ABA​ ប្រកាស​បើក​សាខា​ថ្មី​ ក្នុង​អគារ​អគ្គនាយកដ្ឋាន​ពន្ធដារ​ ដើម្បី​សម្រួល​បន្ថែម​ដល់​អតិថិជន​បុគ្គល​ និង​សាជីវកម្ម​

12/Jan/2026

ABA​ GDT​ Tower​ Branch khABA​ GDT​ Tower​ Branch kh
ABA​ GDT​ Tower​ Branch KH 2ABA​ GDT​ Tower​ Branch KH 2
ABA​ GDT​ Tower​ Branch KH 3ABA​ GDT​ Tower​ Branch KH 3
ABA​ GDT​ Tower​ Branch KH 4ABA​ GDT​ Tower​ Branch KH 4
ABA​ GDT​ Tower​ Branch KH 5ABA​ GDT​ Tower​ Branch KH 5
ABA​ GDT​ Tower​ Branch KH 6ABA​ GDT​ Tower​ Branch KH 6
ABA​ GDT​ Tower​ Branch KH 7ABA​ GDT​ Tower​ Branch KH 7

​ធនាគារ​ ABA​ មាន​សេចក្តី​សោមនស្ស​រីករាយ​ សូម​ប្រកាស​បើក​សាខា​ថ្មី​ ស្ថិត​នៅ​ក្នុង​អគារ​អគ្គនាយកដ្ឋាន​ពន្ធដារ​ (GDT​ Tower)​ ដោយ​ ពង្រឹង​បណ្តាញ​រូប​វន្ដ​របស់​ខ្លួន​បន្ថែម​ និង​ផ្តល់​ភាព​ងាយស្រួល​ជូន​អតិថិជន​ក្នុង​ការ​ប្រើប្រាស់​ទាំង​សេវា​ធនាគារ​ និង​សេវា​បង់ពន្ធ​។​

​សាខា​ថ្មី​នេះ​ មាន​ផលិតផល​ និង​សេវាកម្ម​របស់​ធនាគារ​ជា​ច្រើន​ ដើម្បី​បម្រើ​ជូន​ទៅ​តាម​តម្រូវការ​ដ៏​សម្បូរ​បែប​របស់​អតិថិជន​ជា​រូបវន្តបុគ្គល​ និង​សាជីវកម្ម​។​ ជាមួយ​កន្លែង​អង្គុយ​រង់ចាំ​ធំ​ទូលាយ​ប្រកបដោយ​ផាសុកភាព​ បន្ទប់​ VIP​ សម្រាប់​ឯកជន​ភាព​របស់​អតិថិជន​ និង​បុគ្គលិក​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ​ ទីតាំង​ថ្មី​នេះ​ រៀបចំ​ឡើង​ដើម្បី​ផ្តល់​នូវ​បទ​ពិសោធ​ប្រើប្រាស់​សេវា​ធនាគារ​ដ៏​រលូន​ស្រួល​ មាន​ប្រសិទ្ធភាព​និង​ផាសុកភាព​។​

​អតិថិជន​កាន់តែ​ងាយស្រួល​បន្ថែម​ជាមួយ​ទីតាំង​ស្វ័​យ​សេវា​ប្រចាំ​សាខា​នេះ​ ដោយ​មាន​ម៉ាស៊ីន​ទំនើបៗ​រួម​មាន​ជា​អាទិ៍​ ម៉ាស៊ីន​ ATM,​ ម៉ាស៊ីន​ដក​-​ដាក់​ប្រាក់​,​ ម៉ាស៊ីន​ដាក់​មូល​ប្ប​ទា​នប​ត្រ​ ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​ធ្វើ​ប្រតិបត្តិការ​នានា​ដោយ​រលូន​។​ សាខា​ថ្មី​នេះ​ ក៏​មាន​បំពាក់​ ម៉ាស៊ីន​បើក​កាត​ សម្រាប់​ការ​បើក​កាត​អន្តរជាតិ​រួម​មាន​ Visa,​ Mastercard,​ UnionPay​ និង​ កាត​ CSS​ ក្នុងស្រុក​ បាន​ដោយ​ខ្លួនឯង​ភ្លាមៗ​ផង​ដែរ​។​

​សាខា​ ABA​ ជី​ឌី​ធី​ ថៅ​វើ​ នេះ​ មាន​ទីតាំង​ស្ថិត​នៅ​ជាន់​ទី​ 2​ នៃ​អគារ​អគ្គនាយកដ្ឋាន​ពន្ធដារ​ ស្ថិត​នៅ​លើ​ផ្លូវ​ OCIC​ ភូមិ​ដើម​គរ​ ខណ្ឌ​ជ្រោយចង្វារ​ សង្កាត់​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​។​ លោក​អ្នក​អាច​ស្វែងរក​ទីតាំង​នៅ​ ទី​នេះ​។​

​សាខា​នេះ​ បើក​បម្រើ​អតិថិជន​រៀងរាល់ថ្ងៃ​ចន្ទ​ ដល់​ថ្ងៃ​សុក្រ​ ចាប់ពី​ម៉ោង​ 8​ព្រឹក​ ដល់​ 5​ល្ងាច​ និង​អាច​ទាក់ទង​តាម​លេខ​ទូរស័ព្ទ​ 098​ 206​ 440​។​

​សូម​អញ្ជើញ​ប្រើប្រាស់​សេវា​នៅ​ទីតាំង​ថ្មី​របស់​យើងខ្ញុំ​ នៅ​ក្នុង​អគារ​ អគ្គនាយកដ្ឋាន​ពន្ធដារ​ ដោយ​ក្ដី​រីករាយ​!​