ធនាគារ ABA ដាក់ឲ្យដំណើរការិយាល័យ Money Exchange ដំបូងបំផុតរបស់ខ្លួន
18/Dec/2017
ធនាគារ ABA ដាក់ឲ្យដំណើរការិយាល័យ Money Exchange ដំបូងបំផុតរបស់ខ្លួន ដើម្បីឆ្លើយតបនឹងកំណើនអតិថិជន និងអនុវត្តតាមគោលការណ៍នៃយុទ្ធសាស្ត្រពង្រីកសាខា ធនាគារ ABA បានបើកការិយាល័យ Money Exchange ដំបូងបំផុតរបស់ខ្លួនក្នុងបរិវេណផ្សារទួលទំពូងនារាជធានីភ្នំពេញ។
ចាប់ផ្តើមដំណើរការពី ថ្ងៃទី 18 ខែធ្នូ ឆ្នាំ2017 នេះតទៅការិយាល័យ Money Exchange របស់ធនាគារ ABA ផ្តល់ជូនអតិថិជននូវសេវាប្តូរប្រាក់ជាមួយអត្រាពិសេស សេវាផ្ទេរប្រាក់ដូចជា MoneyGram និង IME ព្រមទាំងមានសេវាស្វ័យធនាគារពេញ24ម៉ោង ដូចជាម៉ាស៊ីនដកប្រាក់ (ATMs) និង ម៉ាស៊ីនដាក់ប្រាក់ (Cash-In)។ដើម្បីបន្ថែមភាពងាយស្រួលជូនដល់អតិថិជននៅតំបន់ទីប្រជុំជនដ៏អ៊ូអរមួយនេះ ការិយាល័យ Money Exchange របស់ធនាគារ ABA បន្ថែមម៉ោងបម្រើសេវាជូនអតិថិជនជាពិសេសពេញ 7 ថ្ងៃក្នុងមួយសប្តាហ៍ ចាប់ពីម៉ោង 7 ព្រឹកដល់ម៉ោង 8យប់។
ថ្លែងក្នុងឱកាសដាក់ឲ្យដំណើរការការិយាល័យនេះ លោក Zhiger Atchabarov នាយកប្រតិបត្តិការអន្តរជាតិនៃធនាគារ ABA បានមានប្រសាសន៍ថា៖”ការិយាល័យ Money Exchange របស់ធនាគារ ABA ស្ថិតក្នុងទីតាំងដែលមានប្រជាជនច្រើន គឺនៅចំពីមុខផ្សារទួលទំពូង ហើយមានអតិថិជនជាច្រើនជាពិសេសភ្ញៀវទេសចរណ៍ តែងតែត្រូវការសេវាប្តូរប្រាក់ និងផ្ទេរប្រាក់ជាដើម។ នេះគឺជាឱកាសដ៏ល្អសម្រាប់ធនាគារ ABA។ ជាងនេះទៅទៀត បុគ្គលិករបស់យើងត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់សេវាហិរញ្ញវត្ថុដែលល្អបំផុតជូនអតិថិជន។”
ការិយាល័យ Money Exchange មានទីតាំងនៅផ្ទះលេខ174 ផ្លូវ155 ក្រុម25 ភូមិ4 សង្កាត់ទួលទំពូងទី1 ខណ្ឌចំការមន រាជធានីភ្នំពេញ (ក្បែរហាង Coffee Corner)។ សម្រាប់ព័ត៍មានបន្ថែម សូមទាក់ទងមកកាន់លេខទូរស័ព្ទ 098 203 299។
សូមអញ្ជើញរីករាយជាមួយសេវាធនាគារដ៏ល្អបំផុតនៅការិយាល័យ Money Exchange របស់ធនាគារ ABA នៅផ្សារទួលទំពូង!