​ធនាគារ​ ABA​ បន្ថែម​សាខា​ថ្មី​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​

23/Jan/2026

aba ssez branch khaba ssez branch kh
aba ssez branch kh-1aba ssez branch kh-1
aba ssez branch kh-2aba ssez branch kh-2
aba ssez branch kh-3aba ssez branch kh-3
aba ssez branch kh-4aba ssez branch kh-4

ធនាគារ​ ABA​ បាន​បើក​សាខា​ថ្មី​ជា​ផ្លូវការ​ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ (SSEZ)​ ដោយ​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ ក្នុង​ការ​ផ្តល់​សេវា​ធនាគារ​ទំនើប​ សុវត្ថិភាព​ និង​ងាយស្រួល​សម្រាប់​អាជីវកម្ម​ និង​រូបវន្តបុគ្គល​ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ដ៏​មមាញឹក​ និង​សំខាន់​មួយ​របស់​កម្ពុជា​។​

​ស្ថិត​ក្នុង​ទីតាំង​យុទ្ធសាស្ត្រ​ ដើម្បី​បម្រើ​តម្រូវការ​ដែល​បន្ដ​កើន​ឡើងជា​លំដាប់​ពី​សំណាក់​សហគ្រាស​ និង​បុគ្គលិក​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ តំបន់​សេដ្ឋកិច្ច​ពិសេស​ សាខា​ថ្មី​នេះ​ មាន​ផ្តល់​នូវ​សេវាកម្ម​ និង​ផលិតផល​ពេញលេញ​របស់​ធនាគារ​ ABA​។​ អតិថិជន​នឹង​ទទួល​បាន​បទ​ពិសោធ​ប្រើប្រាស់​សេវា​ធនាគារ​ទំនើប​ប្រកបដោយ​ផាសុកភាព​ ជាមួយ​បន្ទប់​ VIP​ សម្រាប់​ឯកជន​ភាព​អតិថិជន​ កន្លែង​អង្គុយ​រង់ចាំ​ធំ​ទូលាយ​ ចំណត​សមរម្យ​ ព្រមទាំង​ក្រុមការងារ​វិជ្ជាជីវៈ​ ដែល​រង់ចាំ​បម្រើសេវា​ជូន​អតិថិជន​គ្រប់​រូប​។​ បងប្អូន​ដែល​បំពេញការងារ​នៅ​ក្នុង​តំបន់​នេះ​ស្រាប់​ អាច​ចូល​ប្រើ​សេវា​ធនាគារ​យ៉ាង​ងាយស្រួល​ ដោយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​ ឬ​សាខា​ខេត្ត​ ដោយ​ធានា​បាន​នូវ​ការ​ធ្វើ​ប្រតិបត្តិការ​ប្រកប​ ដោយ​ប្រសិទ្ធភាព​។​

​សាខា​ថ្មី​នេះ​ ក៏​មាន​ផ្នែក​ស្វ័​យ​សេវា​ ដោយ​មាន​បំពាក់​នូវ​ម៉ាស៊ីន​ទំនើបៗ​ដូច​ជា​ ម៉ាស៊ីន​ ATM,​ ម៉ាស៊ីន​ដាក់​ប្រាក់​,​ ម៉ាស៊ីន​ដាក់​មូល​ប្ប​ទា​នប​ត្រ​ (CDM),​ ម៉ាស៊ីន​ដក​-​ដាក់​ប្រាក់​ (CRM)​ ដែល​អាច​ឲ្យ​អតិថិជន​បំពេញតម្រូវការ​ធនាគារ​របស់​ខ្លួន​យ៉ាង​ងាយស្រួល​ គ្រប់ពេលវេលា​ 24/7​ និង​ មាន​ម៉ាស៊ីន​បើក​កាត​ ដែល​អតិថិជន​អាច​បើក​កាត​ CSS​ និង​កាត​អន្តរជាតិ​ Visa,​ Mastercard,​ UPI​ ចាយ​ពេល​តែ​ពីរ​បី​នាទី​ប៉ុណ្ណោះ​។​

ABA​ សាខា​ថ្មី​នេះ​ ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ បន្ទប់​លេខ​ 1F​ 46-48​ &​ 2F​ 22-25​ វិ​ថី​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ភូមិ​ពូ​ធឿ​ង​ សង្កាត់​បិត​ត្រាង​ ក្រុង​កំពង់សោម​ ខេត្ត​ព្រះ​សីហ​នុ​។​ លោក​អ្នក​អាច​ស្វែងរក​ទីតាំង​ នៅ​ទី​នេះ​ ។​

​សាខា​នេះ​ បើក​បម្រើ​អតិថិជន​រៀងរាល់ថ្ងៃ​ចន្ទ​ ដល់​ថ្ងៃ​សុក្រ​ ចាប់ពី​ម៉ោង​ 8​ព្រឹក​ ដល់​ 4​រសៀល​ និង​រៀងរាល់ថ្ងៃ​សៅរ៍​ ចាប់ពី​ម៉ោង​ 8​ព្រឹក​ ដល់​ 11:30​ព្រឹក​។​ លោក​អ្នក​អាច​ទាក់ទង​សាខា​តាម​លេខ​ទូរស័ព្ទ​ 098​ 203​ 361​។​

សូម​អញ្ជើញ​អតិថិជន​មក​កាន់​ ABA​ សាខា​ថ្មី​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ និង​សូម​ទទួលយក​ភាព​ងាយស្រួល​នៃ​ការ​ប្រើប្រាស់​ សេវា​ធនាគារ​នៅ​ទីតាំង​ថ្មី​នេះ​។