សាខាចំការដូង និងផ្សារដើមថ្កូវ ឥឡូវ បើកដំណើរការ 12/7

10/Jul/2023

ABA 12-7 Chamkar duong and Phsar derm thkov kh

ដើម្បីឆ្លើយតបទៅនឹងតម្រូវយ៉ាងច្រើនសម្រាប់បទពិសោធសេវាធនាគារងាយស្រួល និងទំនើបរបស់អតិថិជនក្នុងតំបន់ចំការដូង និង ផ្សារដើមថ្កូវ រាជធានីភ្នំពេញ ថ្ងៃនេះ ធនាគារ ABA បានបន្ថែមម៉ោងប្រតិបត្តិការសម្រាប់សាខាចំការដូង និងផ្សារដើមថ្កូវជាផ្លូវការ ទៅជាសាខា 12/7។

ឥឡូវ សាខាទាំងពីរនេះ បើកបម្រើសេវាជារៀងរាល់ថ្ងៃពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ដោយបំពាក់នូវម៉ាស៊ីន ATM, ម៉ាស៊ីនដាក់ប្រាក់ និង ម៉ាស៊ីនដក-ដាក់ប្រាក់ ម៉ាស៊ីនបើកកាត ក៏ដូចជាម៉ាស៊ីនដាក់មូលប្បទានបត្រ ដែលអតិថិជនអាចប្រើសេវាធនាគារពេញលេញជា រៀងរាល់ថ្ងៃនៅទីនោះ។

ក្រៅពីនេះ សាខាទាំងពីរក៏មានចំណតសមរម្យ កន្លែងអង្គុយរង់ចាំធំទូលាយ និងបុគ្គលិកវិជ្ជាជីវៈដែលរង់ចាំឆ្លើយរាល់សំណួររបស់ លោកអ្នកផងដែរ។

សាខាចំការដូងមានទីតាំងស្ថិតនៅលើផ្លូវលេខ 217 ភូមិចំការដូង សង្កាត់ជើងឯក រាជធានីភ្នំពេញ។ សូមស្វែងរក ទីតាំង ទីនេះ។ លោកអ្នកក៏អាចទាក់ទងមកសាខាចំការដូងដោយផ្ទាល់តាមលេខទូរស័ព្ទ 098 203 579។

សាខាផ្សារដើមថ្កូវមានទីតាំងស្ថិតនៅអគារលេខ 608 ផ្លូវលេខ217 ភូមិលេខ6 រាជធានីភ្នំពេញ។ សូមស្វែងរក ទីតាំង ទីនេះ។ លោកអ្នកក៏អាចទាក់ទងមកសាខាផ្សារដើមថ្កូវដោយផ្ទាល់តាមលេខទូរស័ព្ទ 098 203 689។

សូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគារ ABA!