ABA​ ចូលរួម​ជាមួយ​គណៈប្រតិភូ​ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ កម្ពុជា​–​កា​ណា​ដា​

24/Nov/2025

Canda Cambodia trade KHCanda Cambodia trade KH
Canda Cambodia trade KH dt-1Canda Cambodia trade KH dt-1
Canda Cambodia trade KH dt-2Canda Cambodia trade KH dt-2
Canda Cambodia trade KH dt-3Canda Cambodia trade KH dt-3
Canda Cambodia trade KH dt-4Canda Cambodia trade KH dt-4
Canda Cambodia trade KH dt-5Canda Cambodia trade KH dt-5

កាលពី​ថ្ងៃ​ទី​ 30​ ខែតុលា​ ឆ្នាំ​ 2025​ ធនាគារជាតិ​កា​ណា​ដា​ ដែល​ជា​ធនាគារ​មួយ​ក្នុង​ចំណោម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​បំផុត​ក្នុង​ប្រទេស​កា​ណា​ដា​ និង​ជា​ភាគ​ហ៊ុ​និករ​បស់​ធនាគារ​ ABA​ បាន​រៀបចំ​សិក្ខាសាលា​ធុរកិច្ច​កា​ណា​ដា​-​កម្ពុជា​ នៅ​ទីស្នាក់ការ​កណ្តាល​របស់​ធនាគារ​ ក្នុង​ទីក្រុង​ម៉ុង​រ៉េ​អាល់​។​ កម្មវិធី​នេះ​ ទទួល​បានការ​ចូលរួម​ពី​សំណាក់​មន្ត្រី​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ អ្នកតំណាង​ពី​វិស័យ​ឯកជន​ ព្រមទាំង​អ្នក​វិនិយោគ​កា​ណា​ដា​ជា​ច្រើន​ ក្នុង​គោលបំណង​ពិភាក្សា​ស្វែងរក​មធ្យោបាយ​ ក៏​ដូច​ជា​ឱកាស​ថ្មីៗ​សម្រាប់​ពាណិជ្ជកម្ម​ និង​វិនិយោគ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​។​

​សិក្ខាសាលា​នេះ​ ត្រូវ​បាន​រៀបចំ​ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​ទាក់ទាញ​ និង​ជំរុញ​វិនិយោគ​ របស់​កម្ពុជា​ នៅ​សហរដ្ឋអាមេរិក​ ដែល​បាន​ដឹកនាំ​ដោយ​ ឯកឧត្តម​ ស៊ុន​ ចាន់​ថុ​ល​ ឧបនាយករដ្ឋមន្ត្រី​ អនុប្រធាន​ទី​1​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។​ គណៈប្រតិភូ​ រួម​មាន​មន្ត្រីជាន់ខ្ពស់​ពី​បណ្តា​ក្រសួង​ពាក់ព័ន្ធ​ ព្រមទាំង​អ្នកតំណាង​សហគ្រាស​ធំៗ​ក្នុង​ប្រទេស​កម្ពុជា​ –​ ជា​ពិសេស​ ធនាគារ​ ABA​។​

​ដោយ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ និង​ទាក់ទាញ​វិនិយោគិន​កា​ណា​ដា​មក​ប្រទេស​កម្ពុជា​ កម្មវិធី​នេះ​ក៏​ទទួល​បានការ​ចូលរួម​ពី​បណ្ដា​ក្រុមហ៊ុន​ធំៗ​នៃ​ប្រទេស​កា​ណា​ដា​ រួម​មាន​ សមាជិក​នៃ​បេសកកម្ម​ពាណិជ្ជកម្ម​ក្រុមការងារ​កា​ណា​ដា​ ឆ្នាំ​ 2025​ ដែល​បាន​ធ្វើ​ទស្សនកិច្ច​មក​កាន់​ទីក្រុង​ភ្នំពេញ​ កាលពី​ខែឧសភា​ 2025​ កន្លង​ទៅ​នេះ​។​

​ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​ទាក់ទាញ​ និង​ជំរុញ​ការ​វិនិយោគ​ ឯកឧត្តម​ ស៊ុន​ ចាន់​ថុ​ល​ ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​លោក​ Laurent​ Ferreira​ អគ្គនាយក​ និង​ជានា​យក​ប្រតិបត្តិ​នៃ​ធនាគារជាតិ​កា​ណា​ដា​ ក្នុង​កម្មវិធី​ទទួលទាន​អាហារ​ធុរកិច្ច​ថ្ងៃត្រង់​ នៅ​ទីស្នាក់ការ​កណ្តាល​របស់​ធនាគារ​ផ្ទាល់​។​ ជំនួប​នេះ​ បាន​ផ្តល់​ជា​វេទិកា​សម្រាប់​ការ​ជជែក​ពិភាក្សា​ក្រៅផ្លូវការ​ ជុំវិញ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ហិរញ្ញវត្ថុ​ ការ​សម្របសម្រួល​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ប្រកបដោយ​ចីរភាព​។​ ភាគី​ទាំង​សងខាង​ ក៏​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ចំណាប់អារម្មណ៍​រួម​ ក្នុង​ការ​ពង្រីក​ភាព​ជា​ដៃគូ​យូរអង្វែង​ ដែល​ផ្សារ​ភ្ចា​ប់​ធុរកិច្ច​ប្រទេស​កា​ណា​ដា​ ជាមួយនឹង​សេដ្ឋកិច្ច​ដែល​កំពុង​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស​កម្ពុជា​។​

​នៅ​ក្នុង​កិច្ច​ពិភាក្សា​នោះ​ផង​ដែរ​ ឯកឧត្តម​ ស៊ុន​ ចាន់​ថុ​ល​ ក៏​បាន​គូសបញ្ជាក់​អំពី​ វ​ឌ្ឍ​ភាព​បន្ត​នៃ​កំណែទម្រង់សេដ្ឋកិច្ច​របស់​កម្ពុជា​ និង​ការ​ជំរុញ​របស់​រដ្ឋាភិបាល​ឆ្ពោះទៅ​កាន់​សេដ្ឋកិច្ច​បរិ​ស្ថា​នា​នុ​គ្រោះ​ និង​ពោរពេញ​ដោយ​នវានុវត្តន៍​។​ អាទិភាព​ទាំងនេះ​ ដើរ​ស្រប​ជាមួយ​ការ​ប្តេជ្ញា​ចិត្ត​យុទ្ធសាស្ត្រ​របស់​ធនាគារជាតិ​កា​ណា​ដា​ ទៅ​លើ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ តាម​រយៈ​ក្រុមហ៊ុន​បុត្រ​សម្ពន្ធ​របស់​ខ្លួន​ គឺ​ ធនាគារ​ ABA​ ដែល​ជា​ធនាគារ​ស្ថិត​ក្នុង​ចំណោម​ធនាគារ​ដែល​រីក​ចម្រើន​លឿន​បំផុត​ក្នុង​ប្រទេស​កម្ពុជា​។​

​សម្រាប់​ធនាគារជាតិ​កា​ណា​ដា​ ជំនួប​នេះ​បាន​បញ្ជាក់​កាន់តែ​ច្បាស់​បន្ថែម​ទៀត​នូវ​ភាព​ជឿជាក់​របស់​ខ្លួន​មក​លើ​ទិដ្ឋភាព​ហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា​ និង​ការ​ប្តេជ្ញា​ចិត្ត​ទៅ​លើ​ភាព​ជា​ដៃគូ​យូរអង្វែង​តាម​រយៈ​ ABA​។​ ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កា​ណា​ដា​ និង​ប្រទេស​កម្ពុជា​កើនឡើង​លើស​ 1​ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​បី​ត្រីមាស​ដំបូង​ គិត​ត្រឹម​ត្រីមាស​ទី​ 3​ ក្នុង​ឆ្នាំ​ 2025​ ដែល​ស្ដែង​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​ពី​សន្ទុះ​នៃ​កិច្ចសហការ​ស៊ីជម្រៅ​រវាង​ប្រទេស​ទាំង​ពីរ​។​

