ABA​ ណែនាំ​បញ្ញើ​បត់បែន​ប្រាក់​រៀល ​ជាមួយ​អត្រា​ដ៏​ទាក់ទាញ​

22/Jul/2019

ABA​ introduces​ Flexi​ Deposit 4

ដើម្បី​ផ្តល់​ភាព​ងាយស្រួល​បន្ថែម​ក្នុង​ការ​សន្សំ​ ជូន​ដល់​អតិថិជន​ និង​ដើម្បី​ជួយ​ពង្រីក​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​ក្នុងស្រុក​ ធនាគារ​ ABA​ ថ្ងៃនេះ​ សូម​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​គណនី​បញ្ញើ​ថ្មី​ជា​ប្រាក់​រៀល​ ឬ​ហៅ​ថា​ បញ្ញើ​បត់បែន​ជា​ប្រាក់​រៀល​។​ គណនី​នេះ​អនុញ្ញាត​ឲ្យ​អតិថិជន​របស់​ធនាគារ​ ABA​ ទាំង​ចាស់​ ទាំង​ថ្មី​ តម្កល់​និង​ដក​ប្រាក់​របស់​ពួក​គេ​បាន​គ្រប់ពេល​ ហើយ​នៅ​តែ​ទទួល​បានការ​ប្រាក់​ក្នុង​អត្រា​ដដែល​។​

​ជាមួយ​និង​បញ្ញើ​បត់បែន​ជា​ប្រាក់​រៀល​នេះ​ ម្ចាស់​គណនី​ទាំងអស់​ អាច​គ្រប់គ្រង​ការ​វិនិយោគ​របស់​ពួក​គេ​បាន​យ៉ាង​ពេញលេញ​ ជាមួយនឹង​ការ​ដាក់​ឬ​ដក​ប្រាក់​គ្មាន​ដែន​កំណត់​ ទទួល​បាន​អត្រា​ការ​ប្រាក់​ដ៏​ទាក់ទាញ​ និង​ការ​បង់ការ​ប្រាក់​រៀង​រាល់​ត្រីមាស​។​

ការ​បើក​គណនី​បញ្ញើ​បត់បែន​ជា​ប្រាក់​រៀល​ ពេល​នេះ​មាននៅ​តាម​គ្រប់​សាខា​របស់​ធនាគារ​ ABA​ ហើយ​។​ ប្រាក់​តម្កល់​ដំបូង​ និង​សមតុល្យ​បន្ត​ទាប​បំផុត​សម្រាប់​គណនី​នេះ​គឺ​ 1,000,000​ រៀល​។​ សម្រាប់​ព័ត៌មាន​បន្ថែម​ពី​ការ​បើក​គណនី​បញ្ញើ​ថ្មី​នេះ​ សូម​ចូល​ទៅ​កាន់​ទំព័រ​ បញ្ញើ​បត់បែន​ជា​ប្រាក់​រៀល​​។​

ធ្វើ​ដំណើរ​ទៅ​កាន់​សាខា​របស់​ធនាគារ​ ABA​ ដែល​នៅ​ជិត​លោក​អ្នក​នៅ​ថ្ងៃនេះ​ ដើម្បី​ក្លាយជា​មនុស្ស​ដំបូង​ក្នុង​ការ​សាកល្បង​ប្រើ​ គណនី​បញ្ញើ​បត់បែន​ជា​ប្រាក់​រៀល​នេះ​ជាមួយ​ ABA!