ABA​ ណែនាំ​កម្ចី​ប្រាក់បៀវត្ស​ភ្លាមៗ ​គ្មាន​ប្រាក់​តម្កល់​ក្នុង​ ABA​ Mobile

05/Apr/2022

salary loan dt kh

ធនាគារ​ ABA​ សូម​ណែនាំ​ដំណោះស្រាយ​កម្ចី​រហ័ស​ហៅ​ថា​ កម្ចី​ប្រាក់បៀវត្ស​ ក្នុង​កម្មវិធី​ ABA​ Mobile​ ដើម្បី​សម្រួល​ដល់​អតិថិជន​ដែល​ត្រូវការ​ ទឹកប្រាក់​បន្ទាន់​។​ កម្ចី​បៀវត្ស​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ផ្ដល់​ហិរញ្ញប្បទាន​រហ័ស​ និង​ងាយស្រួល​សម្រាប់​ការ​ប្រើប្រាស់​ផ្ទាល់ខ្លួន​ដោយ​គ្មាន​ លក្ខខណ្ឌ​តម្រូវ​ប្រាក់​តម្កល់​ ហើយ​អាច​ប្រើ​បាន​ដោយ​បុគ្គលិក​ក្រុមហ៊ុន​ដែល​បាន​ប្រើ​សេវា​បើកប្រាក់​បៀវត្ស​ ABA​។​ មុខងារ​នេះ​ ក្លាយជា​ការ​បន្ថែម​គុណ​តម្លៃ​ដល់​ក្រុមហ៊ុន​ និង​បណ្ដា​អាជីវកម្ម​ក្នុង​ការ​ផ្ដល់​ជូន​នូវ​អត្ថប្រយោជន៍​ដល់​បុគ្គលិក​។​

​កម្ចី​ប្រាក់បៀវត្ស​ អាច​ខ្ចី​បាន​រហូត​ដល់​ 50%​ នៃ​ប្រាក់ខែ​សុទ្ធ​របស់​បុគ្គលិក​ 2 ខែ​ចុង​ក្រោយ​ (​អប្បបរមា​ $100)​ ខណៈ​ដែល​រយៈពេល​កម្ចី​ អាច​បន្ដ​រហូត​ដល់​ 12​ ខែ​។​

ដើម្បី​ទទួល​បាន​កម្ចី​ប្រាក់បៀវត្ស​ អ្នក​ប្រើ​ ABA​ ត្រូវធ្វើ​តាម​ជំហាន​ងាយៗ​ដូច​ខាងក្រោម​៖

  1. ​បើក​កម្មវិធី​ ABA​ ហើយ​ចុច​លើ​ប៊ូ​តុង​ កម្ចី​ លើ​អេ​ក្រង់​ដើម​
  2. ​ជ្រើសរើស​ កម្ចី​លើ​ប្រាក់បៀវត្ស​ ហើយ​ យល់ព្រម​តាម​ខ​ និង​លក្ខខណ្ឌ​
  3. ​កំណត់​ទឹកប្រាក់​ និង​រយៈពេល​សង​កម្ចី​ដោយ​រំកិល​ប៊ូ​តុង​
  4. ចុច​ យក​កម្ចី​ ហើយ​បញ្ជាក់​ជាមួយ​លេខ​សម្ងាត់​ ABA​ 4​ ខ្ទង់​។​

​ប្រាក់​កម្ចី​អាច​ប្រើ​បាន​សម្រាប់​អតិថិជន​មាន​តម្រូវការ​កម្ចី​ភ្លាម​ ដោយ​មិន​ប្រើ​ពេល​រង់ចាំ​។​ បន្ទាប់​ពី​កម្ចី​ត្រូវ​បាន​ចេញ​ដោយ​ជោគជ័យ​ អតិថិជន​អាច​ដោ​ន​ឡូត​កិច្ចព្រមព្រៀង​កម្ចី​ ហើយ​រក្សា​ទុក​វា​នៅ​លើ​ស្មា​ត​ហ្វូ​ន​របស់​ពួក​គេ​សម្រាប់​ជា​ឯកសារយោង​នា​ពេល​អនាគត​។​

​លោក​ ម៉ី​ ប៉ូ​លី​ន​ នាយក​ផ្នែក​ប្រតិបត្តិការ​របស់​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​៖​ "​យើងខ្ញុំ​ជឿជាក់​ថា​ក្រុមហ៊ុន​ ឬ​អាជីវកម្ម​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ថែរក្សា​បុគ្គលិក​របស់​ពួក​គេ​។​ ក្នុង​នាម​ជា​ដៃគូ​ដ៏​ឥត​ខ្ចោះ​សម្រាប់​ការ​ប្តេជ្ញា​ចិត្ត​បែប​នេះ​ កម្ចី​ប្រាក់បៀវត្ស​នៅ​ក្នុង​ ABA​ Mobile​ ជួយ​បុគ្គលិក​ទទួល​បាន​ប្រាក់​សម្រាប់​ការ​ចំណាយ​ដែល​មិន​បាន​គ្រោងទុក​ (​ឧ​.​ ឈឺ​ភ្លាមៗ​)​។​ ការ​ទទួល​បាន​កម្ចី​គ្មាន​ទ្រព្យតម្កល់ ជួយ​បុគ្គលិក​ក្នុង​ការ​ប្រើ​ធនធាន​ដែល​ខ្លួន​មាន​ស្រាប់​ ជំនួស​ឲ្យ​ការ​ពឹងផ្អែក​លើ​ប្រភព​មិន​ច្បាស់លាស់​ ឬ​មិន​ផ្លូវការ​។​

លោក​បាន​បន្ថែម​ថា​ "​យើងខ្ញុំ​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​ និង​ម្ចាស់​អាជីវកម្ម​ចូលរួម​ជាមួយ​អាជីវកម្ម​ជា​ច្រើន​ផ្សេង​ទៀត​ ដែល​បាន​ប្រើ​សេវា​បើកប្រាក់​បៀវត្ស​ ABA​ រួច​មក​ហើយ​ មិន​ត្រឹមតែ​សម្រាប់​មធ្យោបាយ​ទូទាត់​ប្រាក់​ងាយស្រួល​ និង​សុវត្ថិភាព​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​សម្រាប់​មុខងារ​បន្ថែម​តម្លៃ​ដូច​ជា​ កម្ចី​ប្រាក់បៀវត្ស​ជាដើម​"​។​

​សូម​ចូល​ទៅ​កាន់​ទំព័រ​ សេវា​បើកប្រាក់​បៀវត្ស​​ យើងខ្ញុំ​សម្រាប់​ព័ត៌មាន​បន្ថែម​។​ ដើម្បី​ដំណើរការ​សេវា​បើកប្រាក់​បៀវត្ស​ជូន​បុគ្គលិក​លោក​អ្នក​ សូម​ទូរស័ព្ទ​ទៅ​លេខ​ 023​ 225​ 333​ ឬ​អ៊ីមែល​ info@remove-this.ababank.com​ សម្រាប់​ការ​ណាត់ជួប​។​ ​ចុច​លើ​រូបតំណាង​ខាងក្រោម​ដើម្បី​ដូន​ឡូត​កម្មវិធី​ ABA​ Mobile​ ពី​ app​ store​ ស្មា​ត​ហ្វូ​ន​របស់​អ្នក​។​ បន្ទាប់​ពី​ដោ​ន​ឡូត​រួច​ សូម​ធ្វើ​តាម​ការ​ណែនាំ​លើ​អេ​ក្រង់​ ដើម្បី​ចាប់ផ្តើម​សេវា​ធនាគារ​តាម​ទូរស័ព្ទ​!