ABA ចូលរួមក្នុងវេទិកាដ៏លេចធ្លោ J.P. Morgan Payment Banking Forum – Asia 2025

09/May/2025

aba jp morgan 2025 malaysiaaba jp morgan 2025 malaysia
aba jp morgan 2025 kh-1aba jp morgan 2025 kh-1
aba jp morgan 2025 dt-2aba jp morgan 2025 dt-2

ធនាគារ ABA មានសេចក្តីសោមន្ស ដែលត្រូវបានអញ្ជើញឲ្យចូលរួមក្នុងវេទិកា J.P. Morgan Payment Banking Forum – Asia 2025 កាលពីថ្ងៃទី 7-8 ខែឧសភា ឆ្នាំ 2025 នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ កម្មវិធីនេះ បានប្រមូលផ្តុំតួអង្គ និងភាគីពាក់ព័ន្ធសំខាន់ៗ រួមមានបណ្ដាធនាគារដៃគូរបស់ J.P. Morgan ក្នុងវិស័យទូទាត់ និងការផ្ទេរប្រាក់អន្តរជាតិ ព្រមទាំងអ្នកតំណាងអាជ្ញាធរត្រួតពិនិត្យ និងប្បញ្ញត្តិគ្រប់គ្រងក្នុងតំបន់អាស៊ាន រួមទាំងធនាគារជាតិនៃកម្ពុជផងដែរ។

កម្មវិធីនេះ បានដើរតួជាវេទិកាយុទ្ធសាស្ត្រសម្រាប់កិច្ចពិភាក្សានានាជុំវិញការអភិវឌ្ឍថ្មីៗ បញ្ហាប្រឈម និងឱកាសទាក់ទងទៅនឹងវិស័យធនាគារ និងហិរញ្ញវត្ថុនានាក្នុងតំបន់។

ជាផ្នែកមួយនៃកម្មវិធី លោក Torsten Klein Buening នាយកហានិភ័យនៃធនាគារ ABA បានចូលរួមជាវាគ្មិនមួយរូបក្នុងក្នុងកិច្ចពិភាក្សាស្ដីពី “ការគ្រប់គ្រងហានិភ័យឧក្រិដ្ឋកម្មហិរញ្ញវត្ថុ និងការគ្រប់គ្រងហានិភ័យទណ្ឌកម្ម”។ (Finance Crimes and Sanction Risk Management: Navigating Complexities)។

កិច្ចពិភាក្សានេះ បានបង្ហាញអំពីភាពស្មុគស្មាញកាន់តែកើនឡើងនៃអនុវត្តការគ្រប់គ្រងដែលមានប្រសិទ្ធភាព និងស្វែងយល់អំពីតួនាទីរបស់បញ្ញានិម្មិត (AI- Artificial Intelligence) ក្នុងការតាមដាន និងត្រួតពិនិត្យប្រតិបត្តិការហិរញ្ញវត្ថុ។

លោក Torsten មានប្រសាសន៍ថា “នៅធនាគារ ABA យើងខ្ញុំបានប្រើប្រាស់ AI ដោយជោគជ័យក្នុងការបម្រើសេវាជូនអតិថិជនគ្រប់រូបជាមួយមុខងារ សោមុខ (FacePass Secure) ដើម្បីកាត់បន្ថយគណនីដែលធ្វើប្រតិបត្តិការខុសច្បាប់ (Mule accounts)។ យើងខ្ញុំក៏ប្រើប្រាស់ AI និងាម៉ាស៊ីនសិក្ស ដើម្បីលុបបំបាត់នូវកំហុសឆ្គង(ការជូនដំណឹងខុស) ក្នុងប្រព័ន្ធត្រួតពិនិត្យប្រតិបត្តិការរបស់យើងខ្ញុំ ដោយធានាថាអតិថិជននឹងមិនរងនូវផលប៉ះពាល់ដោយសារសកម្មភាពដែលលើលលប់។”

លោកក៏បានលើកឡើងថា ធនាគារ ABA បានដើរតួនាទីរបស់ខ្លួនក្នុងការរួមចំណែកដកប្រទេសកម្ពុជាចេញពីបញ្ជីប្រផេះ របស់ក្រុមការងារសកម្មភាពហិរញ្ញវត្ថុ (FAFT- Grey List) ដែលជាសមិទ្ធផលដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអាជ្ញាធរទទួលបន្ទុក និងវិស័យឯកជន។ ការណ៍នេះ បញ្ជាក់ពីកិច្ចប្រឹងប្រែងរបស់ ABA ក្នុងការពង្រឹងតម្លាភាពហិរញ្ញវត្ថុ និងជំរុញសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលដ៏វែងឆ្ងាយខាងមុខ។

វត្តមានរបស់ធនាគារ ABA ក្នុងវេទិកា J.P. Morgan ជាលើកទីបួននេះ បានបន្តពង្រឹងជំហររបស់ខ្លួនជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានប្រតិបត្តិការគុណភាពខ្ពស់ ឆ្លុះបញ្ចាំងពីអនុលោមភាពដ៏ខ្ជាប់ខ្ជួន និងការអនុវត្តគោលការណ៍ស្គាល់អតិថិជន (KYC) ដ៏រឹងមាំ។ ធនាគារនឹងបន្តជំរុញការអនុវត្តហិរញ្ញវត្ថុដ៏ល្អបំផុត និងគាំទ្រកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់។