​កម្មវិធី​ ABA​ Mobile​ ពង្រីក​សេវា ទូទាត់​វិក្កយបត្រ​អគ្គិសនី​របស់​ខ្លួន​បន្ថែម​ទៅ​កាន់​ខេត្ត​មួយ​ចំនួន​ទៀត​

12/Jul/2021

EDC​ bill​ payments DT

​ដើម្បី​ឲ្យ​អតិថិជន​កាន់តែ​ច្រើន​មាន​ភាព​ងាយស្រួល​ និង​ភាព​បត់បែន​ក្នុង​ការ​ទូទាត់​អន​ឡាញ​ ធនាគារ​ ABA​ មាន​សេចក្តី​រីករាយ​សូម​ប្រកាស​ថា​ ប្រជាពលរដ្ឋ​ខេត្តបន្ទាយមានជ័យ​ ខេត្តកំពត​ និង​ខេត្តកំពង់ស្ពឺ​ ឥឡូវនេះ​ អាច​ទូទាត់​វិក្កយបត្រ​អគ្គិសនី​ឲ្យ​អគ្គិសនី​កម្ពុជា​ (EDC)​ តាម​រយៈ​កម្មវិធី​ ABA​ Mobile​ បាន​ហើយ​។

​ខេត្ត​ទាំង​បី​នេះ​ ត្រូវ​បាន​បន្ថែម​ពីលើ​ខេត្ត​ក្រុង​ដែល​អគ្គិសនី​កម្ពុជា​មាន​ស្រាប់​ ដូច​ជា​៖

  • ភ្នំពេញ​
  • បាត់ដំបង​
  • កំពង់ចាម​
  • ក្រចេះ​
  • សៀមរាប​
  • ក្រុងព្រះសីហនុ​ និង
  • ក្រចេះ​សាខា​ស្នួល​។

​អតិថិជន​ប្រើ​ ABA​ Mobile​ អាច​ទូទាត់​វិក្កយបត្រ​អគ្គិសនី​ប្រចាំខែ​របស់​ខ្លួន​ជា​ប្រាក់​រៀល​/​ប្រាក់​ដុល្លារ​ បាន​យ៉ាង​ងាយស្រួល​ និង​ឥត​គិតថ្លៃ​សេវា​ ដោយ​មិនបាច់​ធ្វើ​ដំណើរ​ ឬ​ត្រូវ​រង់ចាំ​លេខ​រៀង​នៅ​តាម​សាខា​អគ្គិសនី​កម្ពុជា​ (EDC)​ ហើយ​ក៏​មិនបាច់​ប៉ះពាល់​ផ្ទាល់​នឹង​ក្រដាសប្រាក់​ទៀត​ដែរ​។​

​វិក្កយបត្រ​អាច​បង់​បាន​ ដោយ​គ្រាន់តែ​ចុច​ពីរ​បី​ប៉ក់​តែ​ប៉ុណ្ណោះ​ តាម​ជំហាន​ងាយៗ​ដូច​ខាងក្រោម​៖

  • ​បើក​កម្មវិធី​ ABA​ Mobile​ និង​ចុច​លើ​ប៊ូ​តុង​ ទូទាត់​ប្រាក់​
  • ​ចុច​លើ​ប៊ូ​តង​ ទឹក​ភ្លើង​ &​ សំរាម​ និង​ជ្រើសរើស​ អគ្គិសនី​កម្ពុជា​ EDC
  • ជ្រើសរើស​ ខេត្ត​ឬ​ក្រុង​ បញ្ចូល​ លេខ​ទីតាំង​ប្រើប្រាស់​ចរន្ត​ ចំនួន​ទឹកប្រាក់​1​ និង​ចុច​ បង់​ឥឡូវ​ ជា​ការ​ស្រេច​។

1​ យើង​សូម​ណែនាំ​ឲ្យ​បង្កើត​គំរូ​សម្រាប់​ការ​ទូទាត់​លើក​ក្រោយ​ដោយ​គ្រាន់តែ​ចុច​លើ​ប៊ូ​តុង​ “​បង្កើត​គំរូ​”​ នៅ​លើ​ផ្ទាំង​អេ​ក្រង់​ ទូទាត់​ប្រាក់​។​

ជាមួយ​កម្មវិធី​ ABA​ Mobile​ អ្នក​អាច​ទូទាត់​បែប​ឌី​ជី​ថ​ល​ពេញលេញ​សម្រាប់​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ​របស់​អ្នក​។​ ដើម្បី​ដឹង​បន្ថែម​អំពី​កម្មវិធី​ ABA​ Mobile​ សូម​ចូល​ទៅ​កាន់​ ​ត្រង់នេះ​​។​

​ប្រសិនបើ​អ្នក​មិន​ទាន់​មាន​គណនី​ ABA​ ទេ​ សូម​ដោ​ន​ឡូត​កម្មវិធី​ ABA​ Mobile​ ដើម្បី​ បើក​គណនី​រហ័ស​ ដោយ​ខ្លួនឯង​តាម​ទូរស័ព្ទ​ដៃ (​ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​លេខ​ទូរស័ព្ទ​)​ ឬ​អញ្ជើញ​ទៅ​បើក​នៅ​សាខា​ ABA​ ណាមួយ​ដែល​នៅ​ជិត​អ្នក​នៅ​ថ្ងៃនេះ​។​