ABA​ ផ្សព្វផ្សាយ​អំពី​ចំណេះដឹង​ហិរញ្ញវត្ថុ​ ដោយ​គាំទ្រ​ដល់​ទិវា​សន្សំ​ប្រាក់​អាស៊ាន​ 2023

02/Nov/2023

ASEAN saving day 2023 KHASEAN saving day 2023 KH
ASEAN saving day 2023 KH-2ASEAN saving day 2023 KH-2
ASEAN saving day 2023 KH-3ASEAN saving day 2023 KH-3
ASEAN saving day 2023 KH-4ASEAN saving day 2023 KH-4
ASEAN saving day 2023 KH-5ASEAN saving day 2023 KH-5
ASEAN saving day 2023 KH-6ASEAN saving day 2023 KH-6
ASEAN saving day 2023 KH-7ASEAN saving day 2023 KH-7

ABA​ ជា​ធនាគារពាណិជ្ជ​ធំ​បំផុត​នៅ​កម្ពុជា​1 បាន​គាំទ្រ​ទិវា​សន្សំ​ប្រាក់​អាស៊ាន​ 2023​ ក្នុង​នាម​ជា​អ្នក​ឧបត្ថម្ភ​ធំ​ ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី​សារៈសំខាន់​នៃ​ការ​សន្សំ​ និង​បរិ​យា​ប័ន​ហិរញ្ញវត្ថុ​នៅ​ក្នុង​តំបន់​អាស៊ាន​។​ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​ ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​ថ្ងៃ​ទី​៣១​ ខែតុលា​ ឆ្នាំ​២០២៣​ នៅ​ខេត្តកំពង់ធំ​។​ ​

ប្រធានបទ​នៃ​ទិវា​សន្សំ​អាស៊ាន​ 2023​ គឺ​ "​ទម្លាប់​សន្សំ​ប្រាក់​ ដើម្បី​អ្នក​ និង​គ្រួសារ​អ្នក​"​។​ ទិវា​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​លើកទឹកចិត្ត​ដល់​ប្រជាជន​គ្រប់​រូប​ឲ្យ​ចាប់ផ្តើម​ទម្លាប់​នៃ​ការ​សន្សំ​ និង​យល់​ពី​អត្ថប្រយោជន៍​នៃ​ការ​សន្សំ​ប្រាក់​។​ ក្នុង​ព្រឹត្តិការណ៍​នោះ​ បុគ្គលិក​ ABA​ បាន​ផ្តល់​ព័ត៌មាន​ទាក់ទង​នឹង​ផលិតផល​ និង​សេវាកម្ម​របស់​ធនាគារ​ដល់​អ្នកចូលរួម​ និង​ជួយ​បង្កើត​គណនី​រហ័ស​ និង​ព្រមទាំង​មានការ​លេង​ហ្គេ​ម​យក​រង្វាន់​ជា​ច្រើន​ផង​ដែរ​។​

ABA​ ប្តេជ្ញា​គាំទ្រ​គំនិត​ផ្តួចផ្តើម​ដ៏​សំខាន់​នេះ​ និង​ជឿ​ថា​ទន្លាប់​សន្សំ​ មាន​សារៈសំខាន់​សម្រាប់​សន្តិសុខ​ហិរញ្ញវត្ថុ​ និង​សុខុមាលភាព​។​ ធនាគារ​ផ្តល់​ជូន​នូវ​ផលិតផល​ និង​សេវាកម្ម​សន្សំ​ជា​ច្រើន​ប្រភេទ​ ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​ទាំងអស់​។​

1​ ធនាគារ​ ABA​ ជា​ធនាគារពាណិជ្ជ​ធំ​បំផុត​នៅ​កម្ពុជា​ គិត​លើ​ទ្រព្យសកម្ម​,​ កម្ចី​ដុល​,​ ប្រាក់​បញ្ញើ​ និង​ប្រាក់​ចំណេញ​ ផ្អែក​លើ​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ 2021​ និង​ 2022​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។​