ABA​ ចូលរួម​ក្នុង​វេទិកា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ នៃ​ពិព័រណ៍​បច្ចេកវិទ្យា​កម្ពុជា​ 2022

16/Nov/2022

ABA​ partakes​ in​ FinTech​ Stage​ thumb khABA​ partakes​ in​ FinTech​ Stage​ thumb kh
ABA​ partakes​ in​ FinTech​ Stage​ detail khABA​ partakes​ in​ FinTech​ Stage​ detail kh
ABA​ partakes​ in​ FinTech​ Stage​ detail2 khABA​ partakes​ in​ FinTech​ Stage​ detail2 kh
ABA​ partakes​ in​ FinTech​ Stage​ detail3 khABA​ partakes​ in​ FinTech​ Stage​ detail3 kh
ABA​ partakes​ in​ FinTech​ Stage​ detail4 khABA​ partakes​ in​ FinTech​ Stage​ detail4 kh

​ធនាគារ​ ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ និង​ធនាគារ​ឌី​ជី​ថ​ល​ធំ​ជាងគេ​នៅ​កម្ពុជា​1 មាន​មោទនភាព​បាន​ក្លាយជា​ Diamond​ Sponsor​ ក្នុង​វេទិកា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៃ​ពិព័រណ៍​បច្ចេកវិទ្យា​កម្ពុជា​ (CTX)​ 2022​ កាលពី​ថ្ងៃ​ទី​ 11-13​ ខែវិច្ឆិកា​ កន្លង​ទៅ​នេះ​។​ វេទិកា​នេះ​ បាន​ប្រព្រឹត្តិ​ទៅ​នៅ​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​កោះ​ពេជ្រ​ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ 40​ និង​ 41​។​ ​

វេទិកា​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​គាំទ្រ​ និង​ជំរុញ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ និង​អភិវឌ្ឍ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ដែល​អនុញ្ញាត​ឲ្យ​អាជីវកម្ម​បង្កើត​ថ្មី​ (startups)​ និង​បណ្ដា​ក្រុមហ៊ុន​ក្នុង​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ចែករំលែក​ចំណេះដឹង​ បទ​ពិសោធ​ និង​ឧត្ត​មា​នុ​វត្ត​ន៍​របស់​ខ្លួន​ ជូន​ដល់​សាធារណជន​ និយ័ត​ករ​ និង​អ្នកជំនាញ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​។​ ​

លោក​ Bekzod​ Ruzmetov​ ប្រធាន​អង្គភាព​ សេវា​ធនាគារ​អន​ឡាញ​សម្រាប់​អាជីវកម្ម​ និង​វិភាគ​ទិន្នន័យ​ ABA​ បាន​ចូលរួម​ជា​វាគ្មិន​មួយ​រូប​ក្នុង​កិច្ច​ពិភាក្សា​ជុំវិញ​ប្រធានបទ​ សេវា​ធនាគារ​ និង​ឌី​ជី​ថ​លុប​នី​យ​កម្ម​។​ លោក​បាន​ចែករំលែក​អំពី​អត្ថប្រយោជន៍​ដែល​វិស័យ​ធនាគារ​ និង​វិស័យ​ផ្សេង​ទៀត​ទទួល​បាន​ពី​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ និង​បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​មានចំណេះ​ដឹង​ផ្នែក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​ក្នុង​យុគសម័យ​ន​វា​នុ​វត្ត​នេះ​ផង​ដែរ​។

​​ក្នុង​នាម​ជា​ធនាគារ​ឌី​ជី​ថ​ល​ឈានមុខ​នៅ​កម្ពុជា​ ABA​ តែងតែ​សាទរ​ចំពោះ​សារៈ​ប្រយោជន៍​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ សម្រាប់​ការ​ពង្រីក​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​ និង​ប្រសិទ្ធភាព​ដែល​បច្ចេកវិទ្យា​នេះ​ជះ​ឥទ្ធិពល​ជា​វិជ្ជមាន​ដល់​សង្គម​។​ យើងខ្ញុំ​ជឿជាក់​ថា​វេទិកា​នេះ​នឹង​រួមចំណែក​ដល់​ការ​រីក​ចម្រើន​បន្ថែម​នៃ​ន​វា​នុ​វត្ត​នៅ​ក្នុង​វិស័យ​ធនាគារ​ និង​សេដ្ឋកិច្ច​របស់​ប្រទេស​។​

1 ABA ជាធនាគារពាណិជ្ជកម្ពុជាដ៏ធំបំផុតគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល, ប្រាក់បញ្ញើអតិថិជននិងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 របស់ធនាគារជាតិនៃកម្ពុជា។