ABA​ ត្រូវ​បាន​ប្រសិទ្ធ​នាម​ជា​ ធនាគារ​ដ៏​ឆ្នើម​បំផុត​នៅ​កម្ពុជា​ ប្រចាំឆ្នាំ​ 2022​ ដោយ​ទស្សនាវដ្ដី​ Global​ Finance

04/Apr/2022

aba global finance 2022 dt kh

ធនាគារ​ ABA​ ដែល​ជា​សមាជិក​នៃ​សម្ពន្ធ​ធនាគារជាតិ​កា​ណា​ដា​ ត្រូវ​បាន​ប្រសិទ្ធ​នាម​ជា​ “​ធនាគារ​ដ៏​ឆ្នើម​បំផុត​នៅ​កម្ពុជា​ ប្រចាំឆ្នាំ​ 2022”​ ដោយ​ទស្សនាវដ្ដី​ហិរញ្ញវត្ថុ​អន្ដរជាតិ​ Global​ Finance​ នៅ​ក្នុង​កម្មវិធី​ ពានរង្វាន់​ធនាគារ​ឆ្នើម​ពិភពលោក​ប្រចាំឆ្នាំ​ លើក​ទី​ 29​ ប្រព្រឹត្ត​ទៅ​នៅ​ ទីក្រុង​ញូយ៉ក​។​ គណៈវិនិច្ឆ័យ​បាន​ទទួលស្គាល់​ធនាគារ​ ABA​ ចំពោះ​ការ​យកចិត្តទុកដាក់​យ៉ាង​ហ្មត់ចត់​លើ​តម្រូវការ​របស់​អតិថិជន​ ហើយ​សម្រេច​ បាន​លទ្ធផល​ឈានមុខ​គេ​ ខណៈ​ពេល​ខ្លួន​កំពុង​ចាក់​គ្រឹះ​ដ៏​រឹង​មាំ​សម្រាប់​ភាព​ជោគជ័យ​នា​ពេល​អនាគត​។​ ទាំងអស់​ នេះ​សម្រេច​បាន​ក្នុងអំឡុងពេល​ពីរ​ឆ្នាំ​នៃ​ការ​រីក​រាលដាល​ជាស​កល​នៃ​កូ​វី​ដ​19​។​

គណៈវិនិច្ឆ័យ​ Global​ Finance​ សាទរ​ ABA​ ចំពោះ​ការ​អភិវឌ្ឍ​ថ្មីៗ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​នៃ​ប្រព័ន្ធ​អេកូ​របស់​ខ្លួន​ និង​ការ​ពង្រឹងសមត្ថភាព​លើ​ ផលិតផល​ និង​សេវាកម្ម​ប្រកបដោយ​នវានុវត្តន៍​ផង​ដែរ​ ក្នុង​នោះ​រួម​មាន​៖

  • ការ​អភិវឌ្ឍ​មុខងារ​ គណនី​រហ័ស​ របស់​ ABA​ Mobile​ ជាមួយ​ការ​បើក​គណនី​បាន​ច្រើន​,​ កម្ចី​ភ្លាមៗ​ និង​ការ​ពង្រឹងសមត្ថភាព​មុខងារ​ផ្សេងៗ​ទៀត​
  • ការ​ភ្ជាប់​សេវា​ធនាគារ​អន​ឡាញ​ ABA​ សម្រាប់​អាជីវកម្ម​ ជាមួយ​ផ្លែ​ត​ហ្វ​ម​គណនេយ្យ​អន​ឡាញ​ឈានមុខ​
  • ការ​ដំណើរការ​សេវា​ប្រមូល​ពន្ធដារ​ជូន​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​តាម​បណ្ដាញ​ផ្សេងៗ​ជា​ច្រើន​
  • ​ការ​អភិវឌ្ឍ​សេវា​ទូទាត់​បែប​ឌី​ជី​ថ​លតា​មរយៈ​ភាព​ជា​ដៃគូ​ជាមួយ​អ្នក​លក់រាយ​ធំៗ​ និង​ការ​ពង្រីក​បណ្ដាញ​ពាណិជ្ជករ​របស់​ខ្លួន​
  • ​ការ​ពង្រីក​បណ្ដាញ​ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ ទូ​ទាំង​ប្រទេស​
  • ការ​ណែនាំ​មុខងារ​ផ្ទេរ​ពី​គណនី​ទៅ​គណនី​ កាន់តែ​ងាយស្រួល​ជាមួយ​កូដ​ QR​ ABA​ ID​ ផ្ទាល់ខ្លួន​ និង​មធ្យោបាយ​ផ្សេងៗ​ទៀត​។​

មាន​មតិ​ក្នុង​ឱកាស​ប្រគល់​ពានរង្វាន់​នេះ​ លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​ “​នេះ​ជា​ពានរង្វាន់​ ប្រាំបី​ឆ្នាំ​ជាប់ៗ​គ្នា​ពី​ទស្សនាវដ្ដី​ Global​ Finance​ ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្ដេជ្ញា​ ចិត្ត​ខិតខំ​ប្រឹងប្រែង​របស់​គណៈ​គ្រប់គ្រង​ និង​បុគ្គលិក​របស់​យើង​ និង​ក្នុង​នាម​ដៃគូ​ធនាគារ​ដ៏​ល្អ​បំផុត​សម្រាប់​ ប្រជាជន​កម្ពុជា​។​”

