ABA​ ផ្សព្វផ្សាយ​អំពី​អក្ខរកម្ម​ហិរញ្ញវត្ថុ​ក្នុង​ឱកាស​អបអរ​ទិវា​សន្សំ​អាស៊ាន​ 2022

02/Nov/2022

ASEAN Savings day KH1ASEAN Savings day KH1
ASEAN Savings day KH3ASEAN Savings day KH3
ASEAN Savings day KH4ASEAN Savings day KH4
ASEAN Savings day KH5ASEAN Savings day KH5
ASEAN Savings day KH6ASEAN Savings day KH6

ធនាគារ​ ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា​1 បាន​ក្លាយជា​ Diamond​ Sponsor​ ក្នុង​កម្មវិធី​អបអរសាទរ​ ទិវា​សន្សំ​អាស៊ាន​ ក្រោម​ប្រធានបទ​ “​សន្សំ​តិច​ប្រសើរ​ជាង​មិន​បាន​សន្សំ​"​។​ ដោយ​រៀបចំ​ឡើង​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​ 31​ ខែតុលា​កន្លង​ទៅ​ កម្មវិធី​នេះ​មាន​គោលដៅ​ផ្សព្វផ្សាយ​ឲ្យ​កាន់តែ​ទូលំទូលាយ​ដល់​សាធារណជន​ ដើម្បី​បង្កើន​ការ​យល់​ដឹង​អំពី​សារសំខាន់​នៃ​ការ​សន្សំ​ ក៏​ដូច​ជា​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​នៅ​ក្នុង​តំបន់​អាស៊ាន​។

​កម្មវិធី​នេះ​បាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​របស់​ ឯកឧត្តម​ រ័​ត្ន​ សុវណ្ណ​នរៈ​ ឧបការី​ទេសាភិបាល​ និង​ជា​អគ្គនាយក​ត្រួតពិនិត្យ​ ធនាគារជាតិ​នៃ​កម្ពុជា​ និង​ ឯកឧត្តម​ យុន​ លី​ន​ណេ​ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​ និង​មានការ​ចូលរួម​ពី​តំណាង​សមាគម​ធនាគារ​នៅ​កម្ពុជា​ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ មន្ត្រីរាជការ​ និង​សាធារណជន​យ៉ាងច្រើន​កុះករ​។​ ​

ទិវា​សន្សំ​អាស៊ាន​ មាន​គោលបំណង​លើកទឹកចិត្ត​ប្រជាជន​កម្ពុជា​ឲ្យ​មាន​ទម្លាប់​ល្អ​ក្នុង​ការ​ចាត់ចែង​លុយកាក់​ និង​យល់​ដឹង​អំពី​សារៈសំខាន់​នៃ​ការ​សន្សំ​សម្រាប់​អនាគត​។​ នៅ​ក្នុង​កម្មវិធី​ផ្ទាល់​ ក្រុមការងារ​ ABA​ បាន​ណែនាំ​ដល់​អ្នកចូលរួម​ អំពី​គណនី​ ABA​ ច្រើន​ប្រភេទ​ សម្រាប់​ការ​សន្សំ​ប្រាក់​ ការ​បើក ​គណនី​រហ័ស​ ការ​ចាប់ឆ្នោត​ផ្សងសំណាង​ និង​លេង​ហ្គេ​ម​យក​រង្វាន់​ជា​ច្រើន​។​

ABA​ ក៏​បាន​គូសបញ្ជាក់​អំពី​អត្ថប្រយោជន៍​នៃ​ គណនី​បញ្ញើ​កាលកំណត់​ ដែល​មានការ​ប្រាក់​សមរម្យ​ជូន​អ្នកចូលរួម​ផង​ដែរ​ ដែល​អតិថិជន​អាច​សន្សំ​ជា​ប្រាក់​រៀល​/​ដុល្លារ​ ហើយ​បានការ​ប្រាក់​ក្នុង​កម្រិត​អតិបរមា​។​ ​

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​របៀប​ដែល​ ABA​ អាច​ជួយ​អ្នក​ឲ្យ​បាន​ចំណេញ​ច្រើន​ សូម​ទំនាក់ទំនង​មក​ប្រព័ន្ធ​ទូរស័ព្ទ​ឥត​គិតថ្លៃ​ 1​ 800​ 203​ 203​ (​សម្រាប់​ការ​ហៅ​ក្នុង​ប្រទេស​កម្ពុជា​)​។​

1 ABA ជាធនាគារពាណិជ្ជកម្ពុជាដ៏ធំបំផុតគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល, ប្រាក់បញ្ញើអតិថិជននិងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 របស់ធនាគារជាតិនៃកម្ពុជា។