​ជំនួប​នេះ​ ក៏​ជា​ព្រឹត្តិការណ៍​ 2​ ឆ្នាំ​ជាប់ៗ​គ្នា​ដែល​គណៈប្រតិភូ​វិនិយោគ​កម្ពុជា​ បាន​ធ្វើ​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ​ធនាគារជាតិ​កា​ណា​ដា​ –​ ជា​សក្ខីភាព​ដ៏​ស៊ីជម្រៅ​នៃ​ភាព​ជា​ដៃគូ​រវាង​ប្រទេស​ទាំង​ពីរ​។​ ក្នុង​ដំណើរ​នេះ​ ធនាគារ​ ABA​ បាន​ដើរតួ​យ៉ាង​សកម្ម​ក្នុង​ការ​សម្របសម្រួល​ និង​ទំនាក់ទំនង​រវាង​ភាគី​ពាក់ព័ន្ធ​ក្នុង​ប្រទេស​កម្ពុជា​ ជាមួយ​គ្រឹះស្ថាន​នានា​ក្នុង​ប្រទេស​កា​ណា​ដា​។​

​ដំណើរ​របស់​ ABA​ ស្រប​ជាមួយ​ចក្ខុវិស័យ​អភិវឌ្ឍ​យូ​អង្វែង​របស់​ប្រទេស​កម្ពុជា​។​ ខណៈ​ពេល​ដែល​ប្រទេស​ជាតិ​បន្ត​ពង្រឹង​ទិដ្ឋភាព​វិនិយោគ​របស់​ខ្លួន​ និង​ពង្រីក​ដៃគូ​សហការ​លើ​សកលលោក​ ធនាគារ​ ABA​ បន្ត​ប្តេជ្ញា​ចិត្ត​ពង្រឹង​វិស័យ​ធនាគារ​ ប្រកបដោយ​ភាពរឹងមាំ​ខ្លាំងក្លា​ មាន​បរិ​យា​បន្ន​ និង​មាន​ន​វា​នុ​វត្ត​ –​ ដែល​បន្ត​ជំរុញ​វឌ្ឍនភាព​ក្នុង​ប្រទេស​កម្ពុជា​ និង​ពង្រឹង​ភាព​ជា​ដៃគូ​រវាង​ប្រទេស​ទាំង​ពីរ​។​

​អំពី​ធនាគារជាតិ​កា​ណា​ដា​
គិត​ត្រឹម​ថ្ងៃ​ទី​31​ ខែកក្កដា​ ឆ្នាំ​ 2025​ ជាមួយ​ទ្រព្យសកម្ម​ជា​ទឹកប្រាក់​ចំនួន​ 400​ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ ធនាគារជាតិ​កា​ណា​ដា​ បាន​ក្លាយជា​ធនាគារ​មួយ​ក្នុង​ចំណោម​ធនាគារ​ទាំង​ 6​ ដែល​មាន​សារសំខាន់​ជា​ប្រព័ន្ធ​ ក្នុង​ប្រទេស​កា​ណា​ដា​។​ ធនាគារ​ មាន​បុគ្គលិក​ប្រមាណ​ 34,000​ នាក់​ ដែល​ស្ថិត​នៅ​ក្នុង​តួនាទី​ដែល​ត្រូវការ​ចំណេះដឹង​ខ្ពស់​ និង​ដំណើរការ​តាម​រយៈ​ប្រភេទ​ធុរកិច្ច​ 3​ ផ្នែក​ រួម​មាន​ ធនាគារ​សម្រាប់​រូបវន្តបុគ្គល​ និង​ធុរកិច្ច​,​ ការ​គ្រប់គ្រង​ទឹកប្រាក់​,​ និង​ទីផ្សារ​ហិរញ្ញវត្ថុ​។​ ផ្នែក​ទី​ 4​ ជា​ ជំនាញ​អន្តរជាតិ​ និង​ហិរញ្ញវត្ថុ​ឯកទេស​អា​មេ​រិ​ក​ ដែល​បាន​បំពេញបន្ថែម​ទៅ​លើ​កំណើន​នៃ​ប្រតិបត្តិការ​ក្នុងស្រុក​។​ មូល​ប​ត្រ​របស់​ធនាគារ​ បាន​ចុះ​ប​ញ្ចី​ក្នុង​ផ្សារ​ហ៊ុន​តូ​រ៉ូ​ន​តូ​ (TSX:NA)​។​ សូម​ឈ្វេងយល់​បន្ថែម​អំពី​សកម្មភាព​របស់​ធនាគារ​ តាម​គេហទំព័រ​ nbc.ca​ ឬ​បណ្តាញ​សង្គម​ផ្សេងៗ​។