ABA​ ចូលរួម​ “​ទិវា​គ្រួសារ​”​ ដើម្បី​លើក កម្ពស់ការ​ជួបជុំ​ និង​ភាព​ខុស​គ្នា​នៃ​វប្បធម៌​

01/Feb/2019

ABA​ joins​ Family​ Day​ to​ promote​ family​ABA​ joins​ Family​ Day​ to​ promote​ family​
ABA​ joins​ Family​ Day​ to​ promote​ family​ABA​ joins​ Family​ Day​ to​ promote​ family​
ABA​ joins​ Family​ Day​ to​ promote​ family​ABA​ joins​ Family​ Day​ to​ promote​ family​
ABA​ joins​ Family​ Day​ to​ promote​ family​ABA​ joins​ Family​ Day​ to​ promote​ family​
ABA​ joins​ Family​ Day​ to​ promote​ family​ABA​ joins​ Family​ Day​ to​ promote​ family​

ធនាគារ​ ABA​ មាន​មោទនភាព​ក្នុង​ការ​គាំទ្រ​ព្រឹត្តិការណ៍​ ទិវា​គ្រួសារ​ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សាលា​ហ្វ៊ូ​ត​ព្រី​ន​អន្តរជាតិ​ និង​មាន​គោលបំណង​ជំរុញ​ឲ្យ​មានការ​ជួបជុំ​រវាង​គ្រួសារ​ និង​លើកកម្ពស់​ភាព​ចំរុះ​នៃ​វប្បធម៌​ក្នុង​ចំណោម​ក្មេងៗ​ និង​មាតាបិតា​របស់​សិស្ស​។

ធ្វើ​ឡើង​នៅ​ Premium​ Sport​ Club​ ក្នុង​រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​ទី​ 27​ មក​រា​ 2019​ ព្រឹត្តិការណ៍​នេះ​បាន​រួម​បញ្ចូល​នូវ​សកម្មភាព​ផ្សេងៗ​ជា​ច្រើន​ដូច​ជា​ ការ​តាំងពិព័រណ៍​ម្ហូបអាហារ​ពី​ប្រទេស​ផ្សេងៗ​ ការ​សម្តែង​ពី​វប្បធម៌​ ពិព័រណ៍​សៀវភៅ​ គំនូរ​លើ​ផ្ទៃមុខ​ និង​សកម្មភាព​សប្បាយ​ផ្សេងៗ​ទៀត​សម្រាប់​កុមារ​ និង​មាតាបិតា​របស់​ពួក​គេ​។​ ដោយឡែក​ ធនាគារ​ ABA​ ក៏​បាន​រៀបចំ​កម្មវិធី​កំសាន្ត​សម្រាប់​កុមារ​ផង​ដែរ​ រួម​មាន​សកម្មភាព​ផាត់​ពណ៌​លើ​សៀវភៅ​ដោយ​ប្រើ​គូ​ល័​រ​ទៀន​ ដើម្បី​ជួយ​អភិវឌ្ឍ​ជំនាញ​ផាត់​ពណ៌​របស់​ក្មេង​ និង​មនុស្ស​ត្លុក​សម្តែង​ដើម្បី​ផ្តល់​ភាព​រីករាយ​ ខណៈ​ពេល​ដែល​មាតាបិតា​របស់​ពួក​គេ​អាច​ធ្វើការ​ព្រឹក្សា​យោបល់​ជាមួយ​បុគ្គលិក​ ABA​ អំពី​ផលិតផល​ធនាគារ​ ឬ​ក៏​បើក​គណនី​ដំបូង​របស់​ពួក​គេ​បាន​នៅ​នឹង​កន្លែង​។​

