ABA​ សាខា​បា​វិត​ ប្តូរ​ទីតាំង​ថ្មី​ ដើម្បី​បង្កើន​បទ​ពិសោធន៍​ធនាគារ

11/Mar/2024

ABA Bavet Branch KHABA Bavet Branch KH
ABA Bavet Branch KH-2ABA Bavet Branch KH-2
ABA Bavet Branch KH-3ABA Bavet Branch KH-3
ABA Bavet Branch KH-4ABA Bavet Branch KH-4
ABA Bavet Branch KH-5ABA Bavet Branch KH-5

ABA​ មាន​សេចក្តី​សោមនស្ស​រីករាយ​សូម​ប្រកាស​ប្ដូរ​ទីតាំង​ សាខា​បា​វិត​ ទៅ​កាន់​ទីតាំង​ថ្មី​ដែល​ធំ​ជាង​នេះ​ និង​ទំនើប​ដែល​ផ្តល់​ជូន​បទ​ពិសោធន៍​ធនាគារ​ដ៏​ពិសេស​សម្រាប់​អតិថិជន​។​

សាខា​ថ្មី​ផ្តល់​ជូន​នូវ​ធំ​ទូលាយ​ មាន​ភាព​ងាយស្រួល​ និង​ផាសុកភាព​។​ ជាមួយ​កន្លែង​អង្គុយ​រង​ចាំ​ប្រកបដោយ​ផាសុកភាព​ ខណៈ​ពេល​កំពុង​រង់ចាំ​សេវាកម្ម​។​ សាខា​នេះ​ ក៏​មាន​បំពាក់​នូវ​ឧបករណ៍​ស្វ័​យ​សេវា​ទំនើបៗ​ ដូច​ជា​ ម៉ាស៊ីន​ ATM,​ ម៉ាស៊ីន​ដាក់​ប្រាក់​,​ ម៉ាស៊ីន​ដាក់​មូល​ប្ប​ទា​នប​ត្រ​ (CDM)​ និង​ម៉ាស៊ីន​ដាក់​/​ដក​ប្រាក់​(CRM)​ ដើម្បី​សម្រួល​ដល់​ការ​ចូល​ប្រើ​សេវា​ធនាគារ​របស់​អតិថិជន​បាន​គ្រប់ពេលវេលា​។

​ក្រៅពី​នេះ​ ធនាគារ​ក៏​មាន​បំពាក់​ម៉ាស៊ីន​បើក​កាត​នៅ​សាខា​ផ្ទាល់​ផង​ដែរ​ ដែល​អាច​ឲ្យ​អតិថិជន​បើក​កាត​ Visa,​ Mastercard,​ UPI​ និង​កាត​ CSS​ ដោយ​ចុច​តែ​ពីរ​បី​ប៉ក់​នៅ​លើ​ស្មា​ត​ហ្វូ​ន​ ហើយ​មិន​ចាំបាច់​មានការ​បើក​ជូន​ដោយ​បុគ្គលិក​ឡើយ​។​

សាខា​ថ្មី​នេះ​ មាន​ទីតាំង​នៅផ្ទះ​លេខ​ 672​ ផ្លូវជាតិ​លេខ​ 1​ ភូមិ​បា​វិត​លើ​ សង្កាត់​បា​វិត​ ក្រុង​បា​វិត​ ខេត្តស្វាយរៀង​។​ នៅ​ទីតាំង​ថ្មី​នេះ​អតិថិជន​អាច​ ចូល​ធ្វើ​ប្រតិបត្តិការ​ធនាគារ​យ៉ាង​ងាយស្រួល​។​

សាខា​នេះ​បម្រើ​អតិថិជន​ពី​ម៉ោង​ 8​ ព្រឹក​ដល់​ម៉ោង​ 4​ រសៀល​ ថ្ងៃ​ចន្ទ​-​សុក្រ​។​ លោក​អ្នក​អាច​ ស្វែងរក​ទីតាំង​នៅ​ ទី​នេះ​ ឬ​ទាក់ទង​មក​លេខ​ 098​ 203​ 389​ សម្រាប់​ព័ត៌មាន​បន្ថែម​។​

យើងខ្ញុំ​សូម​ស្វាគមន៍​អតិថិជន​មក​កាន់​សាខា​បា​វិត​ ទីតាំង​ថ្មី​របស់​ធនាគារ​ ABA!