​លោក​បាន​បន្ថែម​ថា​ “​ក្នុង​ឆ្នាំ​ 2021​ យើង​បាន​ណែនាំ​នូវ​ន​វា​នុ​វត្ត​សេវាកម្ម​ជា​ច្រើន​ ដោយ​នាំ​យក​ដំណោះស្រាយ​ ហិរញ្ញវត្ថុ​ទំនើប​ជូន​អតិថិជន​កាន់តែ​ច្រើន​ បាន​ពង្រីក​បណ្ដាញ​សាខា​ និង​ទីតាំង​ស្វ័​យ​សេវា​ 24/7​ សហការ​ជាមួយ​ស្ថាប័ន​រាជរដ្ឋាភិបាល​ និង​ក្រុមហ៊ុន​ ឬ​អាជីវកម្ម​ឯកជន​ ដើម្បី​ជំរុញ​សេវា​ទូទាត់​បែប​ឌី​ជី​ថ​ល​ និង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​បន្ថែម​។​ ដូច​សព្វដង​ យើងខ្ញុំ​សូម​ចែករំលែក​កិត្តិនាម​នេះ​ជូន​ដល់​អតិថិជន​ទាំងអស់​សម្រាប់​ការ​បន្ត​គាំទ្រ​!”​

​ក្នុង​នាម​ជា​ធនាគារ​ឈានមុខ​នៅ​កម្ពុជា​ ABA​ ត្រូវ​បាន​ទទួលស្គាល់​ចំពោះ​ការ​នាំ​យក​នូវ​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ងាយស្រួល​ និង​ទំនើប​ជូន​អតិថិជន​។​ គិត​ត្រូវ​ថ្ងៃ​ 31​ មីនា​ 2021​ ធនាគារ​ ABA​ មានទ្រព្យ​សកម្ម​ 8.3​ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ និង​អតិថិជន​ជាង​ 2.1​ លាន​នាក់​។​

ធនាគារ​ ABA​ ជា​ម្ចាស់​ពានរង្វាន់​អន្ដរជាតិ​ជា​ច្រើន​នៅ​ក្នុង​វិស័យ​នេះ​។​ គិត​ក្នុង​ឆ្នាំ​មុន​ប៉ុណ្ណោះ​ ធនាគារ​ឈ្នះ​ពានរង្វាន់​ ធនាគារ​ដ៏​ឆ្នើម​នៅ​កម្ពុជា​ ប្រាំពីរ​ឆ្នាំ​ជាប់​គ្នា​ ពី​ទស្សនាវដ្ដី​ Global​ Finance,​ ត្រូវ​បាន​ទទួលស្គាល់​ជា​ធនាគារ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​ 2021​ ដោយ​ទស្សនាវដ្ដី​ The​ Banker,​ ធនាគារ​ដ៏​ឆ្នើម​នៅ​កម្ពុជា​ ដោយ​ទស្សនាវដ្ដី​ Euromoney​ ជា​លើក​ទី​ប្រាំបី​ និង​ធនាគារ​ក្នុងស្រុក​ឆ្នើម​បំផុត​ នៅ​កម្ពុជា​ ប្រចាំឆ្នាំ​ 2021​ ដោយ​ទស្សនាវដ្ដី​ Asiamoney​។​

អំពី​ទស្សនាវដ្ដី​ Global​ Finance
ទស្សនាវដ្តី​ Global​ Finance​ បង្កើត​ឡើង​នៅ​ឆ្នាំ​ 1987​ មានការ​ចុះ​ផ្សាយ​ចំនួន​ 50,000​ ច្បាប់​ និង​មាន​អ្នក​អាន​នៅ​ 193​ ប្រទេស​។​ អ្នក​អាន​ទស្សនាវដ្តី​ Global​ Finance​ រួម​មាន​ មន្ត្រីជាន់ខ្ពស់​ផ្នែក​សាជីវកម្ម​ និង​មន្ត្រី​ហិរញ្ញវត្ថុ​ដែល​ទទួលខុសត្រូវ​ក្នុង​ការ​ធ្វើការ​សម្រេចចិត្ត​នានា​ទាក់ទង​នឹង​ការ​វិនិយោគ​ និង​យុទ្ធសាស្ត្រ​នៅ​ក្នុង​ក្រុមហ៊ុនចម្រុះ​ជាតិ​សាសន៍​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​។​ ទស្សនាវដ្តី​ Global​ Finance​ ជ្រើសរើស​ជា​ទៀងទាត់​នូវ​ធនាគារ​កំពូលៗ​ក្នុង​ចំណោម​ធនាគារ​ និង​គ្រឹះស្ថាន​ផ្តល់​សេវា​ហិរញ្ញវត្ថុ​នានា​។​ ពានរង្វាន់​ទាំង​អស់នេះ​បាន​ក្លាយជា​បទដ្ឋាន​ឧត្តមភាព​ដែល​អាច​ទុកចិត្ត​បាន​សម្រាប់​សហគមន៍​ហិរញ្ញវត្ថុ​សកលលោក​។​