ធនាគារ ABA ឈានជើងចូលទឹកដីកោះកុង និងស្ទឹងត្រែង ដោយបើកសាខាដែលមានសេវាពេញលេញ
08/Jul/2019
នៅក្នុងកិច្ចខិតខំប្រែងដើម្បីបញ្ជ្រាបសេវាធនាគារដ៏ទំនើប និងប្រកបដោយគុណភាព ឲ្យបានដល់អតិថិជនកាន់តែច្រើនថែមទៀតនោះ ធនាគារ ABA បានបោះជំហានចូលទៅកាន់ខេត្តថ្មីចំនួនពីរទៀត ដោយបើកជាផ្លូវការនូវសាខាខេត្តស្ទឹងត្រែងនៅថ្ងៃទី 5 និងសាខាខេត្តកោះកុងនៅថ្ងៃទី8 ខែកក្កដា ឆ្នាំ2019។
ក្នុងនាមជាបណ្ដាញដែលផ្តល់សេវាធនាគារពេញលេញ សាខាថ្មីទាំងពីរនេះ ត្រូវបានរចនាយ៉ាងល្អជាមួយនឹងទីតាំងចំណតរថយន្តប្រកបដោយភាពងាយស្រួល, កន្លែងរង់ចាំពេញដោយផាសុកភាព,បញ្ជរបម្រើសេវាដ៏ប្រណីត, និងបរិក្ខារស្វ័យសេវាដ៏ទំនើប ។ ជាមួយបុគ្គលិកប្រកបដោយជំនាញវិជ្ជាជីវៈរបស់យើង ដែលបានត្រៀមខ្លួនរួចជាស្រេចក្នុងការបម្រើសេវា ឥឡូវអតិថិជនទាំងអស់នៅក្នុងខេត្តទាំងពីរនេះ នឹងអាចទទួលបាននូវផលិតផល និងសេវាកម្មធនាគារ ABA យ៉ាងពេញលេញដូចជា៖ កម្ចីអាជីវកម្ម, គណនីបញ្ញើសន្សំ, ការផ្ទេរប្រាក់, កាតឥណពន្ធ និងឥណទាន, សេវាធនាគារតាមទូរស័ព្ទ និងអនឡាញ ក៏ដូចជាសេវា ATM ម៉ាស៊ីនដាក់ប្រាក់ និងការគាំទ្រតាមអនឡាញ 24/7 ផងដែរ។
សូមអញ្ជើញមកកាន់សាខាថ្មីរបស់យើង និងរីករាយជាមួយសេវាធនាគារយើងខ្ញុំនៅតាមអាសយដ្ឋានខាងក្រោម៖
សាខាស្ទឹងត្រែង - ភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ លេខទំនាក់ទំនង៖ (855) 81 204 090។
សាខាខេត្តកោះកុង - ភូមិទី 1 សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ លេខទំនាក់ទំនង៖ (855) 81 204 123។
គិតត្រឹមខែកក្កដា ឆ្នាំ 2019 ធនាគារ ABA មានសាខាចំនួន 68 ទូទាំងប្រទេស និងមានគម្រោងបើកបន្ថែមចំនួន 9សាខាទៀតនៅដំណាច់ឆ្នាំនេះ។