ABA ផ្ដល់ការគាំទ្រដល់ប្រជាពលរដ្ឋក្នុងខណ្ឌដង្កោ តាមរយៈបេសកកម្មមនុស្សធម៌របស់សមាគមគ្រូពេទ្យ ស្ម័គ្រចិត្តសម្ដេចតេជោ (TYDA)

17/Oct/2022

ABA TYDA campaignABA TYDA campaign
ABA TYDA campaign 1ABA TYDA campaign 1
ABA TYDA campaign 2ABA TYDA campaign 2
ABA TYDA campaign 3ABA TYDA campaign 3
ABA​ provides​ support​ to​ Dangkor​ district’s​ residents​ through​ TYDA’s​ campaign 04ABA​ provides​ support​ to​ Dangkor​ district’s​ residents​ through​ TYDA’s​ campaign 04
ABA​ provides​ support​ to​ Dangkor​ district’s​ residents​ through​ TYDA’s​ campaign 05ABA​ provides​ support​ to​ Dangkor​ district’s​ residents​ through​ TYDA’s​ campaign 05

ធនាគារ ABA ដែលជាធនាគារពាណិជ្ជកម្ពុជាធំបផុត1 បានរួមចំណែកដល់យុទ្ធនាការពិនិត្យ និងព្យាបាលសុខភាពជូនប្រជាពលរដ្ឋក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រមាណ 800 នាក់ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ (TYDA) កាលពីថ្ងៃទី16 ខែតុលា ឆ្នាំ2022។

កម្មវិធីនេះ ត្រូវបានចូលរួមក្រោមអធិបតីភាពលោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល TYDA រួមជាមួយអាជ្ញាធរដែនដី និស្សិតសមាគមអាហារូបករណ៍ អ.ម.ត និងផ្នែកពាក់ព័ន្ធជាច្រើនទៀត។

ការពិនិត្យសុខភាពទូទៅ សុខភាពមាត់ធ្មេញ និងសុខភាពភ្នែក ត្រូវបានផ្ដល់ជូនដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋនៅទីតាំងកម្មវិធីផ្ទាល់ ដោយមានការគាំទ្រពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (TYDA) និងក្រុមការងារពាក់ព័ន្ធរបស់ និស្សិតសមាគមអាហារូបករណ៍ អ.ម.ត។ ធនាគារ ABA ក៏បានចែកសម្ភារៈមួយចំនួនដូចជា ថង់យួរ សៀវភៅ និងប៊ិច ជូនសិស្សានុសិស្ស ដែលបានចូលរួមក្នុងកម្មវិធីនេះផងដែរ។

សកម្មភាពនេះ ស្របតាមគោលការណ៍ទំនួលខុសត្រូវសង្គមរបស់ ABA ហើយធនាគារគាំទ្រគំនិតផ្ដួចផ្ដើមរបស់ TYDA ដែលរួមចំណែកជាវិជ្ជមានដល់ប្រទេស និងប្រជាជនកម្ពុជា ពិសេសសហគមន៍ក្រីក្រ។

1 ABA ជាធនាគារពាណិជ្ជកម្ពុជាដ៏ធំបំផុតគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល, ប្រាក់បញ្ញើអតិថិជននិងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 របស់ធនាគារជាតិនៃកម្ពុជា។