ABA​ សាខា​ព្រៃវែង​ ផ្លាស់​ប្តូរ​ទីតាំង​ធំ​ជាង​មុន​ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​បន្ថែម​ជូន​អតិថិជន​

06/Nov/2024

aba prey veng branch khaba prey veng branch kh
aba prey veng branch kh-1aba prey veng branch kh-1
aba prey veng branch kh-2aba prey veng branch kh-2
aba prey veng branch kh-3aba prey veng branch kh-3
aba prey veng branch kh-4aba prey veng branch kh-4
aba prey veng branch kh-5aba prey veng branch kh-5

ធនាគារ​ ABA​ មាន​សេចក្តី​សោមនស្ស​ ប្រកាស​ប្តូរ​ទីតាំង​សាខា​ខេត្តព្រៃវែង​ របស់​ខ្លួន​ ទៅ​កាន់​ទីតាំង​ថ្មី​ដែល​ធំ​ទូលាយ​ និង​មាន​ផាសុកភាព​ ដើម្បី​ផ្តល់​បទ​ពិសោធន៍​ធនាគារ​ប្រសើរ​ជាង​មុន​ជូន​អតិថិជន​គ្រប់​រូប​។​ ​

សាខា​ថ្មី​នេះ​ មានការ​ផ្តល់​នូវ​សេវាកម្ម​ និង​ផលិតផល​ពេញលេញ​របស់​ ABA​ កន្លែង​អង្គុយ​រង់ចាំ​ប្រកបដោយ​ផាសុកភាព​ ចំណត​ធំ​ទូលាយ​ បន្ទប់​ VIP​ ធំ​ និង​បុគ្គលិក​បន្ថែម​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​អតិថិជន​។​ ​

មាន​ទីតាំង​ស្វ័​យ​សេវា​ដែល​បម្រើសេវា​ 24/7​ រួម​ជាមួយ​សេវាកម្ម​ជា​ច្រើន​ ដូច​ជា​ ម៉ាស៊ីន​ ATM​ ម៉ាស៊ីន​ដាក់​ប្រាក់​ ម៉ាស៊ីន​ដាក់​មូល​ប្ប​ទា​នប​ត្រ​(CDM)​ ម៉ាស៊ីន​ដាក់​ ដក​ប្រាក់​ (CRM)​។​ ម៉ាស៊ីន​ទាំងនេះ​នឹង​ជួយ​សម្រួល​ដល់​ការ​ប្រើប្រាស់​សេវា​របស់​ធនាគារ​ និង​ផ្តល់​ភាព​ងាយស្រួល​បន្ថែម​ទៀត​ដល់​អតិថិជន​ រួម​ទាំង​កាត់​បន្ថយ​ពេលវេលា​រង់ចាំ​យូរ​។​ ធនាគារ​ក៏​បាន​បំពាក់​ម៉ាស៊ីន​បើក​កាត​នៅ​សាខា​ផ្ទាល់​ផង​ដែរ​ ដែល​អាច​ឲ្យ​អតិថិជន​បើក​កាត​ Visa,​ Mastercard,​ UPI,​ និង​កាត​ CSS​ បាន​ភ្លាមៗ​ តាម​រយៈ​ស្មា​ត​ហ្វូ​ន​របស់​ខ្លួន​។​ ​

សាខា​ព្រែ​វែង​ថ្មី​ ស្ថិត​នៅ​ផ្លូវ​ប្រសព្វ​រវាងផ្លូវ​ 9m​ និង​ ផ្លូវ​ 11m​ ភូមិ​លេខ​ប្រាំ​ សង្កាត់​កំពង់លាវ​ ក្រុង​ព្រៃវែង​ ខេត្តព្រៃវែង​។​ ​

សាខា​នេះ​បម្រើ​អតិថិជន​រៀងរាល់ថ្ងៃ​ចន្ទ​-​សុក្រ​ ពី​ម៉ោង​ 8​ព្រឹក​ ដល់​ ម៉ោង​ 4​រសៀល​។​ លោក​អ្នក​អាច​ ស្វែងរក​ទីតាំង​នៅ​ ទី​នេះ​។​ លេខ​ទូរស័ព្ទ​ទំនាក់​ទង​របស់​សាខា​គឺ​ 098​ 203​ 059​។​ ​

យើងខ្ញុំ​សូម​ស្វាគមន៍​អតិថិជន​មក​កាន់​សាខា​ព្រែ​វែង​ ទីតាំង​ថ្មី​របស់​ធនាគារ​ ABA!