ABA​ ទទួល​បាន​ពានរង្វាន់​ចំនួន​ 3​ ពី​ Mastercard​ សម្រាប់​ភាព​ឈានមុខ​ក្នុង​ទីផ្សារ​

05/Dec/2023

ABA Mastercard three awards KHABA Mastercard three awards KH
ABA Mastercard three awards detailABA Mastercard three awards detail

ធនាគារ​ ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​បំផុត​នៅ​កម្ពុជា​ មាន​មោទនភាព​ប្រកាស​ពី​ការ​ទទួលស្គាល់​ពី​ Mastercard​ ដែល​បង្ហាញ​នៅ​ក្នុង​កម្មវិធី​ Mastercard​ Customer​ Year-End​ Appreciation​ 2023​។​

Mastercard​ បាន​ទទួលស្គាល់​ភាព​ឈានមុខ​ក្នុង​ទីផ្សារ​របស់​ ABA​ និង​ការ​រួមចំណែក​ដ៏​ឆ្នើម​ចំពោះ​វិស័យ​ទូទាត់​។​ ព្រឹត្តិការណ៍​នេះ​បាន​បម្រើ​ការ​ជា​វេទិកា​មួយ​ដើម្បី​រំលឹក​ដល់​ឆ្នាំ​នៃ​ការ​សហការ​ប្រកបដោយ​ផ្លែផ្កា​ និង​ជោគជ័យ​ក្នុង​ចំណោម​ធនាគារ​ជា​ច្រើន​ដែល​ផ្តល់​ជូន​នូវ​ផលិតផល​ Mastercard​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ​

ធនាគារ​ ABA​ លេចធ្លោ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ ជាមួយនឹង​ពានរង្វាន់​ 3​ ប្រភេទ​៖

  • Leadership​ in​ Prepaid​ Volume​ 2023
  • Leadership​ in​ Debit​ Volume​ 2023
  • Leadership​ in​ Cross-Border​ Volume​ 2023 ​

ពានរង្វាន់​ ពី​ Mastercard​ បង្ហាញ​ពី​ការ​ទទួលស្គាល់​ ឈានមុខ​គេ​ក្នុង​សេវាកម្ម​ហិរញ្ញវត្ថុ​ និង​បង្ហាញ​ពី​ទំនុកចិត្ត​របស់​អតិថិជន​ចំពោះ​ផលិតផល​កាត​របស់​ធនាគារ​ ABA​ ។

​លោក​ Sanzhar​ Abdullayev​ នាយក​កាត​ និង​សេវា​ទូទាត់​អេ​ឡិ​ក​ត្រូ​និក​ មាន​ប្រសាសន៍​ថា​៖​ "​យើង​មាន​កិត្តិយស​ដែល​បាន​ទទួល​រង្វាន់​ពី​ Mastercard​ ។​ ការ​ទទួលស្គាល់​នេះ​ជំរុញ​ឲ្យ​យើង​បន្ត​ផ្តល់​ជូន​អតិថិជន​របស់​យើង​នូវ​ដំណោះស្រាយ​កាត​ ដែល​ធ្វើ​ឲ្យ​ជីវិត​ហិរញ្ញវត្ថុ​របស់​ពួក​គេ​កាន់តែ​ងាយស្រួល​"។

​ថ្មីៗ​នេះ​ ABA​ បាន​ក្លាយជា​ធនាគារ​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ដាក់​ឲ្យ​ប្រើប្រាស់​ម៉ាស៊ីន​កាត​ ដែល​អាច​បើក​កាត​បាន​ភ្លាមៗ​។​ ម៉ាស៊ីន​នេះ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ ABA​ Mobile​ ទទួល​បាន​កាត​ក្នុង​រយៈពេល​តិច​ជាង​ 2​ នាទី​ ដោយ​មិន​ត្រូវការ​ជំនួយ​ពី​បុគ្គលិក​សាខា​ឡើយ​។​