រាស​ខ្នាត​តូច​និង​មធ្យម​,​ អាជីវកម្ម​ខ្នាត​តូច​,​ និង​បុគ្គល​។​ ជាមួយនឹង​បណ្តាញ​សាខា​ចំនួន​ 55​ ម៉ាស៊ីន​ស្វ័​យ​ធនាគារ​ 121​ ម៉ាស៊ីន​ និង​ទូ​ ATM​ ជាង​ 230​ កន្លែង​នៅ​ទូ​ទាំង​ប្រទេស​ (​គិត​ត្រឹម​ថ្ងៃ​ទី​ 01​ ខែកក្កដា​ ឆ្នាំ​ 2018)​ ABA​ អាច​ឈាន​ទៅ​ដល់​អតិថិជន​បាន​យ៉ាងច្រើន​ ដោយ​ផ្តល់​ជូន​នូវ​សេវា​ហិរញ្ញវត្ថុ​ទំនើប​ និង​ដំណោះស្រាយ​ធនាគារ​បែប​ឌី​ជី​ថ​ល​។​ ត្រឹម​ថ្ងៃ​ទី​ 01​ ខែកក្កដា​ ឆ្នាំ​ 2018​ ទ្រព្យសកម្ម​របស់​ធន​គារ​ ABA​ មាន​ស្មើនឹង​ 2.03​ពាន់​លាន​ដុល្លារ​ ធ្វើ​ឲ្យ​ធនាគារ​នេះ​ក្លាយជា​ធនាគារ​ធំ​ជាងគេ​លំដាប់​ទី​4​ ក្នុង​ប្រទេស​កម្ពុជា​។​ ភាគ​ហ៊ុ​និក​ធំ​ជាងគេ​របស់​ធនាគារ​ ABA​ គឺ​ធនាគារជាតិ​នៃ​កា​ណា​ដា​ (www.nbc.ca)​ ជា​ធនាគារ​ធំ​ជាងគេ​លំដាប់​ទី​6​ ក្នុង​ប្រទេស​ ​កា​ណា​ដា​ ហើយ​ជា​ធនាគារ​នាំមុខ​គេ​នៅ​គេ​បិ​ច​ និង​ជាប់​ជា​ធនាគារ​ជម្រើស​នៃ​ក្រុម​សហគ្រិន​ថែម​ទៀត​ផង​។​

​អំពី​ទស្សនាវដ្តី​ Euromoney​ និង​កម្មវិធី​ ពានរង្វាន់​ឧត្តមភាព​៖
​ទស្សនាវដ្ដី​ Euromoney​ គឺជា​ទស្សនាវដ្ដី​ប្រចាំខែ​ដ៏​គួរ​ឲ្យ​ជឿ​ទុកចិត្ត​ និង​ល្បីល្បាញ​បំផុត​មួយ​ ដែល​ផ្ដោត​លើ​អាជីវកម្ម​ និង​ហិរញ្ញវត្ថុ​។​ ​ទស្សនាវដ្តី​នេះ​ត្រូវ​បាន​បោះពុម្ពផ្សាយ​ដំបូង​បង្អស់​នៅ​ក្នុង​ឆ្នាំ​ 1969​ ហើយ​បាន​ចុះ​ផ្សាយ​អំពី​វិសាលភាព​លើ​ការ​លេច​ឡើងជា​ថ្មី​នៃ​ទីផ្សារ​មូលធន​ឆ្លង​ដែន​អន្តរជាតិ​។​ ​ពានរង្វាន់​ឧត្តមភាព​ប្រចាំឆ្នាំ​របស់​ទស្សនាវដ្តី​ Euromoney​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ 1992​ ហើយ​ជា​និយាម​សកល​សម្រាប់​វិស័យ​ ​ធនាគារ​។​ ពានរង្វាន់​ប្រចាំឆ្នាំ​ទាំងនេះ​ គ្របដណ្ដប់​លើ​ផលិតផល​សកល​ជាង​ 20​ ប្រភេទ​ ពានរង្វាន់​លំដាប់​ថ្នាក់ឧត្តម​ប្រចាំ​តំបន់​ និង​ធនាគារ​ឆ្នើម​នៅ​បណ្ដា​ប្រទេស​ប្រមាណ​ 100​ ប្រទេស​ទូ​ទាំង​ពិភពលោក​។​ សេចក្តីសម្រេច​ផ្ដល់​ពានរង្វាន់​របស់​ទស្សនាវដ្ដី​ Euromoney​ ធ្វើ​ឡើង​ដោយ​គណៈកម្មាធិការ​អ្នក​សារព័ត៌មាន​ជាន់ខ្ពស់​ ដែល​គ្រប់គ្រង​ដោយ​និពន្ធ​នាយក​របស់​ទស្សនាវដ្ដី​ Euromoney​ បន្ទាប់​ពី​ទទួល​បានការ​ដាក់​ជូន​ព័ត៌មាន​លម្អិត​ពី​សំណាក់​អ្នកចូលរួម​នៃ​ទីផ្សារ​នេះ​ បូក​រួម​ជាមួយ​ការ​ធ្វើការ​ស្រាវជ្រាវ​មួយ​ឆ្នាំ​ពេញ​នៅ​ក្នុង​វិស័យ​ធនាគារ​ និង​ទីផ្សារ​មូលធន​នៅ​ក្នុង​តំបន់​ដោយ​និពន្ធ​នាយក​ អ្នក​សារព័ត៌មាន​ និង​ក្រុម​ស្រាវជ្រាវ​។​