ABA​ បើក​កម្មវិធី​ចំណេះដឹង​ ផ្នែក​ហិរញ្ញវត្ថុ​ ដល់​សិស្ស​និស្សិត​

05/Jul/2019

ABA​ provides​ Financial​ Literacy​ 2ABA​ provides​ Financial​ Literacy​ 2
ABA​ provides​ Financial​ Literacy​ 3ABA​ provides​ Financial​ Literacy​ 3
ABA​ provides​ Financial​ Literacy​ 4ABA​ provides​ Financial​ Literacy​ 4
ABA​ provides​ Financial​ Literacy​ 5ABA​ provides​ Financial​ Literacy​ 5

​ធនាគារ​ ABA​ បាន​សហការ​ជាមួយ​ធនាគារជាតិ​កា​ណា​ដា​ និង​សមាគម​អង្គការសហប្រជាជាតិ​នៅ​ក្នុង​ប្រទេស​កា​ណា​ដា​ (UNAC)​ ដើម្បី​ចាប់ផ្តើម​បើ​កម្មវិធី​ហាត់​ការ​ផ្នែក​ចំណេះដឹង​ហិរញ្ញវត្ថុ​សម្រាប់​សិស្ស​និស្សិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ កម្មវិធី​រួម​មានការ​រៀបចំ​សិក្ខាសាលា​ជា​បន្តបន្ទាប់​ ដែល​មាន​អ្នក​ហាត់​ការ​ជំនាញ​មក​ពី​កា​ណា​ដា​ រួម​គ្នា​ជាមួយ​បុគ្គលិក​របស់​ធនាគារ​ ABA​ ពិភាក្សា​ជាមួយ​សិស្ស​និស្សិត​អំពី​ចំនុច​សំខាន់ៗ​ក្នុង​ការ​បង្កើត​ និង​ដំណើរការ​មុខ​ជំនួញ​របស់​ពួក​គេ​។​

​វគ្គ​សិក្ខាសាលា​លើក​ដំបូង​នៃ​កម្មវិធី​នេះ​ បាន​រៀបចំ​ឡើង​នៅ​ក្នុង​សាកលវិទ្យាល័យ​ Paragon​ International​ នៅ​ថ្ងៃ​ទី​ 4​ កក្កដា​។​ សិស្ស​និស្សិត​ចំនួន​ 20​នាក់​ ដំបូង​ដែល​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​ការ​ចាប់ផ្តើម​អាជីវកម្ម​របស់​ពួក​គេ​បន្ទាប់​ពី​រៀន​ចប់​ពី​សាកលវិទ្យាល័យ​នោះ​ បាន​ចូលរួម​ក្នុង​វគ្គ​សិក្ខាសាលា​ និង​បាន​ទទួល​នូវ​ចំណេះដឹង​ផ្នែក​សហគ្រិនភាព​ ក៏​ដូច​ជា​ចំណេះដឹង​មូលដ្ឋាន​គ្រឹះ​ផ្នែក​ហិរញ្ញវត្ថុ​ សម្រាប់​ភាព​ជោគជ័យ​ក្នុង​អនាគត​របស់​ពួក​គេ​។​

Erin​ McGee​ អ្នកជំនាញ​ផ្នែក​គណនេយ្យ​មក​ពី​កា​ណា​ដា​ បាន​ក្លាយជា​អ្នក​ហាត់​ការ​អាជីព​ដំបូង​សម្រាប់​កម្មវិធី​ និង​ជា​អ្នកសម្របសម្រួល​វគ្គ​សិក្ខាសាលា​នេះ​។​ “​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​មនុស្ស​ម្នាក់ៗ​ ជា​ពិសេស​យុវជន​ ដែល​ជា​អ្នក​បន្តវេន​ជំនាន់​ក្រោយ​របស់​កម្ពុជា​ អាច​យល់​ដឹង​អំពី​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ពួក​គេ​។​ ជា​ពិសេស​ ក្រុម​សិស្ស​និស្សិត​មួយ​ក្រុម​នេះ​ ដែល​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ចាប់ផ្តើម​ អាជីវកម្ម​របស់​ពួក​គេ​ ត្រូវ​យល់​ដឹង​អំពី​ហិរញ្ញវត្ថុ​ និង​អាច​មាន​លទ្ធភាព​រៀបចំ​ផែនការ​សម្រាប់​អនាគត​ ទើប​ទទួល​បាន​ឱកាស​ជោគជ័យ​នៅ​ក្នុង​ដំណើរ​របស់​ខ្លួន​”​ នេះ​បើ​តាម​យោបល់​របស់​គាត់​។​

