ABA​ ចូលរួម​គាំទ្រ​ជា​ថវិកា​ 400​ លាន​រៀល​ ដល់​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​

03/Sep/2024

aba 400m inf kh

ធនាគារ​ ABA​ មាន​មោទនភាព​ ចូលរួម​ជា​ថវិកា​ដោយ​ស្ម័គ្រចិត្ត​ចំនួន​ 400​ លាន​រៀល​ (​ប្រមាណ​ 100,000​ ដុល្លារ​)​ ជូន​ដល់​ មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​ ដែល​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​ខ្លួន​ ក្នុង​កិច្ច​អភិវឌ្ឍ​ និង​សន្តិសុខ​សុវត្ថិភាព​នៅ​តាម​បណ្ដា​យ​ព្រំដែន​កម្ពុជា​។​

​មូលនិធិ​ដែល​ផ្ដួចផ្ដើម​ឡើង​ដោយ​ សម្តេច​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​គោលបំណង​ជំរុញ​ដល់​ការ​អភិវឌ្ឍ​នៅ​តាម​តំបន់​ព្រំដែន​ ឲ្យ​បាន​កាន់តែ​រឹង​មាំ​ និង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ដោយ​ផ្ដោត​លើ​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​។​

​ការ​អភិវឌ្ឍ​ជា​យុទ្ធសាស្ត្រ​ទាំងនេះ​ ត្រូវ​បាន​រំពឹង​ថា​ នឹង​ផ្ដល់​ផល​វិជ្ជមាន​ដល់​សេដ្ឋកិច្ចជាតិ​,​ លើ​កក​កម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ ព្រមទាំង​ពង្រឹង​សន្តិសុខ​នៅ​តាម​បណ្ដោយ​ព្រំដែន​។​

​ក្នុង​នាម​ជា​ធនាគារពាណិជ្ជ​ដ៏​ធំ​បំផុត​របស់​កម្ពុជា​ និង​សកម្ម​ក្នុង​កិច្ចការ​ទទួលខុសត្រូវ​សង្គម​ ABA​ នៅ​តែ​ប្តេជ្ញា​ចិត្ត​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ ជាមួយនឹង​សេវាកម្ម​ហិរញ្ញវត្ថុ​ល្អ​ឯក​ និង​គាំទ្រ​យ៉ាង​សកម្ម​ដល់​គោលដៅ​អភិវឌ្ឍន៍​របស់​ប្រទេស​ជាតិ​។​

​ការ​រួមចំណែក​របស់​ ABA​ សម្រាប់​គម្រោង​នេះ​ គឺ​ស្រប​តាម​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​បុព្វហេតុ​ការពារ​ និង​អភិវឌ្ឍ​ជាតិ​ ក្នុង​ស្មារតី​សាមគ្គី​ជាតិខ្មែរ​ ដើម្បី​ថែរក្សា​ សុខ​សន្តិភាព​ អធិបតេយ្យ​ និង​បូរណភាព​ទឹកដី​ ព្រមទាំង​ជំរុញ​ការ​អភិវឌ្ឍ​នៅ​តាម​តំបន់​ព្រំដែន​ឲ្យ​កាន់តែ​រឹង​មាំ​ និង​ប្រកបដោយ​ចីរភាព​ ដែល​នឹង​នាំ​មក​នូវ​វិបុលភាព​ជូន​ប្រជាពលរដ្ឋ​។​

​បន្ថែម​ពីលើ​ការ​បរិច្ចាគ​ផ្នែក​ថវិកា​នេះ​ ធនាគារ​ ABA​ ក៏​ផ្ដល់​មធ្យោបាយ​ឲ្យ​អតិថិជន​ពី​គ្រប់​ធនាគារ​ ក្នុង​ការ​ចូលរួម​បរិច្ចាគ​ដោយ​ផ្ទាល់​ និង​ឥត​គិតថ្លៃ​ សម្រាប់​គម្រោង​ មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​។​

​ដើម្បី​គាំទ្រ​គំនិត​ផ្តួចផ្តើម​ដ៏​សំខាន់​នេះ​ ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ ដែល​ជា​អតិថិជន​របស់​ធនាគារ​នានា​ អាច​ស្គែ​ន​កូដ​ KHQR​ របស់​ ABA​ ខាងលើ​ ជាមួយនឹង​អេប​ធនាគារ​របស់​ពួក​គាត់​ ឬ​ផ្ទេរ​ប្រាក់​ដោយ​ផ្ទាល់​ទៅ​កាន់​លេខ​គណនី​ ABA​ របស់​មូល​និ​ធី​ដែល​មាន​លេខ​៖​ 717​ 987​ 179​ (​គណនី​ប្រាក់​រៀល​)​ និង​ 717​ 997​ 179​ (​គណនី​ដុល្លារ​)​ ដោយ​គណនី​នីមួយៗ​មានឈ្មោះ​ ដូច​គ្នា​ថា​ "Foundation​ for​ Border​ Inf"៕

​អំពី​ធនាគារ​ ABA
ABA​ គឺជា​ធនាគារពាណិជ្ជ​ធំ​បំផុត​នៅ​កម្ពុជា​ យោង​តាម​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ 2021​ ដល់​ 2023​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។​ គិត​ត្រឹម​ថ្ងៃ​ទី​ 30​ មិថុនា​ 2024​ ABA​ មានទ្រព្យ​សកម្ម​សរុប​ 12.3​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​,​ ប្រាក់​បញ្ញើ​អតិថិជន​ 9.8​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ និង​កម្ចី​ដុល​កើន​ដល់​ 8.3​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។​
ជាមួយ​បណ្ដាញ​សាខា​ចំនួន​ 99,​ ទីតាំង​ស្វ័​យ​សេវា​ចំនួន​ 46,​ ម៉ាស៊ីន​ស្វ័​យ​សេវា​ជាង​ 1700​ នៅ​ទូ​ទាំង​ប្រទេស​,​ សេវា​ធនាគារ​អន​ឡាញ​ និង​ កម្មវិធី​ធនាគារ​តាម​ទូរស័ព្ទ​ដ៏​ទំនើប​ បាន​ធ្វើ​ឲ្យ​ធនាគារ​ ABA​ អាច​បម្រើ​អតិថិជន​បាន​ដល់​ជាង​ 4​លាន​ ជាមួយ​សេវា​ហិរញ្ញវត្ថុ​ដ៏​ទំនើប​សម្បូរ​ បែប​ ។​
​ធនាគារ​ ABA​ គឺជា​បុត្រ​សម្ពន្ធ​របស់​ ធនាគារជាតិ​កា​ណា​ដា​ ដែល​ជា​ធនាគារ​ធំ​បំផុត​លំដាប់​ទី​ 6​ នៅ​កា​ណា​ដា​ និង​នាំមុខ​គេ​នៅ​ខេត្ត​កេ​ប៊ិ​ច​ ជា​ជម្រើស​របស់​បណ្ដា​សហគ្រាស​ធុន​តូច​ និង​មធ្យម​ នៅ​ទីនោះ​។​