ABA​ បើក​សាខា​ដំបូង​ ក្នុង​ខេត្ត​ប៉ៃលិន​

01/Dec/2021

Pailin Branch 1Pailin Branch 1
Pailin branch 2Pailin branch 2
Pailin Branch 4Pailin Branch 4
Pailin Branch 3Pailin Branch 3
Pailin Branch 5Pailin Branch 5

ធនាគារ​ ABA​ បើក​ដំណើរការ​ជា​ផ្លូវការ​សាខា​ថ្មី​របស់​ខ្លួន​ក្នុង​ខេត្ត​ប៉ៃលិន​ ដើម្បី​ពង្រីក​បណ្ដាញ​សាខា​ បន្ថែម​ក្នុង​ប្រទេស​។​ សាខា​ដ៏​ធំ​នេះ​មាន​គោលបំណង​ផ្ដល់​ជូន​នូវ​សេវាកម្ម​ និង​ផលិតផល​ធនាគារ​ដែល​ ទំនើប​ និង​ផ្ដល់​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​នេះ​ ដែល​ត្រូ​វ​បាន​គេ​ស្គាល់​ពី​ភាព​ល្បីល្បាញ​ ផ្នែក​ធនធានធម្មជាតិ​ និង​កសិកម្ម​។​

ការិយាល័យ​ថ្មី​នេះ​ត្រូវ​បាន​រចនា​ដោយ​មាន​កន្លែង​អង្គុយ​រង់ចាំ​ប្រកបដោយ​ផាសុកភាព​ រួម​ជាមួយនឹង​ បញ្ជរ​បម្រើ​អតិថិជន​ និង​កន្លែង​ចត​យានយន្ដ​ធំ​ទូលាយ​។​ សាខា​នេះ​បាន​បំពាក់​គ្រឿង​បរិក្ខារ​ស្វ័​យ​ធនាគារ​ ដែល​ទំនើប​ដូច​ជា​ មា​ស៊ី​ន​ ATMs,​ ម៉ាស៊ីន​ដាក់​ប្រាក់​ (Cash-in)​ និង​ម៉ាស៊ីន​ដក​ដាក់​ប្រាក់​ (CRM)​ ដើម្បី​សម្រួល​ដល់​ការ​ប្រើប្រាស់​គណនី​ធនាគារ​របស់​អតិថិជន​គ្រប់ពេលវេលា​។​ ជាមួយនឹង​បុគ្គលិក​ប្រកប​ ដោយ​វិជ្ជាជីវៈ​របស់​យើង​ ដែល​ត្រៀមខ្លួន​រួច​ជា​ស្រេច​បំពេញ​តួនាទី​ អតិថិជន​អាច​អញ្ជើញ​មក​សាខា​ ដើម្បី​ បើក​គណនី​ដាក់​ប្រាក់​ និង​គណនី​សន្សំ​,​ ប្រឹក្សា​ជាមួយ​អ្នកជំនាញ​លើ​ផលិតផល​កម្ចី​អាជីវកម្ម​,​ បើក​កាត​ ឥណ​ពន្ធ​ និង​ឥណទាន​,​ កម្មវិធី​ ABA​ Mobile​ និង​ធនាគារ​អន​ឡាញ​,​ ការ​ផ្ទេរ​ប្រាក់​ និង​សេវាកម្ម​ផ្សេងៗ​ ជា​ច្រើន​ទៀត​។​

​ចាប់ពី​ថ្ងៃនេះ​តទៅ​ អតិថិជន​អាច​មក​សាខា​ថ្មី​នេះ​ដើម្បី​បំពេញតម្រូវការ​ធនាគារ​ពី​ថ្ងៃ​ច័ន្ទ​ ដល់​ថ្ងៃ​សុក្រ​ ម៉ោង​ 8​ ព្រឹក​ ដល់​ 4​ ល្ងាច​។​

ABA​ សាខា​ខេត្ត​ប៉ៃលិន​ស្ថិត​លើ​ផ្លូវជាតិ​លេខ​ 57​ ភូមិ​វត្ត​ សង្កាត់​ប៉ៃលិន​ ក្រុងប៉ៃលិន​ ចុចមើលទីតាំង​។​ សូម​ទាក់ទង​តាម​ទូរស័ព្ទ​ 081​ 204​ 659​ សម្រាប់​ព័ត៌មាន​បន្ថែម​។​

គិត​ត្រឹម​ថ្ងៃនេះ​ ធនាគារ​ ABA​ ធ្វើ​ប្រតិបត្តិការ​សរុប​ 80​ សាខា​ ជាមួយនឹង​ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ ចំនួន​ 14​ ម៉ាស៊ីន​ស្វ័​យ​ធនាគារ​ 750+​ ទូ​ទាំង​ប្រទេស​។​