ធនាគារ​ ABA​ ទទួល​បាន​ពានរង្វាន់​ Elite​ Quality​ Recognition​ Awards​ ពី​ JP​ Morgan​ សម្រាប់​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​អន្តរជាតិ​ យ៉ាង​សុក្រឹត​

26/Sep/2024

aba jp morgan award 2024 khaba jp morgan award 2024 kh
aba jp morgan award 2024 kh-1aba jp morgan award 2024 kh-1
aba jp morgan award 2024 kh-2aba jp morgan award 2024 kh-2
aba jp morgan award 2024 kh-3aba jp morgan award 2024 kh-3
aba jp morgan award 2024 kh-4aba jp morgan award 2024 kh-4
aba jp morgan award 2024 kh-5aba jp morgan award 2024 kh-5
aba jp morgan award 2024 kh-6aba jp morgan award 2024 kh-6

ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​បំផុត​1 និង​ជា​គ្រឹះស្ថាន​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ឈានមុខ​ន​កម្ពុជា​ ទទួល​បាន​ពានរង្វាន់​ ទទួលស្គាល់​គុណភាព​ឧត្តម​ប្រចាំឆ្នាំ​ 2022​ និង​ ឆ្នាំ​ 2023​ (Elite​ Quality​ Recognition​ Awards)​ ពី​ JP​ Morgan​ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​បំផុត​មួយ​លំដាប​ពិភពលោក​។​

​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​ទាំងនេះ​ បាន​ទទួលស្គាល់​អំពី​សមត្ថភាព​របស់​ ABA​ លើ​ការ​គ្រប់គ្រង​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​ប្រកបដោយ​គុណភាព​ខ្ពស់​ និង​សមិទ្ធផល​របស់​ខ្លួន​ដែល​សម្រេច​បាន​នូវ​ចំណាត់ថ្នាក់​ ស្ដង់ដារ​ប្រតិបត្តិការ​ប្រព័ន្ធ​ដំណើរការ​ឆ្លងកាត់​ត្រង់​ផ្ទាល់​ (STP​ rate​ )​ ក្នុង​កម្រិត​ 99.84%​ ក្នុង​ឆ្នាំ​ 2023​ និង​ 99.86%​ ក្នុង​ឆ្នាំ​2024​ ក្នុង​ការ​ដំណើរការ​ផ្ទេរ​ប្រាក់​ក្រៅប្រទេស​ និង​ការ​ទូទាត់​ពាណិជ្ជកម្ម​ជា​ប្រាក់​ដុល្លារ​។​

​នៅ​ថ្ងៃ​ទី​25​ ខែកញ្ញា​ ឆ្នាំ​ 2024​ តំណាង​របស់​ JP​ Morgan​ ប្រចាំ​តំបន​ឥណ្ឌូចិន​បាន​ប្រគល់​ Certificate​ for​ the​ Outstanding​ Achievement​ of​ the​ Best-in-Class​ MT103​ STP​ Rate​ 99.84%​ និង​ 99.86%​ ជូន​ដល់​ធនាគារ​ ABA​ នៅ​ការិយាល័យ​កណ្តាល​របស់​ធនាគារ​។​

​ក្នុង​ជំនួប​ជាមួយ​ JP​ Morgan​ លោក​ Zhiger​ Atchabarov​ នាយក​ប្រតិបត្តិការ​នៃ​ធនាគារ​ ABA​ បាន​មាន​ប្រសាសន៍​ថា​ “​វា​ពិតជា​កិត្តិយស​បំផុត​របស់​យើងខ្ញុំ​ ដែល​ទទួល​បាន​ពានរង្វាន់​ពី​ JP​ Morgan​ ប្រាំ​ឆ្នាំ​ជាប់ៗ​គ្នា​។​ ពានរង្វាន់​នេះ​ បាន​ឆ្លុះ​បញ្ចាំង​ពី​សេវាកម្ម​ផ្ទេរ​ប្រាក់​ដ៏​ឥត​ខ្ចោះ​របស់​ធនាគារ​ ដោយ​ធានា​ថា​ រាល់​ប្រតិបត្តិការ​សម្រាប់​អតិថិជន​របស់​ពួក​យើង​ ដំណើរការ​ដោយ​ សុក្រឹត​ និង​សុវត្ថិភាព​។​”

​លោក​ Zhiger​ ក៏​បាន​បន្ថែម​ថា​ “​នៅ​ពេល​ដែល​យើង​បន្ត​ពង្រឹង​សេវា​ហិរញ្ញវត្ថុ​របស់​យើងខ្ញុំ​ ជូន​អតិថិជន​ មិន​ថា​ជា​រូបវន្ដបុគ្គល​ ឬ​ស្ថាប័ន​ យើងខ្ញុំ​តែងតែ​ផ្តោត​លើ​ឧត្តមភាព​នៃ​ប្រតិបត្តិការ​ ជា​ពិសេស​ទៅ​លើ​សេវាកម្ម​ទូទាត់​តាម​អេ​ឡិ​ក​ត្រូ​និក​។​ តាម​រយៈ​ការ​អនុវត្ត​ស្តង់ដារ​ប្រសិទ្ធភាព​កម្រិត​ខ្ពស់​ យើងខ្ញុំ​មាន​គោលបំណង​កាត់​បន្ថយ​ដំណើរការ​ធ្វើ​ឡើង​ដោយ​ដៃ​ ដោយ​ធានា​នូវ​គុណភាព​ប្រតិបត្តិការ​យ៉ាង​រលូន​ និង​លុប​ចោល​នូវ​ភាព​យឹត​យ៉ាង​នៃ​ការ​ទូទាត់​។​”

