ABA ណែនាំទីតាំស្វ័យសេវា នៅក្នុងផ្សារទំនើប អ៊ីអនម៉លសែនសុខស៊ីធី
04/Aug/2022
ABA បន្តពង្រីកបណ្តាញស្វ័យសេវារបស់ខ្លួនដោយបានបើកទីតាំងស្វ័យសេវានៅតំបន់ដែលមានមមាញឹកច្រើននៅ អ៊ីអនម៉លសែនសុខស៊ីធី ដើម្បីសម្រួលដល់ការប្រើសេវាធនាគារឲ្យកាន់តែខិតជិតអតិថិជន។
ទីតាំងស្វ័យសេវា អ៊ីអនម៉លសែនសុខស៊ីធី ស្ថិតនៅផ្នែក Central Court ជាប់ Smart Shop និង SuperDry ខណៈសាខា ABA នៅតំបន់នេះ បន្ដបម្រើសេវាជូនអតិថិជននៅផ្នែក Financial Zone (ជាន់ទី 2) ។ ស្វែងរកទីតាំងថ្មី ទីនេះ។
អតិថជនអាចប្រើសេវាធនាគារបានគ្រប់ពេល, អាចធ្វើការដាក់/ដកប្រាក់ បើកកាតតាមម៉ាស៊ីនបើកកាត និងដាក់មូលប្បទានបត្រដែលចេញដោយធនាគារនានាដោយឥតគិតថ្លៃ ដោយមិនចាំបាច់តំរង់ជួរនៅសាខានោះទេ។
សម្រាប់សំណួរ ឬចម្ងល់ផ្សេងៗទាក់ទងនឹងបណ្ដាញស្វ័យសេវា សូមទំនាក់ទំនងតាមទូរស័ព្ទ 1 800 203 203 (ប្រព័ន្ធទូរស័ព្ទឥតគិតថ្លៃ សម្រាប់អតិថិជនក្នុងប្រទេសកម្ពុជា)។
សូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគារយើងខ្ញុំ!