​ធនាគារ​ ABA​ សហការ​ជាមួយ​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ សម្រាប់​ការ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ ការ​ស្នើ​សុំ​បន្ដ​សុពលភាព​ឆៀក​ ក្នុង​អេប​ ABA​ Mobile

04/Sep/2026

aba mpwt khaba mpwt kh
aba mpwt kh-1aba mpwt kh-1
aba mpwt kh-2aba mpwt kh-2
aba mpwt kh-3aba mpwt kh-3
aba mpwt kh-4aba mpwt kh-4

ធនាគារ​ ABA​ បាន​ឧបត្ថម្ភ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ ការ​ស្នើ​សុំ​បន្ត​សុពលភាព​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​ (​ឆៀក​)​ តាម​ធនាគារ​ដៃគូ​ ការ​ស្នើ​សុំ​ វិក្កយបត្រ​ឌី​ជី​ថ​ល​ និង​ការ​ស្នើ​សុំ​អាជ្ញា​បណ្ណ​ផ្លូវថ្នល់​ របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​។​

​ក្រោម​គំនិត​ផ្តួចផ្តើម​នេះ​ ម្ចាស់​រថយន្ត​ (​រថយន្ត​ប្រភេទ​គ្រួសារ​)​ អាច​ដាក់​ពាក្យ​ស្នើ​សុំ​ឆៀក​ និង​ទូទាត់​កម្រៃ​សេវា​បាន​យ៉ាង​ងាយស្រួល​ តាម​រយៈ​ផ្នែក​ សេវា​ស្ថាប័ន​រដ្ឋាភិបាល​ នៅ​ក្រោម​ មុខងារ​មី​នី​អេប​ ក្នុង​ ABA​ Mobile​។​

​សេវា​ឌី​ជី​ថ​ល​ថ្មី​នេះ​ បង្កើត​ឡើង​ដើម្បី​សម្រួល​ដំណើរការ​ស្នើ​សុំ​បន្ដ​សុពលភាព​ឆៀក​ ឲ្យ​កាន់តែ​ងាយស្រួល​ និង​ចំណេញ​ពេល​ ដោយ​អនុញាត​ឲ្យ​អតិថិជន​បំពេញ​ឯកសារ​ និង​បង់​កម្រៃ​សេវា​មុន​ឲ្យ​ហើយ​ មុន​ពេល​ទៅ​កន្លែង​ ឆៀក​។​

​អ្នក​ប្រើប្រាស់​ ABA​ Mobile​ អាច​ដាក់​ពាក្យ​ស្នើ​សុំ​ឆៀក​ តាម​ជំហាន​ងាយៗ​ខាងក្រោម​៖

  • ​បើក​ ABA​ Mobile​ រួច​ចុច​ប៊ូ​តុង​ មី​នី​អេប​
  • ចុច​ សេវា​ស្ថាប័ន​រដ្ឋាភិបាល​ →​ សេវា​សាធារណៈ​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​។​ បំពេញ​ព័ត៌មាន​យានយន្ដ​,​ ជ្រើសរើស​ មណ្ឌល​និង​ពេលវេលា​ដែល​អ្នក​ចង់ទៅ​ឆៀក​ រួច​ចុច​បញ្ជូន​ ជា​ការ​ស្រេច​។​

​ក្នុង​ពិធី​សម្ពោធ​ ធនាគារ​ ABA​ ក៏​បាន​រៀបចំ​បញ្ជរ​ ដែល​អ្នកចូលរួម​អាច​ស្វែង​យល់​បន្ថែម​អំពី​សេវា​ឌី​ជី​ថ​ល​នេះ​ និង​ទទួល​បានការ​ណែនាំ​ពី​របៀប​ប្រើប្រាស់​តាម​ ABA​ Mobile​។​

​បន្ថែម​ពីលើ​នេះ​ ABA​ ក៏​នឹង​បន្ត​គាំទ្រ​គំនិត​ផ្តួចផ្តើម​នេះ​ដោយ​រៀបចំ​បញ្ជរ​ផ្ដល់​ព័ត៌មាន​នៅ​តាម​មណ្ឌល​ឆៀក​ចំនួន​បី​ នៅ​ភ្នំពេញ​។​ បញ្ជរ​នេះ​ នឹង​ផ្ដល់​ព័ត៌មាន​អំពី​ សេវាកម្ម​ឌី​ជី​ថ​ល​នេះ​ដល់​អតិថិជន​ដោយ​ផ្ទាល់​នៅ​មណ្ឌល​ឆៀក​ ព្រមទាំង​ជួយ​ផ្សព្វផ្សាយ​អំពី​ងាយស្រួល​នៃ​ដំណើរការ​ដាក់​ពាក្យ​ស្នើ​សុំ​ និង​បង់​កម្រៃ​សេវា​ផង​ដែរ​។​

​តាម​រយៈ​ការ​គាំទ្រ​គំនិត​ផ្តួចផ្តើម​នេះ​ ធនាគារ​ ABA​ បន្ត​រួមចំណែក​ដល់​ឌី​ជី​ថ​លូ​ប​នី​យ​កម្ម​សេវា​សាធារណៈ​ ព្រមទាំង​លើកកម្ពស់​ដំណោះស្រាយ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​ការ​ធ្វើ​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ​សម្រាប់​អតិថិជន​។