ធនាគារ ABA ផ្តល់ជូនប្រព័ន្ធប្រតិបត្តិការផ្ទាល់ (Host-to-Host) សម្រាប់ការទូទាត់សាជីវកម្មស្វ័យប្រវត្តិ

28/Jan/2021

ABA offers Host-to-Host solution 2

ធនាគារ ABA ដាក់ឲ្យដំណើរការនូវប្រព័ន្ធប្រតិបត្តិការផ្ទាល់ (Host-to-Host) នៅក្នុងសេវាធនាគារអនឡាញ ABA សម្រាប់អាជីវកម្ម (IBB) សម្រាប់ការដាក់ឯកសារសំណើទូទាត់ជាចង្កោមដោយស្វ័យប្រវត្តិ និងការផ្ទៀងផ្ទាត់គណនី។ ប្រព័ន្ធប្រតិបត្តិការផ្ទាល់ (Host-to-host) បង្កើនប្រសិទ្ធភាពរំហូរការងារដែលធ្វើដោយដៃ កាត់បន្ថយកំហុសឆ្គងផ្សេងៗ និងអាចកាត់បន្ថយចំណាយប្រតិបត្តិការរបស់ក្រុមហ៊ុនផងដែរ។

តាមរយៈប្រព័ន្ធនេះ បុគ្គលិកផ្នែកគណនេយ្យរបស់ក្រុមហ៊ុនអាចបង្កើតសំណុំឯកសារសំណើទូទាត់ដោយផ្ទាល់ពីប្រព័ន្ធ ERP និងដាក់ឯកសារទាំងនោះទៅធនាគារ ABA ដើម្បីដំណើរការ។ បន្ទាប់ពីទទួលបានសំណើទូទាត់ហើយ ប្រព័ន្ធធនាគារអនឡាញរបស់ធនាគារធ្វើការវិភាគ និងដំណើរការឯកសារទាំងនោះដោយស្វ័យប្រវត្តិ។ សំណើទូទាត់ដែលមានកំហុសឆ្គងនឹងត្រូវបញ្ជូនត្រលប់មកប្រព័ន្ធ ERP របស់អតិថិជនវិញ ដោយមានការជូនដំណឹង និងការណែនាំត្រឹមត្រូវដើម្បីធ្វើការកែតម្រូវ។

សម្រាប់ព័ត៌មានបន្ថែមអំពីប្រព័ន្ធប្រតិបត្តិការផ្ទាល់ (Host-to-Host) សូមចូលទៅកាន់ទំព័រ​ webpage​ នៅ​លើ​វិ​ប​សាយ​របស់​ធនាគារ​យើងខ្ញុំ​។​