​លោកស្រី​ Hooiching​ Wong​ នាយិកា​គ្រប់គ្រង​ ប្រធាន​ផ្នែក​លក់​ FIG​ អាស៊ាន​ និង​ជា​មន្ត្រីជាន់ខ្ពស់​ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៊ី​ របស់​ JP​ Morgan​ បាន​មាន​ប្រសាសន៍​ថា​ “​ឧត្តមភាព​ឆ្នើម​របស់​ ABA​ គឺ​ពិតជា​គួរ​ឲ្យ​ស្ញប់ស្ញែង​។​ ABA​ បន្ដស​ម្រេច​បាន​នូវ​ STP​ rate​ ដ៏​ល្អ​ប្រសើរ​គួរ​ឲ្យ​កត់​ ​សម្គាល់​ចាប់ពី​ 99.56%​ ក្នុង​ឆ្នាំ​ 2020​ រហូត​ដល់​ 99.86%​ ក្នុង​ឆ្នាំ​ 2024​។​ សមត្ថភាព​ក្នុង​ការ​រក្សា​បាន​នូវ​ស្ថិរភាព​កំណើន​ និង​សម្រេច​លើស​កម្រិត​ ​ស្តង់ដារ​ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ ពិតជា​គួរ​ឲ្យ​ស្ងើចសរសើរ​។​

​លោកស្រី​បាន​បន្ដ​ថា​ “​ដោយ​សម្លឹង​ឆ្ពោះទៅ​មុខ​ យើងខ្ញុំ​ជឿជាក់​ថា​ភាព​ជា​ដៃគូ​រវាង​ ABA​ និង​ JP​ Morgan​ នឹង​បន្ត​រីក​ចម្រើន​ និង​វិវត្តន៍​ទៅ​មុខ​ប្រកបដោយ​ផ្លែផ្កា​ ដោយ​មានឱកាស​ល្អៗ​ជា​ច្រើន​នា​ថ្ងៃ​អនាគត​ ដែល​យើង​អាច​ស្វែង​យល់​ និង​ពិភាក្សា​បាន​។​”

​យន្តការ​ STP​ ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ដែល​មាន​អត្ថប្រយោជន៍​ខ្ពស់​ រួម​មាន​ជា​អាទិ៍​ ដំណើរការ​ផ្ទេរ​ប្រាក់​លឿន​ កាត់​បន្ថយ​ហានិភ័យ​ទូទាត់​ កំហុស​អប្បបរមា​ ជំរុញ​ប្រសិទ្ធភាព​ប្រតិបត្តិការ​របស់​ធនាគារ​ និង​កាត់​បន្ថយ​ការ​ចំណាយ​ប្រ​តិ​ប​ត្តិ្ក​ការ​។​ ធនាគារ​ ABA​ បាន​អនុវត្ត​លើស​ពី​ស្តង់ដារ​ប្រតិបត្តិការ​ និង​ជាប់​ចំណាត់ថ្នាក់​ខ្ពស់​សម្រាប់​ពានរង្វាន់​ដែល​ទទួលស្គាល់​ថា​ ស្ទើរតែ​ ប្រតិបត្តិការ​ទាំងអស់​របស់​ធនាគារ​ មិន​មាន​បញ្ហា​ផ្នែក​កំហុស​ដំណើរការ​ ជាមួយនឹង​ប្រតិបត្តិការ​ត្រឡប់​ និង​ការ​បដិសេធ​ស្ថិត​ក្នុង​កម្រិត​ទាប​បំផុត​។​

​ការ​ទទួល​បាន​ពានរង្វាន់​ប្រាំ​ឆ្នាំ​ជាប់ៗ​គ្នា​នេះ​ ពង្រឹង​ជំហរ​របស់​ ABA​ ជា​ធនាគារ​ដំបូង​ និង​តែ​មួយ​គត់​នៅ​កម្ពុជា​ ដែល​ទទួល​បាន​ពានរង្វាន់​នេះ​ពី​ JP​ Morgan​ ដោយ​ឆ្លុះ​ប​ញ្ជាំ​ង​ពី​តួនាទី​ដ៏​លេចធ្លោ​របស់​ធនាគារ​ក្នុង​ការ​សម្របសម្រួល​ប្រតិបត្តិការ​ទូទាត់​ឆ្លង​ប្រទេស​។​

1​ ABA​ ជា​ធនាគារពាណិជ្ជ​កម្ពុជា​ដ៏​ធំ​បំផុត​គិត​លើ​ទ្រព្យសកម្ម​,​ ប្រាក់​បញ្ញើ​,​ កម្ចី​ដុល​,​ ប្រាក់​បញ្ញើ​អតិថិជន​ និង​ប្រាក់​ចំណេញ​ ផ្អែក​លើ​របាយការណ៍​ត្រួតពិនិត្យ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ប្រចាំឆ្នាំ​ 2021-2023​ ។​