ABA សាខាកំពង់ចាម ប្តូរទីតាំងថ្មី ដើម្បីផ្តល់បទពិសោធន៍ធនាគារប្រសើរជាងមុន
18/Jul/2022
ធនាគារ ABA មានក្ដីសោមនស្ស សូមប្រកាសប្ដូរទីតាំងសាខាកំពង់ចាមរបស់ខ្លួនដែល ដើម្បីផ្តល់ការចូលប្រើប្រាស់សេវាទំនើបដ៏ពេញលេញរបស់យើងដល់អតិថិជន។ សាខាថ្មីនេះ មាន ទីតាំងស្វ័យសេវាធំជាងមុន កន្លែងអង្គុយរង់ចាំប្រកបដោយផាសុកភាព ចំណតធំទូលាយ និងបន្ថែម បុគ្គលិកកាន់តែច្រើន ដើម្បីឆ្លើយតបទៅនឹងកំណើនអតិថិជនកំពុងតែកើនឡើង។ លើសពីនេះ ឥឡូវ សាខាក៏បានរៀបចំបន្ទប់ VIP ធំជាងមុន សម្រាប់ឯកជនភាពរបស់អតិថិជនផងដែរ។
លោក លាន សារ៉ា នាយកគ្រប់គ្រងតំបន់ មានប្រសាសន៍ថា៖ “យើងខ្ញុំបន្ដផ្តល់ជូនអតិថិជនជាមួយបទ ពិសោធសេវាធនាគារកាន់តែទំនើប និងងាយស្រួល ហើយយើងខ្ញុំជឿជាក់ថា សាខាថ្មីនេះនឹងបង្កើនការចូលប្រើប្រាស់សេវា របស់យើងខ្ញុំ និងផ្ដល់ភាពងាយស្រួលបន្ថែមទៀតដល់អតិថិជន។”
ស្វែងរកទីតាំងសាខាវិមានឯករាជ្យយើងខ្ញុំនៅអាសយដ្ឋានថ្មី៖ អគារលេខ 59 កែងផ្លូវត្រសក់ផ្អែម និងមហាវិថីព្រះសីហនុ ភូមិ 6 សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬទំនាក់ទំនងទៅសាខា ដោយផ្ទាល់តាមលេខ 098 203 001 សម្រាប់ព័ត៌មានបន្ថែម។ ចុច ទីនេះ សម្រាប់ទីតាំង!
យើងសូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់សាខាកំពង់ចាមទីតាំងថ្មីរបស់ធនាគារ ABA!







