​ធនាគារ​ ABA​ ប្រើប្រាស់​ថវិកា ​ពី​ការ​បរិច្ចាគ​ដើម្បី​ជួយ​ 316​ គ្រួសារ​ទៀត​

21/May/2020

aba bank donate funds 1aba bank donate funds 1
aba bank donate funds 3aba bank donate funds 3
aba bank donate funds 4aba bank donate funds 4
aba bank donate funds 5aba bank donate funds 5
aba bank donate funds 6aba bank donate funds 6
aba bank donate funds 2aba bank donate funds 2

​នៅ​ថ្ងៃ​ទី​ 18-20​ ឧសភា​ 2020​ ធនាគារ​ ABA​ បាន​ផ្តល់​ជំនួយ​ស្បៀង​បណ្តោះអាសន្ន​ជូន​គ្រួសារ​រាប់រយ​ដែល​រង​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​បណ្តាល​មក​ពី​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​-19​។​ គ្រួសារ​នីមួយៗ​ចំនួន​ 316​ គ្រួសារ​នៅ​ក្នុង​ខេត្ត​ចំនួន​បី​ បាន​ទទួល​ជំនួយ​ស្បៀង​បណ្តោះអាសន្ន​ដែល​មាន​ដូច​ជា​ អង្ករ​ 15​ គ​.​ក​ ត្រីខកំប៉ុង​ 10​ កំប៉ុង​ និង​មី​កញ្ចប់​មួយ​កេស​។​ លើស​ពី​នេះ​ មាន​ផ្តល់​សាប៊ូ​លាងដៃ​ ដើម្បី​អនាម័យ​ទូទៅ​ និង​ភាព​ប្រសើរ​ឡើង​នូវ​សុខុមាលភាព​របស់​ពួក​គេ​ផង​ដែរ​។​

សកម្មភាព​នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ជំនួយ​គ្រោះអាសន្ន​វីរុស​កូ​វី​ដ​-19​ ដែល​ជា​គំនិត​ផ្តួចផ្តើម​របស់​អង្គការ​ ស៊ី​ប៊ី​អិន​ កម្ពុជា​ (CBN​ Cambodia)​ ដែល​ជា​អង្គការ​ចុះបញ្ជី​អន្តរជាតិ​ និង​សម្រាប់​ជួយ​ដល់​តំបន់​នានា​ ដូច​ខាងក្រោម​៖

ខេត្តកណ្តាល​

  • ភូមិ​ទួល​សាលា​ ឃុំ​ស្អាង​ ស្រុក​ស្អាង​
  • ភូមិ​ព្រែក​តា​ជ័រ​ ឃុំ​ស្វាយ​ប្រទាល​ ស្រុក​ស្អាង​

​ខេត្តកំពង់ស្ពឺ​

  • ​ភូមិ​អន្លង​ព​ពាយ​ ឃុំ​ក្រាំង​អំពិល​ ស្រុក​សំរោង​ទង​

​ខេត្តកំពង់ឆ្នាំង​

  • ភូមិ​ទួល​រកា​ ឃុំ​មេលំ​ ស្រុក​បរិបូរណ៍​
  • ភូមិ​ទួល​ខ្សាច់​ ឃុំ​ជ្រៃ​បាក់​ ស្រុក​រលាប្អៀរ​

សម្រាប់​ជំនួយ​នេះ​ ធនាគារ​បាន​ប្រើប្រាស់​ប្រាក់​អតិថិជន​ដែល​បាន​បរិច្ចាគ​អំឡុង​ពេល​យុទ្ធនាការ​រៃ​អង្គាសប្រាក់​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូ​វី​ដ​-19​ ដែល​ផ្តួចផ្តើម​ឡើង​នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ កាលពី​ថ្ងៃ​ទី​ 26​ មីនា​ 2020​។​ ដូច​ ​ជម្រាប​ជូន​ពី​មុន​​ យុទ្ធនាការ​នេះ​ទទួល​បានការ​ឆ្លើយ​តប​ដ៏​លើសលប់​ពី​អតិថិជន​ធនាគារ​ ABA​។​ នៅ​ថ្ងៃ​ទី​ 2​ មេ​សា​ 2020​ អ្នកតំណាង​ធនាគារ​បាន​ប្រគល់​ថវិកា​ចំនួន​ 18,000​ ដុល្លារ​ ជូន​ក្រសួងសុខាភិបាល​សម្រាប់​ទិញ​សម្ភារ​ពេទ្យ​ដើម្បី​កាត់​បន្ថយ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​-19​ នៅ​កម្ពុជា​។​

ដោយ​មើលឃើញ​នូវ​វឌ្ឍនភាព​គួរ​កត់សម្គាល់​ក្នុង​ការ​ព្យាបាល​អ្នកមាន​វីរុស​កូ​វី​ដ​-19​ ចាប់ពី​ពេល​នោះ​មក​ ធនាគារ​បាន​សម្រេចចិត្ត​ចំណាយ​ទឹកប្រាក់​ដែល​នៅ​សល់​ពី​ការ​រៃ​អង្គាសប្រាក់​ចំនួន​ 9,504.45​ ដុល្លារ​ សម្រាប់​ជួយ​ 316​ គ្រួសារ​ដែល​មានការ​លំបាក​ក្នុង​ជីវភាព​រស់នៅ​របស់​ពួក​គេ​ បន្ទាប់​ពី​បាត់បង់​ប្រភព​ចំណូល​ចម្បង​របស់​ពួក​គេ​ ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​-19​ ។​

យើង​នៅ​ធនាគារ​ ABA​ សូម​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ធនាគារ​ ABA​ ទាំងអស់​ដែល​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​រៃ​អង្គាសប្រាក់​ និង​បាន​បរិច្ចាគ​ថវិកា​ដែល​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​-19​ នេះ​ និង​ដើម្បី​ជួយ​អ្នក​ដែល​រង​គ្រោះ​ដោយសារ​តែ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​បណ្តាល​មក​ពី​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​-19​ នេះ​។​

​រួម​គ្នា​ដើម្បី​សង្គម​យើង​វិល​ទៅ​រក​សុខុមាលភាព​!