ចូលរួម​ជា​មតិ​ក្នុង​កម្មវិធី​នេះ​ លោកស្រី​ ធៀ​ម​ រម​នី​ ប្រធាន​សាខា​ថ្នាក់​តំបន់​របស់​ធនាគារ​ ABA​ បាន​មាន​ប្រសាសន៍​ថា​ “​ទិវា​គ្រួសារ​ គឺជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ដែល​កៀងគរ​មនុស្ស​ជា​គ្រួសារ​ធំ​មួយ​។​ សកម្មភាព​ និង​ល្បែង​កំសាន្ត​ជា​ច្រើន​ប្រភេទ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ មិន​ត្រឹមតែ​ជា​ការ​កំសាន្ត​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​បាន​ជួយ​អភិវឌ្ឍ​ជំនាញ​ក្មេងៗ​ បណ្តុះ​ស្មារតី​ជា​សហគមន៍​ដល់​ពួក​គេ​ និង​ថែម​ទាំង​កសាង​ជំនាញ​សង្គម​របស់​ពួក​គេ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ថែម​ទៀត​ផង​។​”

ជា​សរុប​ មាន​មាតាបិតា​ និង​កុមា​រា​កុមារី​ជាង​ 1,200​ នាក់​ បាន​ចូលរួម​នៅ​ក្នុង​ទិវា​គ្រួសារ​ឆ្នាំ​ 2019​ នេះ​។​ ធនាគារ​ ABA​ បាន​ធ្វើ​ជា​អ្នក​ឧបត្ថម្ភ​ដ៏​សំខាន់​នៅ​ក្នុង​ទិវា​គ្រួសារ​នេះ​តាំងពី​ឆ្នាំ​ 2015​ មក​ម្លេះ​ ដោយ​ស្រប​ទៅ​តាម​គោលការណ៍​វិភាគទាន​សង្គម​ និង​គុណ​តម្លៃ​របស់​ខ្លួន​។​

អំពី​សាលា​ហ្វ៊ូ​ត​ព្រី​ន​អន្តរជាតិ​
សាលា​ហ្វ៊ូ​ត​ព្រី​ន​អន្តរជាតិ​ (FIS)​ គឺជា​សាលា​ដែល​ផ្តោត​ជា​ចម្បង​ទៅ​លើ​ការ​បង្កើន​គុណភាព​អប់រំ​នៅ​រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា​។​ បង្កើត​ឡើង​នៅ​ឆ្នាំ​ 2007​ សាលា​មាន​សិស្ស​ត្រឹមតែ​១០​នាក់​ប៉ុណ្ណោះ​ ហើយ​ពេល​នេះ​បាន​កើនឡើង​ដល់​ 1,000​ នាក់​ នៅ​ទូ​ទាំង​សាខា​ទាំង​បី​របស់​សាលា​។​

FIS​ ផ្តល់​ការ​អប់រំ​ចាប់ពី​ថ្នាក់​កុមារដ្ឋាន​ដល់​ថ្នាក់​ទី​11​ និង​មានកម្ម​វិធី​សិក្សា​ជា​ពីរ​ភាសា​គ្របដណ្តប់​លើ​កម្មវិធី​សិក្សា​ស្នូល​ទាំង​៤​ រូ​ម​មាន​ គណិត​វិទ្យា​,​ ភាសា​សិល្បៈ​,​ វិទ្យាសាស្ត្រ​ និង​សង្គម​។​ កុំព្យូទ័រ​ សុខភាព​ សិល្បៈ​ កីឡាហែលទឹក​ និង​ ការ​អប់រំ​កាយ​ ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សា​ផង​ដែរ​ ដើម្បី​សម្រេច​បាន​នូវ​គុណភាព​អប់រំ​ដ៏​ប្រសើរ​។

FIS​ ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​ទទួល​បានការ​ជឿជាក់​ជា​អន្តរជាតិ​ដោយ​ Western​ Association​ of​ Schools​ and​ Colleges​។​ FIS​ ក៏​បាន​ចុះ​ឈ្មោះ​ជាមួយ​ Cambridge​ International​ Examinations​ សម្រាប់​កម្មវិធី​ប្រឡង​ថ្នាក់បឋមសិក្សា​ និង​អនុ​វិទ្យាល័យ​ផង​ដែរ​។