ABA​ លើកកម្ពស់​សាមគ្គីភាព​ និង​គាំទ្រ​ប្រាក់​រៀល​ ដោយ​ធ្វើ​ជា​ Diamond​ Sponsor​ ក្នុង​ព្រឹត្តិការ​ Bankers'​ Cycling​ 2023

31/Oct/2023

ABA Banker Cycling 2023 KHABA Banker Cycling 2023 KH
ABA Banker Cycling 2023 KH-2ABA Banker Cycling 2023 KH-2
ABA Banker Cycling 2023 KH-3ABA Banker Cycling 2023 KH-3
ABA Banker Cycling 2023 KH-4ABA Banker Cycling 2023 KH-4
ABA Banker Cycling 2023 KH-5ABA Banker Cycling 2023 KH-5
ABA Banker Cycling 2023 KH-6ABA Banker Cycling 2023 KH-6
ABA Banker Cycling 2023 KH-7ABA Banker Cycling 2023 KH-7

ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​បំផុត​នៅ​កម្ពុជា​ មាន​មោទនភាព​ដែល​បាន​ចូលរួម​ជា​ Diamond​ Sponsor​ ក្នុង​ព្រឹត្តិការណ៍​ ជិះ​កង់​របស់​សមាគម​ធនាគារ​នៅ​កម្ពុជា​ (Bankers'​ Cycling​ 2023)​។​ ព្រឹត្តិការណ៍​នេះ​ បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​ 29​ ខែតុលា​ 2023​ នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​។​ ​

ព្រឹត្តិការណ៍​នេះ​ ត្រូវ​បាន​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា​ គាំទ្រ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ និង​សមាគម​ធនាគារ​នៅ​កម្ពុជា​ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​អំពី​និរន្ដរភាព​ និង​សាមគ្គីភាព​នៃ​វិស័យ​ធនាគារ​ និង​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​។

​ក្រៅពី​ចូលរួម​ឧបត្ថម្ភ​ក្នុង​កម្មវិធី​នេះ​ ធនាគារ​ ABA​ ក៏​បាន​ចាត់​ក្រុមការងារ​របស់​ខ្លួន​ មក​ដល់ទី​តាំង​ផ្ទាល់​ ដើម្បី​ជួយ​បើក​គណនី​រហ័ស​ជូន​អ្នកចូលរួម​ ព្រមទាំង​មានការ​លេង​ហ្គេ​ម​យក​រង្វាន់​ជា​ច្រើន​ផង​ដែរ​។​ ​

ព្រឹត្តិការណ៍​ Bankers'​ Cycling​ 2023​ មាន​អ្នកចូលរួម​យ៉ាងច្រើន​មក​ពី​វិស័យ​ធនាគារ​ ព្រមទាំង​ភាគី​ពាក់ព័ន្ធ​ និង​សាធារណជន​។​ ធនាគារ​ ABA​ ជឿជាក់​ថា​ ព្រឹត្តិការណ៍​បាន​បញ្ចប់​ដោយ​ជោគជ័យ​ ហើយ​សូម​ថ្លែងអំណរគុណ​ដល់​អ្នក​រៀបចំ​កម្មវិធី​ និង​អ្នកចូលរួម​ទាំងអស់​។​