​អ្នកចូលរួម​នៅ​ក្នុង​វគ្គ​សិក្ខាសាលា​ គឺជា​សិស្ស​និស្សិត​ដែល​កំពុង​សិក្សារ​ផ្នែក​ធនាគារ​ និង​ហិរញ្ញវត្ថុ​នៅ​សាកលវិទ្យាល័យ​ Paragon​។​ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ចំណង់​ចំណូលចិត្ត​របស់​ពួក​គេ​ លោក​ ឈុ​ន​ វិចិត្រ​ ប្រធាន​នាយកដ្ឋាន​សេវា​ធនាគារ​រូបវន្តបុគ្គល​នៅ​ ABA​ បាន​ធ្វើ​ជា​វាគ្មិន​នៅ​ក្នុង​សិក្ខាសាលា​នេះ​ ហើយ​គាត់​បាន​ចែករំលែក​នូវ​គ​ន្លឺះ​សំខាន់ៗ​ ដើម្បី​រៀបចំ​ខ្លួន​ក្នុង​ការ​ក្លាយជា​ម្ចាស់​អាជីវកម្ម​។​ គាត់​ក៏​បាន​ពន្យល់​ពី​ផលិតផល​ និង​សេវាកម្ម​របស់​ធនាគារ​ ដែល​អាច​ជួយ​សម្រួល​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សហគ្រិន​ និង​ការ​ផ្តល់​ឱកាស​បន្ថែម​ដល់​ពួក​គេ​ ខណៈ​ពេល​កំពុង​ដំណើរការ​គ្រប់គ្រង​អាជីវកម្ម​របស់​ខ្លួន​ផង​ដែរ​។​

​ធនាគារ​ ABA​ និង​អង្គភាព​ដៃគូ​ដទៃ​ទៀត​នឹង​បន្ត​ការ​អនុវត្ត​កម្មវិធី​នេះ​នៅ​ឆ្នាំ​ 2019​ ដោយ​មានការ​ពង្រីក​បន្ថែម​ដើម្បី​ផ្តល់​ឱកាស​ដល់​សហគ្រិន​ស្ត្រី​ និង​ម្ចាស់​អាជីវកម្ម​តូចៗ​ដើម្បី​បាន​ចូល​ផង​ដែរ​។​

​ធនាគារ​ ABA​ បាន​បន្ត​វិនិយោគ​កាន់តែ​ច្រើន​ ក្នុង​ការ​បង្កើន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ជា​ពិសេស​ធនាគារ​កំពុង​ដំណើរការ​កម្មវិធី​វិទ្យុ​ផ្សាយ​បន្ត​ផ្ទាល់​ ជាមួយ​វិទ្យុ​ស្ត្រី​ដែល​មានឈ្មោះ​ថា​ "​កម្មវិធី​លើស​ពី​លុយ​"​ ហើយ​ក្នុង​នោះ​ អ្នកឯកទេស​ និង​អ្នកតំណាង​មក​ពី​ធនាគារ​ ABA​ តែងតែ​ពិភាក្សា​អំពី​សារៈសំខាន់​នៃ​ការ​ធ្វើ​ផែនការអាជីវកម្ម​ ភាព​ចាំបាច់​នៃ​ការ​ប្រើប្រាស់​សេវាកម្ម​ធនាគារ​សម្រាប់​ដំណើរការ​អាជីវកម្ម​និង​អត្ថប្រយោជន៍​នៃ​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​សម័យ​ទំនើប​ ក្នុង​ការ​សម្រួល​ដំណើរការ​ និង​បង្កើន​ការ​លក់​របស់​ម្ចាស់​អាជីវកម្ម​។​