ABA លើកកម្ពស់បរិយាកាសពន្ធដារសម្រាប់ធុរកិច្ចដោយប្រកបដោយប្រសិទ្ធភាពតាមរយៈការឧបត្ថម្ភ វេទិកាពន្ធដាររបស់ TAFTAC ឆ្នាំ 2024
28/Oct/2024
ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា1 បានក្លាយជាអ្នកឧបត្ថម្ភនៃ វេទិការពន្ធដាររបស់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរនៅកម្ពុជា (TAFTAC)។ វេទិកានេះគឺជាវេទិកាសម្រាប់ធុរកិច្ចដើម្បីទទួលបានការយល់ដឹងអំពីការអភិវឌ្ឍន៍ពន្ធដារចុងក្រោយ និង ការអនុវត្តល្អបំផុត។
វេទិកានេះត្រូវបានប្រព្រឹត្តឡើងនៅថ្ងៃទី 24 ខែតុលា ឆ្នាំ 2024 ក្រោមការសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ និងដៃគូផ្សេងទៀត ហើយបានផ្តោតទៅលើប្រធានបទសំខាន់ៗទាក់ទងនឹងពន្ធសម្រាប់អាជីវកម្មក្នុងប្រទេសកម្ពុជា។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតី ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។
វេទិកានេះបានបង្ហាញពីការពិភាក្សាស្តីពីការលើកទឹកចិត្តពន្ធក្រោមច្បាប់វិនិយោគថ្មី គោលនយោបាយបង្វិលសងអាករលើតម្លៃបន្ថែម កាតព្វកិច្ចពន្ធសម្រាប់សហគ្រាស CMT និង FOB ក៏ដូចជា SOP ថ្មីសម្រាប់សវនកម្មពន្ធដារ និងការស៊ើបអង្កេតបទល្មើសពន្ធដារ។
ក្នុងនាមជាដៃគូដែលមានការប្តេជ្ញាចិត្តចំពោះការរីកចម្រើន និងការអភិវឌ្ឍសហគមន៍ធុរកិច្ចរបស់កម្ពុជា ធនាគារ ABA បានមើលឃើញពីសារៈសំខាន់នៃការផ្តល់ឲ្យធុរកិច្ចនូវចំណេះដឹង និងគន្លឹះចាំបាច់ ដើម្បីដោះស្រាយភាពស្មុគស្មាញនៃបទប្បញ្ញត្តិពន្ធដារ។
1 ធនាគារ ABA ជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប កម្ចីដុល ប្រាក់បញ្ញើអតិថិជន និងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាប្រចាំឆ្នាំ 2021-2023។