ធនាគារ ABA បើកទីតាំងស្វ័យសេវា 24/7 នៅជិតមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
21/Jun/2021
ទីតាំងស្វ័យសេវា ABA 24/7 ទី 10 បានបើកជាផ្លូវការនៅថ្ងៃនេះ នៅម្តុំសុវណ្ណា រាជធានីភ្នំពេញ ដើម្បីឲ្យអតិថិជននៅក្នុងតំបន់នេះអាចប្រើប្រាស់ទីតាំងស្វ័យសេវាធនាគារបានគ្រប់ពេលវេលា។
ស្ថិតនៅលើផ្លូវ 271 ចម្ងាយតែ 300 ម៉ែត្រពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ទីតាំងថ្មីសន្លាងបំផុតមួយនេះនៃបណ្តាញទីតាំងស្វ័យសេវា ABA 24/7 បន្ថែមភាពងាយស្រួលដល់សេវាស្វ័យធនាគារដែលផ្តល់ជូនដោយសាខាស្ទឹងមានជ័យ សាខាអូរបែកខ្អម និងសាខាផ្សារដើមថ្កូវ របស់ធនាគារ ABA ដែលមានទីតាំងនៅជិតៗនោះ។ ទីតាំងនេះជួយឲ្យអតិថិជន ABA អាចធ្វើការដក/ដាក់ប្រាក់ និងដាក់មូលប្បទានបត្រពីធនាគារណាមួយ បានគ្រប់ពេលវេលា ប្រាំពីរថ្ងៃក្នុងមួយសបា្តហ៍ ដោយឥតគិតថ្លៃ។
ជាមួយចំណតធំទូលាយ និងមានសន្តិសុខប្រចាំការ ឥឡូវនេះអតិថិជនដែលស្នាក់នៅ ឬធ្វើការនៅជិតៗនោះ អាចមិនបាច់អញ្ជើញទៅសាខាគ្រាន់តែធ្វើប្រតិបត្តិការសេវាធនាគារទូទៅនោះទេ ខណៈពេលដែលកំពុងប្រើប្រាស់សេវាធនាគារដ៏ងាយស្រួល និងសុវត្ថិភាព។
ទីតាំងស្វ័យសេវា ABA 24/7 ទីដប់ មានទីតាំងនៅអគារលេខ #A07 ផ្លូវ 271 ភូមិ 4 សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ អ្នកក៏អាចពិនិត្យមើលទីតាំងនេះនៅលើផែនទី នៅត្រង់នេះ។
សម្រាប់ចម្ងល់នានាអំពីទីតាំងស្វ័យសេវា ABA 24/7 សូមទូរស័ព្ទមកលេខ 023 225 333 ឬចូលទៅកាន់គេហទំព័រ។
សូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគាររបស់យើងខ្ញុំ!







