ធនាគារ ABA បានឈ្នះពានរង្វាន់ ជើងឯក នៃការប្រកួតបាល់ទាត់ KMH CUP
11/Aug/2014
នៅថ្ងៃអាទិត្យទី10 ខែសីហា ក្រុមបាល់ទាត់ ធនាគារ ABA បានឈ្នះពានរង្វាន់ជើងឯកនៃការប្រកួតបាល់ទាត់ KMH CUP ដែលបានប្រារព្ធឡើងនៅរាជធានីភ្នំពេញរយៈ ពេលជាច្រើនខែចុងក្រោយនេះ។ ជាមួយនិងលទ្ធផលស្មើ 2-2 ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយនិង ធនាគារ J Trust Royal ក្រុមរបស់ធនាគារ ABA បានឈានដល់កំពូលតារាងហើយ បានឈ្នះពានរង្វាន់ដែលមានពិន្ទុសរុប 34 ពិន្ទុ ។ ពិធីប្រគល់ពានរង្វាន់ ត្រូវបានប្រារព្ធឡើងនៅក្នុងឧទ្យាន KHM បន្ទាប់ពីការបញ្ចប់នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ។
ក្រៅពីពានរង្វាន់ជើងឯកនេះក្រុមបាល់ទាត់ធនាគារ ABA ដែលដឹកនាំដោយលោក លឹម លីណា ទទួលបានរង្វាន់ជា សាច់ប្រាក់ទៀតផង។
KMH Cup បានបង្កើតឡើងនៅក្នុងរាជធានីភ្នំពេញជាលើកដំបូងនិងប្រមូលផ្តុំបានក្រុមបាល់ទាត់ចំនួន៩ក្រុម។ នៅក្នុងចំណោមក្រុមដែលបានចូលរួមមានក្រុមហ៊ុននិងធនាគារល្បីឈ្មោះដូចជាធនាគារ J Trust Royal, Brown cafe ក៏ដូចជា ក្រុមអ្នករៀបចំនេះគឺ KMH និងក្រុមផ្សេងៗទៀត។ ធនាគារ ABA បានធ្វើការប្រកួតសរុបចំនួន 16 ប្រកួតនៅក្នុងជុំទី១ និងទី២ហើយបានឈ្នះពានរង្វាន់ខណៈពេលដែលរក្សាបាននូវការនាំមុខ ក្នុងការស៊ុតបាល់បញ្ចូលទី ដែលមានភាពខុ សគ្នានៃគោលដៅនីមួយៗ។ក្រុមហ៊ុន KMH ដែលអ្នករៀបចំការប្រកួតប្រជែងនេះ (អ្នកផ្តល់សេវាជួលឃ្លាំងនិង បុគ្គលិកស្នាក់នៅ) បានគ្រោងនឹងរៀបចំព្រឹត្តិការណ៍នេះជារៀងរាល់ឆ្នាំនិងបង្កើនចំនួនក្រុមចូលរួមថែមទៀត។សូមកោតសសើរដោយស្មោះដល់ក្រុមកីឡាបាល់ទាត់ធនាគារ ABA ដែលបានទទួលជ័យជម្នះចារជាប្រវត្តិសាស្ត្រ។
សូមជូនពរអោយទទួលនានជោគជ័យបន្ថែមទៀតនៅក្នុងការប្រកួតនាពេលខាងមុខនេះ!







