ABA​ ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ជិះ​កង់​ Bankers’​ Cycling​ 2022​ នៅ​ខេត្តសៀមរាប​

01/Nov/2022

Bankers Cycling​ 2022​ in​ Siem​ Reap KH thumbBankers Cycling​ 2022​ in​ Siem​ Reap KH thumb
Bankers Cycling​ 2022​ in​ Siem​ Reap 5Bankers Cycling​ 2022​ in​ Siem​ Reap 5
Bankers Cycling​ 2022​ in​ Siem​ Reap 7Bankers Cycling​ 2022​ in​ Siem​ Reap 7
Bankers Cycling​ 2022​ in​ Siem​ Reap 8Bankers Cycling​ 2022​ in​ Siem​ Reap 8
Bankers Cycling​ 2022​ in​ Siem​ Reap 9Bankers Cycling​ 2022​ in​ Siem​ Reap 9

ធនាគារ​ ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​បំផុត​នៅ​កម្ពុជា​1​ មាន​មោទនភាព​ចូលរួម​សហការ​ឧបត្ថម្ភ​ក្នុង​កម្មវិធី​ Bankers’​ Cycling​ 2022​ នៅ​ខេត្តសៀមរាប​។​ សមាគម​ធនាគារ​នៅ​កម្ពុជា​ បាន​រៀបចំ​កម្មវិធី​នេះ​ឡើង​ដើម្បី​ផ្សព្វផ្សាយ​អំពី​និរន្ដរភាព​នៃ​វិស័យ​ធនាគារ​ និង​លើកកម្ពស់​ប្រាក់​រៀល​។​ ​

កម្មវិធី​នេះ​ បាន​ប្រមូលផ្ដុំ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ និង​ភាគី​ពាក់ព័ន្ធ​នៅ​ខេត្តសៀមរាប​ ក្នុង​ការ​ជំរុញ​ស្មារតី​សហគមន៍​ និង​ចំណងមិត្តភាព​។​ យើងខ្ញុំ​ក៏​សូម​អបអរសាទរ​ដល់​សមាជិកគ្រួសារ​ ABA​ ដែល​បាន​ក្លាយជា​ម្ចាស់​ជ័យ​លា​ភី​ម្នាក់​ក្នុង​ចំណោម​នោះ​។​ ​

ការ​ចូលរួម​នេះ​ គូសបញ្ជាក់​អំពី​កិច្ច​បន្ដ​គាំទ្រ​របស់​ធនាគារ​ ចំពោះ​កិច្ច​ប្រឹងប្រែង​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC)​ និង​សមាគម​ធនាគារ​នៅ​កម្ពុជា​(ABC)​ ដែល​រួមចំណែក​ដល់​កំណើន​ និង​ស្ថិរភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ ក្នុង​ការ​លើកកម្ពស់​រូបិយប័ណ្ណ​ជាតិ​។

​1​ ABA​ ជា​ធនាគារពាណិជ្ជ​កម្ពុជា​ដ៏​ធំ​បំផុត​គិត​លើ​ទ្រព្យសកម្ម​,​ ប្រាក់​បញ្ញើ​,​ កម្ចី​ដុល​,​ ប្រាក់​បញ្ញើ​អតិថិជន​និង​ប្រាក់​ចំណេញ​ ផ្អែក​លើ​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ 2021​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។