ABA​ បាន​ដាក់​ដំណើរការ​គណនី​កាលកំណត់​ ជាមួយ​ធានា​រ៉ាប់រង​ជីវិត​ និង​គ្រោះថ្នាក់​ដោយ​ឥត​គិតថ្លៃ​ពី​ Manulife

12/Oct/2022

ABA FDs with Insurance news detail KH

ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា​1 បាន​ណែនាំ​ គណនី​កាលកំណត់​ ជាមួយ​ធានា​រ៉ាប់រង​ជីវិត​ និង​គ្រោះថ្នាក់​ ពី​ ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ (Manulife)​ ដើម្បី​ផ្តល់​អត្ថប្រយោជន៍​នៃ​ការ​សន្សំ​ប្រាក់​ដែល​មាន​អត្រា​ការ​ប្រាក់​ប្រកួតប្រជែង​ និង​ផ្តល់​កញ្ចប់​ធានា​រ៉ាប់រង​ដោយ​ឥត​គិតថ្លៃ​។​ ​

អតិថិជន​ ABA​ ដែល​បើក​គណនី​កាលកំណត់​រយៈពេល​ 1​ ឆ្នាំ​ នៅ​តាម​សាខា​ ឬ​តាម​រយៈ​ ABA​ Mobile​ នឹង​ទទួល​បាន​ប័ណ្ណសន្យា​រ៉ាប់រង​ភ្លាមៗ​ពី​ មេ​នូ​ឡាយ​ហ្វ៍​ ខេ​ម​បូ​ឌា​ ដែល​ផ្ដល់​សំណង​ករណី​បាត់បង់​ជីវិត​ និង​ពិការ​ភាព​ទាំងស្រុង​ ក្នុង​ចំនួន​ទឹកប្រាក់​ ស្នើ​នឹង​ប្រាក់​បញ្ញើ​ដែល​បាន​ដាក់​ (​កំណត់​អតិបរមា​ 50,000​ ដុល្លារ​ ឬ​ 200,000,000​ រៀល​)​។​ ​

អតិថិជន​ ABA​ មាន​សិទ្ធិ​ទទួល​បាន​ធានា​រ៉ាប់រង​ដោយ​មិន​ចាំបាច់​មានការ​ត្រួតពិនិត្យ​សុខភាព​ឡើយ​ ដែល​ជា​ធម្មតា​ទាមទារ​ឲ្យ​មានការ​ត្រួតពិនិត្យ​សុខភាព​ នៅ​ពេល​ទិញ​ធានា​រ៉ាប់រង​ពី​ក្រុមហ៊ុន​។​ ប័ណ្ណសន្យារ៉ាប់រង មាននៅក្នុងលីង ដែល Manulife នឹងផ្ញើជូនតាមសារ SMS។​ ​

លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ ABA​ បាន​មាន​ប្រសាសន៍​ថា​ "​យើង​ជឿជាក់​ថា​ ការ​រួម​បញ្ចូល​សេវាកម្ម​របស់​ធនាគារ​ ABA​ និង​ មេ​នូ​ឡាយ​ហ្វ៍​ ខេ​ម​បូ​ឌា​ នេះ​ គឺ​សម​ស្រប​សម្រាប់​អតិថិជន​ដែល​ស្វែងរក​ផែនការ​ហិរញ្ញវត្ថុ​ដ៏​ល្អ​ រួម​ជាមួយនឹង​កញ្ចប់​ធានា​រ៉ាប់រង​ជីវិត​ពេញលេញ​។​ ឥឡូវ​ អតិថិជន​អាច​បើក​គណនី​កាលកំណត់​ ABA​ ជាមួយនឹង​អត្រា​ការ​ប្រាក់​ដ៏​ទាក់ទាញ​ ហើយ​ទទួល​បាន​កញ្ចប់​ធានា​រ៉ាប់រង​ជីវិត​ និង​គ្រោះថ្នាក់​ពេញលេញ​ពី​ Manulife​ ដៃគូ​របស់​យើង​ ដោយ​ឥត​គិតថ្លៃ​"​។​ ​

លោក​បាន​បន្ថែម​ថា​ "​ការ​រួម​បញ្ចូល​នេះ​ បាន​គូសបញ្ជាក់​ពី​ការ​បន្ត​គាំទ្រ​ សុខុមាលភាព​របស់​អតិថិជន​ និង​ភាព​ជា​ដៃគូ​របស់​ធនាគារ​ជាមួយ​ មេ​នូ​ឡាយ​ហ្វ៍​ ខេ​ម​បូ​ឌា​ ក្នុង​ការ​ផ្ដល់​ជូន​អតិថិជន​នូវ​ការ​ប្រើប្រាស់​ផលិតផល​ធានា​រ៉ាប់រង​ដ៏​ងាយស្រួល​"​ ។​ ​

សូម​ចូល​ទៅ​កាន់​ទំព័រ​ គណនី​កាលកំណត់​ ជាមួយ​ធានា​រ៉ាប់រង​ជីវិត​ និង​គ្រោះថ្នាក់​​ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ផលិតផល​។​ មាន​ច​ម្ង​ល់​មែន​ទេ​?​ ទូរស័ព្ទ​ទៅ​ ABA​ លេខ​ 1​ 800​ 203​ 203​ (​ប្រព័ន្ធ​ទូរស័ព្ទ​ឥត​គិតថ្លៃ​សម្រាប់​ការ​ហៅ​ក្នុង​ប្រទេស​កម្ពុជា​)​ ឬ​ក្រុមការងារ​ Manulife​ តាម​លេខ​ទូរស័ព្ទ​ប្រចាំការ​ 023​ 965​ 999​។​ ​

មិន​ទាន់​មាន​គណនី​ ABA​ មែន​ទេ​?​ ប្រើ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​ ដើម្បី​ដោ​ន​ឡូត​ ABA​ Mobile​ រួច​បើក​ គណនី​រហ័ស​ ឥឡូវ​ (​តម្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​ និង​លេខ​ទូរស័ព្ទ​)​។​

1 ABA ជាធនាគារពាណិជ្ជកម្ពុជាដ៏ធំបំផុតគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល និងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 របស់ធនាគារជាតិនៃកម្ពុជា។