ABA​ បញ្ជាក់​ពី​យុទ្ធសាស្ត្រ​រីក​ចម្រើន​ដោយ​បើក​ដំណើរការ​សាខា​ថ្មី​ ក្នុងស្រុក​ស្រែអំបិល​

06/Feb/2026

aba srae ambel branch khaba srae ambel branch kh
aba srae ambel branch kh-2aba srae ambel branch kh-2
aba srae ambel branch kh-3aba srae ambel branch kh-3
aba srae ambel branch kh-3aba srae ambel branch kh-3
aba srae ambel branch kh-5aba srae ambel branch kh-5

ធនាគារ​ ABA​ បាន​ប្រកាស​ការ​បើក​ជា​ផ្លូវការ​សាខា​ដំបូង​របស់​ខ្លួន​ ក្នុងស្រុក​ស្រែអំបិល​ ខេត្តកោះកុង​ ដោយ​នាំ​យក​នូវ​សេវា​ធនាគារ​ជាទី​ទុកចិត្ត​មក​កាន់​សហ​គម​ក្នុង​ភូមិភាគ​និរតី​ នៃ​ប្រទេស​កម្ពុជា​ ដែល​ធានា​នូវ​ភាព​ងាយស្រួល​ និង​ផ្គត់ផ្គង់​សេវា​ធនាគារ​បាន​ទូ​ទាំង​ប្រទេស​។​

​សាខា​ស្រែអំបិល​នេះ​ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តកោះកុង​ ចេ​ជាង​ ដែល​ផ្តល់​នូវ​សេវាកម្ម​ និង​ផលិតផល​ពេញលេញ​របស់​ធនាគារ​ ABA​ សម្រាប់​សហគ្រាស​ និង​បុគ្គលិក​ក្នុង​តំបន់​។​ ​ដោយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​ដល់​សាខា​ខេត្ត​ អតិថិជន​ក៏​អាច​ទទួល​បាន​បទ​ពិសោធ​ធនាគារ​ទំនើប​ ជាមួយ​ចំណត​ឡាន​ធំ​ទូលាយ​ ទីកន្លែង​អង្គុយ​រង់ចាំ​ប្រកបដោយ​ផាសុកភាព​ និង​បន្ទប់​ VIP​ សម្រាប់​ឯកជន​ភាព​អតិថិជន​។​

​សាខា​ថ្មី​នេះ​ ក៏​មាន​ផ្នែក​ស្វ័​យ​សេវា​ 24/7​ ដោយ​មាន​បំពាក់​នូវ​ម៉ាស៊ីន​ទំនើបៗ​ដូច​ជា​ ម៉ាស៊ីន​ ATM,​ ម៉ាស៊ីន​ដាក់​ប្រាក់​,​ ម៉ាស៊ីន​ដាក់​មូល​ប្ប​ទា​នប​ត្រ​ (CDM),​ ម៉ាស៊ីន​ដក​ឥ​ដាក់​ប្រាក់​ (CRM),​ ដែល​អាច​ឲ្យ​អតិថិជន​បំពេញតម្រូវការ​ធនាគារ​របស់​ខ្លួន​យ៉ាង​ងាយស្រួល​ គ្រប់ពេលវេលា​ និង​ មាន​ម៉ាស៊ីន​បើក​កាត​ ដែល​អតិថិជន​អាច​បើក​កាត​ CSS​ និង​កាត​អន្តរជាតិ​ Visa,​ Mastercard,​ UPI​ ភ្លាមៗ​។​

​សាខា​ស្រែអំបិល​នេះ​ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តកោះកុង​ ចេ​ជាង​ Wanneng​ Commercial​ Plaza​ ប្លុក​អា​ ជាន់​ផ្ទាល់​ដី​ បន្ទប់​លេខ​ 118,​ 119,​ 120,​ 121,​ 122​ និង​ 123​ មហាវិថី​ស៊ី​ដ​នី​ទី​2​ ភូមិ​ឈើ​នាង​ ឃុំ​ជ្រោយ​ស្វាយ​ ស្រុកស្រែ​អំបិល​ ខេត្តកោះកុង​។​ លោក​អ្នក​អាច​ស្វែងរក​ទីតាំង​នៅ​ទី​នេះ​។​

​សាខា​នេះ​ បើក​បម្រើ​អតិថិជន​រៀងរាល់ថ្ងៃ​ចន្ទ​ ដល់​ថ្ងៃ​សុក្រ​ ចាប់ពី​ម៉ោង​ 8​ព្រឹក​ ដល់​ 4​រសៀល​ និង​ថ្ងៃ​សៅរ៍​ ចាប់ពី​ម៉ោង​ 8​ព្រឹក​ ដល់​ 11:30​ព្រឹក​។​ លោក​អ្នក​អាច​ទាក់ទង​សាខា​តាម​លេខ​ទូរស័ព្ទ​ 098​ 206​ 624​។​

​សូម​អញ្ជើញ​អតិថិជន​មក​កាន់​ សាខា​ស្រែអំបិល​ និង​សូម​ទទួលយក​ភាព​ងាយស្រួល​នៃ​ការ​ប្រើប្រាស់​ សេវា​ធនាគារ​នៅ​ទីតាំង​ថ្មី​នេះ​!