ABA​ PayWay​ ក្លាយជា​សេវា​ទូទាត់​ដំបូង​គេ​បង្អស់​របស់​កម្ពុជា​ ក្នុង​ ផ្លែ​ត​ហ្វ​ម​ Shopify

21/Oct/2025

aba payway shopify kh

ធនាគារ​ ABA​ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ប្រកបដោយ​ន​វា​នុ​វត្ត​ឈានមុខ​របស់​កម្ពុជា​ មាន​មោទនភាព​សូម​ប្រកាស​ពី​ភាព​ជោគជ័យ​ក្នុង​ការ​ភ្ជាប់​ ABA​ PayWay​ ជាមួយ​ Shopify​ ដែល​ជា​ផ្លែ​ត​ហ្វ​ម​ ពាណិជ្ជកម្ម​អន​ឡាញ​ឈានមុខ​របស់​ពិភពលោក​។​ វឌ្ឍនភាព​នេះ​ បាន​ធ្វើ​ឲ្យ​ ABA​ PayWay​ ក្លាយជា​ សេវា​ទូទាត់​ដំបូង​គេ​បង្អស់​របស់​កម្ពុជា​ ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​ Shopify​ ដែល​ជា​ជំហាន​ទៅ​មុខ​ដ៏​សំខាន់​មួយទៀត​ ក្នុង​ការ​ពង្រឹង​អេកូ​ស៊ី​ស្ទែ​ម​ពាណិជ្ជកម្ម​ឌី​ជី​ថ​ល​របស់​កម្ពុជា​។​

​ជាមួយ​ការ​រួម​បញ្ចូល​នេះ​ ម្ចាស់​អាជីវកម្ម​ក្នុងស្រុក​ អាច​បង្កើត​ហាង​អន​ឡាញ​ និង​គ្រប់គ្រង​ប្រតិបត្តិការ​លក់ដូរ​របស់​ពួក​គេ​លើ​ Shopify​ ដោយ​ទទួល​ប្រាក់​ទូទាត់​យ៉ាង​សុវត្ថិភាព​ លឿន​រហ័ស​ និង​ងាយស្រួល​ ជាមួយ​ ABA​ PayWay​ ដែល​ភ្ញៀវ​ ឬ​អ្នកទិញ​ អាច​ធ្វើការ​ទូទាត់​តាម​ ABA​ KHQR,​ WeChat​ Pay,​ Visa,​ Mastercard,​ UPI​ និង​ JCB​។​ រាល់​ប្រតិបត្តិការ​ទាំងអស់​ទូទាត់​ចូល​គណនី​ធនាគារ​ ABA​ របស់​ម្ចាស់​អាជីវកម្ម​ផ្ទាល់​ ដែល​ផ្តល់​នូវ​ភាព​ងាយស្រួល​ និង​លឿន​រហ័ស​ ក្នុង​ការ​គ្រប់គ្រង​ការ​លក់​ និង​រំហូរ​ទឹកប្រាក់​ក្នុង​ផ្លែ​ត​ហ្វ​ម​ហិរញ្ញវត្ថុ​តែ​មួយ​គួរ​ជាទី​ទុកចិត្ត​។​ជាមួយ​ការ​រួម​បញ្ចូល​នេះ​ ម្ចាស់​អាជីវកម្ម​ក្នុងស្រុក​ អាច​បង្កើត​ហាង​អន​ឡាញ​ និង​គ្រប់គ្រង​ប្រតិបត្តិការ​លក់ដូរ​របស់​ពួក​គេ​លើ​ Shopify​ ដោយ​ទទួល​ប្រាក់​ទូទាត់​យ៉ាង​សុវត្ថិភាព​ លឿន​រហ័ស​ និង​ងាយស្រួល​ ជាមួយ​ ABA​ PayWay​ ដែល​ភ្ញៀវ​ ឬ​អ្នកទិញ​ អាច​ធ្វើការ​ទូទាត់​តាម​ ABA​ KHQR,​ WeChat​ Pay,​ Visa,​ Mastercard,​ UPI​ និង​ JCB​។​ រាល់​ប្រតិបត្តិការ​ទាំងអស់​ទូទាត់​ចូល​គណនី​ធនាគារ​ ABA​ របស់​ម្ចាស់​អាជីវកម្ម​ផ្ទាល់​ ដែល​ផ្តល់​នូវ​ភាព​ងាយស្រួល​ និង​លឿន​រហ័ស​ ក្នុង​ការ​គ្រប់គ្រង​ការ​លក់​ និង​រំហូរ​ទឹកប្រាក់​ក្នុង​ផ្លែ​ត​ហ្វ​ម​ហិរញ្ញវត្ថុ​តែ​មួយ​គួរ​ជាទី​ទុកចិត្ត​។​

