តម្លៃសេវាផ្ទេរប្រាក់ចេញកាន់តែធូរថ្លៃ!

20/Jul/2015

តម្លៃសេវាផ្ទេរប្រាក់ចេញកាន់តែធូរថ្លៃ!

អតិថិជនជាទីគោរពរាប់អាន!

យើងខ្ញុំមានសេចក្តីរីករាយសូមជំរាបជូនលោកអ្នកថាដើម្បី បង្កើនលក្ខខណ្ឌកាន់តែប្រសើរថែមទៀតក្នុងការប្រើប្រាស់ សេវាផ្ទេរប្រាក់ទៅក្រៅប្រទេសនិងនៅក្នុងប្រទេសកម្ពុជា ធនាគារABA នឹងបញ្ចុះតំលៃអាត្រាផ្ញើប្រាក់ទៅក្រៅ ប្រទេសតាមលេខកូដធនាគារសម្រាប់គោលដៅផ្ញើនានា ដូចគ្នានេះដែរយើងក៏នឹងកាត់បន្ថយតំលៃផ្ញើប្រាក់ចេញ ក្នុងស្រុកចាប់ពីថ្ងៃទី ២០ខែកក្កដា ឆ្នាំ២០១៥។

ព័ត៌មានលំអិតពីអាត្រាតំលៃថ្មីអាចរកបាននៅលើគេហទំព័ររបស់យើង ការផ្ទេរប្រាក់ចេញ សេវាផ្ទេរប្រាក់ចេញរបស់ ធនាគារABA ផ្តល់ជូនអ្នកនូវដំណើរការដែលមានប្រសិទ្ធិភាពបំផុតក្នុងការផ្ញើប្រាក់ទៅក្រៅប្រទេសដោយប្រើនូវ បច្ចេកវិទ្យាលេខកូដ(SWIFT)ថ្មីបំផុតនិងសុវត្ថិភាព។

តាមរយៈការផ្ទេរតាមលេខកូដ SWIFT សាច់ប្រាក់របស់អ្នកនឹងត្រូវបានទៅដល់គណនីរបស់អ្នកទទួលយ៉ាងរហ័ស និងសុវត្ថិភាព។ សាកសួរព័ត៌មានបន្ថែមពីសេវាផ្ទេរប្រាក់របស់យើងសូមទូរស័ព្ទទៅកាន់+855 23 225 333 ឫផ្ញើ អ៊ីមែលទៅ info(at)ababank.com

សូមអរគុណដែលបានប្រើប្រាស់សេវាធានាគារយើងខ្ញុំធនាគារABA