ធនាគារ ABA រៀបចំកម្មវិធីចាប់រង្វាន់លើកទី 8 (8th Lucky Draw)សម្រាប់អតិថិជនគណនីបញ្ញើ
28/Jan/2012
នៅថ្ងៃសៅរ៍ ទី28 ខែមករា ឆ្នាំ2012 នៅការិយាល័យកណ្តាលរាជធានីភ្នំពេញ អគារលេខ 148 មហាវិថីព្រះ សីហនុ សង្កាត់បឹង កេងកង I ខណ្ឌចំការមន ធនាគារ ABA បាន រៀបចំកម្មវិធីចាប់រង្វាន់លើកទី 8 ដើម្បីប្រគល់ រង្វាន់ម៉ូតូ Suzuki Viva ចំនួនបីគ្រឿងជូន អតិថជនដែលបានបើកគណនីបញ្ញើនៅធនាគារដោយមានវត្តមាន គណៈគ្រប់គ្រងធនាគារ ABA បុគ្គលិកធនាគារ ABA និងអតិថិជនជាច្រើន ផ្សេងទៀត។
នៅក្នុងព្រឹត្តិការណ៍ពិសេសនោះ គណៈគ្រប់គ្រងធនាគារ ABA បានមានប្រសាសន៍ថា៖ “នេះគឺជាការចាប់រង្វាន់លើកទី 8 របស់យើងដែលរៀបចំឡើងដោយធនាគារ ABA ដើម្បីថ្លែងអំណរគុណដល់អតិថិជនដែលបានបើកគណនីបញ្ញើនៅធនាគារ ABA”។ គណៈគ្រប់គ្រងក៏បានរំឭកពួកយើងអំពីកម្មវិធីផ្សព្វផ្សាយដ៏អស្ចារ្យ “Let’s Win! With ABA fixed deposit” ដែលនឹងធ្វើការចាប់រង្វាន់នៅថ្ងៃទី 24 ខែមីនា ឆ្នាំ 2012 នៅសណ្ឋាគារណាហ្គាវើល។
សូមធ្វើការកត់សម្គាល់ថា ធនាគារ ABA ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ 1996 ហើយបច្ចុប្បន្ន បានក្លាយជាធនាគារមួយរីកចម្រើនយ៉ាងឆាប់រហ័សបំផុត និងបានពង្រីកសាខាបម្រើសេវាកម្មចំនួន 10 នៅក្នុងប្រទេសកម្ពុជា ដូចជានៅក្នុងរាជធានីភ្នំពេញ សៀមរាប បាត់ដំបង និងកំពង់ចាម ព្រមទាំងមានគម្រោងពង្រីក និងបើកសាខាចំនួន 5 បន្ថែមទៀតនៅតាមបណ្តា ខេត្តផ្សេងៗ។ ហើយបច្ចុប្បន្ន ធនាគារ ABA បានពង្រីកសាខាដោយមានបណ្តាញម៉ាស៊ីន ATM ជាច្រើន និងសេវាកម្មធនាគារប្រកបដោយបច្ចេកវិទ្យាទំនើបដូចជា iBanking និង eCare។
ធនាគារ ABA បានក្លាយជាធនាគារមួយដែលបានរីកចម្រើនយ៉ាងឆាប់រហ័សបំផុតនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយមានទ្រព្យសកម្មកើនឡើងចាប់ពី 60.4 លានដុល្លារអាមេរិករហូតដល់ 201.5 លានដុល្លារអាមេរិក ចាប់ពីខែធ្នូ ឆ្នាំ2009 ដល់ខែធ្នូ ឆ្នាំ2011។ ប្រាក់បញ្ញើរបស់ធនាគារនេះបានកើនឡើង ជិតបួនដងចាប់ពី 40.6 លានដុល្លារអាមេរិកនៅដំណាច់ខែធ្នូ ឆ្នាំ2009 រហូតដល់ 165.6 លានដុល្លារអាមេរិក នៅខែធ្នូ ឆ្នាំ2011 ខណៈដែលធនាគារ ABA ក៏បានបង្កើនចំនួនប្រាក់កម្ចីចាប់ពី 25.7 លានដុល្លារអាមេរិក រហូតដល់ 91.5 លានដុល្លារអាមេរិកនៅខែធ្នូ ឆ្នាំ2011។ ជាមួយគ្នានេះផងដែរ ប្រាក់ចំណេញក៏បានកើន ឡើងចាប់ពី2.0 លានដុល្លារអាមេរិក បើធៀបជាមួយប្រាក់ចំណេញត្រឹមតែ 0.04 លានដុល្លារអាមេរិកកាល ពីឆ្នាំមុន។
បច្ចុប្បន្ន ធនាគារ ABA ផ្តល់ជូនអតិថិជនរបស់ខ្លួននូវសេវាផលិតផលជាច្រើនប្រភេទរួមមានគណនីបញ្ញើអាចបត់បែនបាន គណនីបញ្ញើមានការកំណត់ ប្រាក់កម្ចីសម្រាប់អាជីវកម្ម ឥណទានទិញរថយន្ត ឥណទានទិញទោចក្រយានយន្ត និងឥណទានទិញអចលនទ្រព្យ ព្រមទាំងកាត Visa និង MasterCard ផងដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ទូរស័ព្ទ 023 225 333 ឬចូលមើលវែបសាយត៍៖ www.ababank.com