​កន្លង​មក​ ម្ចាស់​អាជីវកម្ម​នៅ​កម្ពុជា​ដែល​លក់ដូរ​លើ​ Shopify​ ត្រូវ​ពឹងផ្អែក​ទៅ​លើ​សេវា​ទូទាត់​ក្រៅ​ស្រុក​ ឬ​ដំណោះស្រាយ​ផ្សេងៗ​ ដែល​ជា​ទូទៅ​ មាន​តម្លៃ​ថ្លៃ​ មាន​ភាព​ស្មុគស្មាញ​ និង​មិន​មាន​ភាព​បត់បែន​តាម​ទីផ្សារ​ក្នុងស្រុក​។​ ឥឡូវ​ ជាមួយ​ការ​ភ្ជាប់​ ABA​ PayWay​ ជា​ផ្លូវការ​ អាជីវកម្ម​នានា​នៅ​កម្ពុជា​ –​ ចាប់ពី​ធុរកិច្ច​ថ្មី​ ដល់​សហគ្រាស​ធំៗ​ –​ អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​សេវា​ទូទាត់​ឌី​ជី​ថ​ល​ក្នុងស្រុក​ផ្ទាល់​ បង្កើត​ឡើង​សម្រាប់​កម្ពុជា​ ដែល​សុវត្ថិភាព​ និង​មាន​តម្លៃ​សមរម្យ​។​

​លោក​ Zokhir​ Rasulov​ នាយក​ឌី​ជី​ថ​ល​នៃ​ធនាគារ​ មាន​ប្រសាសន៍​ថា​ “​ភាព​ជា​ដៃគូ​នេះ​ គឺជា​វឌ្ឍនភាព​ថ្មី​សន្លាង​ នាំ​មក​នូវ​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​សម្រាប់​បណ្ដា​សហគ្រាស​នានា​នៅ​កម្ពុជា​។​ តាម​រយៈ​ការ​ភ្ជាប់​ ABA​ PayWay​ ជាមួយ​ Shopify​ យើងខ្ញុំ​នឹង​ផ្តល់​ដល់​អាជីវកម្ម​ក្នុងស្រុក​ នូវ​ផ្លែ​ត​ហ្វ​ម​ពាណិជ្ជកម្ម​ អន​ឡាញ​ដែល​រួម​បញ្ចូល​ជាមួយ​សេវា​ទូទាត់​ក្នុងស្រុក​គួរ​ជាទី​ទំនុកចិត្ត​។​ ការណ៍​នេះ​ បាន​ពង្រីក​ ឱកាស​ជូន​សហគ្រិន​ និង​សហគ្រាស​ធុន​តូច​និង​មធ្យម​ ក្នុង​ការ​លក់ដូរ​អន​ឡាញ​ប្រកបដោយ​វិជ្ជាជីវៈ​ ប្រសិទ្ធភាព​ និង​សុវត្ថិភាព​ ទាំង​ទីផ្សារ​ក្នុងស្រុក​ និង​ទីផ្សារ​អន្តរជាតិ​។​”

​លោក​ក៏​បាន​បន្ថែម​ថា​ “​នៅ​ ABA​ យើងខ្ញុំ​ជឿជាក់​ក្នុង​ការ​លើកកម្ពស់​ម្ចាស់​អាជីវកម្ម​ជំនាន់​ក្រោយ​ ជាមួយ​ឧបករណ៍​ឌី​ជី​ថ​ល​ដ៏​ត្រឹមត្រូវ​។​ កិច្ចសហការ​នេះ​ មិន​ត្រឹមតែ​ព​ន្លឿ​ន​ការ​ប្រើប្រាស់​មធ្យោបាយ​ លក់ដូរ​ដ៏​ទំនើប​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​នឹង​រួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច​ឌី​ជី​ថ​ល​របស់​កម្ពុជា​ផង​ដែរ​ តាម​រយៈ​ការ​ផ្ដល់​លទ្ធភាព​ដល់​ពាណិជ្ជកម្ម​អន​ឡាញ​ក្នុង​ការ​ពង្រីក​វិសាលភាព​ដល់​អតិថិជន​កាន់តែ​ច្រើន​ មាន​បរិ​យា​បន្ន​ និង​មាន​ភាព​ប្រកួតប្រជែង​”​។​

​ជា​ប្រព័ន្ធ​ទូទាត់​អន​ឡាញ​ដែល​ឈ្នះ​ពានរង្វាន់​ផង​នោះ​ ABA​ PayWay​ ត្រូវ​បាន​ជឿ​ទុកចិត្ត​ដោយ​អាជីវកម្ម​រាប់​ពាន់​នាក់​ទូ​ទាំង​ប្រទេស​។​

​តាម​រយៈ​កិច្ចសហការ​ជាមួយ​ Shopify​ ធនាគារ​ ABA​ បាន​បង្ហាញ​ឲ្យ​ឃើញ​កាន់​ច្បាស់​បន្ថែម​ទៀត​ពី​តួនាទី​ឈានមុខ​របស់​ខ្លួន​លើ​ន​វា​នុ​វត្ត​ឌី​ជី​ថ​ល​ ក៏​ដូច​ជា​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ជួយ​ឲ្យ​អាជីវករ​ខ្មែរ​ មាន​លទ្ធភាព​បោះ​ជំហាន​រីក​ចម្រើន​ក្នុង​ទីផ្សារ​អន​ឡាញ​ពិភពលោក​។