ABA​ បរិច្ចាគ​ទឹកប្រាក់​ 35,000​ ដុល្លារ​ សម្រាប់​ការ​សាងសង់​អគារ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ក្រូចឆ្មារ​ថ្មី​

23/May/2022

Korch Chmar Donation khKorch Chmar Donation kh
Kroch Chmar Donation 2 KHKroch Chmar Donation 2 KH
Kroch Chmar Donation 3 KHKroch Chmar Donation 3 KH

​ធនាគារ​ ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ឈានមុខ​ និង​ជា​សាជីវកម្ម​មាន​ទំនួល​ខុស​ត្រូវ​សង្គម​ដ៏​សកម្ម​មួយ​របស់​ កម្ពុជា​ បាន​បរិច្ចាគ​ទឹកប្រាក់​ 35,000​ ដុល្លារ​អា​មេ​រិ​ក​ ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ក្រូចឆ្មារ​ ក្នុង​ខេត្ត​ត្បូងឃ្មុំ​។​ ទឹកប្រាក់​ នេះ​ ត្រូវ​បាន​បរិច្ចាគ​ជូន​មន្ទីរពេទ្យ​សម្រាប់​ការ​សាងសង់​អគារ​ទី​ 2​ ដើម្បី​ផ្ដល់​ការ​ព្យាបាល​ដល់​ ប្រជាជន​ប្រមាណ​ 469,000​ នាក់​ (​ក្នុង​នោះ​ 239,000​ នាក់​ជា​ស្ដ្រី​)​ ដែល​រស់នៅ​ក្នុងស្រុក​ចំនួន​បួន​ក្បែរ​នោះ​ និង​លើកកម្ពស់​គុណភាព​នៃ​ការ​ធ្វើ​រោគវិនិច្ឆ័យ​។​

ពិធី​ប្រគល់​ប្រាក់​បរិច្ចាគ​នេះ​ ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក​វេជ្ជបណ្ឌិត​ កែវ​ វណ្ណៈ​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ​ និង​លោកស្រី​ធា​ម​ រមណី​ នាយិកា​ទំនាក់ទំនង​គូភាគី​-​ប្រធាន​គ្រប់គ្រង​តំបន់​នៃ​ធនាគារ​ ABA​ រួម​ទាំង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​ទៀត​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ក្រូចឆ្មារ​។​

​ថ្លែង​ក្នុង​ពិធី​នេះ​ផង​ដែរ​ លោកស្រី​ ធា​ម​ រមណី​ មាន​ប្រសាសន៍​ថា​៖​ “​មន្ទីរពេទ្យ​បង្អែក​ស្រុក​ក្រូចឆ្មារ​មាន​តួនាទី​យ៉ាង​ សំខាន់​លើ​គ្រប់​ទិដ្ឋភាព​ក្នុង​ការ​ជួយ​ថែរក្សា​ និង​អភិវឌ្ឍ​ប្រព័ន្ធ​សុខាភិបាល​ក្នុង​តំបន់​នេះ​។​ ABA​ គាំទ្រ​យ៉ាង​ពេញទំហឹង​នៃ​ការ​សាងសង់​អគារ​ទី​ 2​ ដើម្បី​ផ្ដល់​សមត្ថភាព​ព្យាបាល​កាន់តែ​ប្រសើរ​ និង​បរិក្ខារ​ពេទ្យ​ដែល​មាន​សេវាកម្ម​ច្រើន​ទូលំទូលាយ​ជាង​អគារ​ដែល​កំពុង​មាន​ស្រាប់​។​ ការ​រួមចំណែក​ដ៏​ ស្ដួចស្ដើង​របស់​យើងខ្ញុំ​ បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​បន្ដ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ ABA​ ក្នុង​ការ​ឲ្យ​ផល​ជា​វិជ្ជមាន​ដល់​ សហគមន៍​មូលដ្ឋាន​ ហើយ​យើងខ្ញុំ​ក៏​សង្ឃឹមថា​ ការ​រួមចំណែក​នេះ​នឹង​ជួយ​ក្រុម​គ្រូពេទ្យ​ក្នុង​ការ​បំពេញការងារ​ដ៏​មាន​ តម្លៃ​របស់​ពួក​គាត់​ផង​ដែរ​។​”

មន្ទីរពេទ្យ​បង្អែក​ស្រុក​ក្រូចឆ្មារ​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ 1966​ ជាមួយនឹង​ចក្ខុវិស័យ​របស់​ខ្លួន​ ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ និង​យុទ្ធសាស្ត្រ​សុខាភិបាល​របស់​រាជរដ្ឋាភិបាល​ក្នុង​ខេត្ត​ត្បូងឃ្មុំ​។​

​កាលពីដើម​ឆ្នាំ​នេះ​ ធនាគារ​ ABA​ ក៏​បាន​បរិច្ចាគ​ថវិកា​ដល់​ TYDA​ និង​ AMT​ ក្នុង​មួយ​អង្គការ​ 100,000​ ដុល្លារ​អា​មេ​រិ​ក​ និង​បាន​បរិច្ចាគ​ថវិកា​ 200,000​ ដុល្លារ​អា​មេ​រិ​ក​ ដល់​កាកបាទក្រហមកម្ពុជា​ ដើម្បី​គាំទ្រ​សកម្មភាព​មនុស្សធម៌​។​