ធនាគារ ABA បង្កើនវត្តមានរបស់ខ្លួន បន្ថែមក្នុងរាជធានីភ្នំពេញ
27/Apr/2017
ដោយអនុវត្តតាមគម្រោងផែនការណ៍ពង្រីកសាខារយៈពេលវែង ធនាគារ ABAបានបើកសម្ពោធជាសាធារណៈនូវសាខាថ្មីពីរក្នុងទីក្រុងភ្នំពេញ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ និងឬស្សីកែវ។
សាខាថ្មីទាំងពីរស្ថិតក្នុងទីតាំងមមាញឹកនៃអាជីវកម្មនានា ហាងទំនិញ និងលំនៅដ្ឋានគ្រប់ប្រភេទព័ទ្ធជុំវិញ។ ឥលូវនេះប្រជាជនដែលរស់នៅ ក្នុងតំបន់ផ្សារដើមថ្កូវ និង ឬស្សីកែវអាចប្រើប្រាស់ពហុសេវាកម្មហិរញ្ញវត្ថុ ដែលរួមមានកម្ចីអាជីវកម្ម ការគ្រប់គ្រងគណនី កាតទូទាត់ផ្សេងៗ សេវាកម្មផ្ទេរប្រាក់និងសេវាផ្សេងៗ ជាច្រើនទៀត។ បន្ថែមពីលើនេះទៀតអតិថិជនក៏អាចទទួលបានភាពរីករាយជាមួយសេវាស្វ័យធនាគាររបស់ ABA ដែលរួមមានម៉ាស៊ីន ដកប្រាក់អេធីអឹម ម៉ាស៊ីនដាក់សាច់ប្រាក់ សេវាធនាគារ តាមអុីនធឺណិតនិងកម្មវិធីសេវាធនាគារចល័ត និងសេវាបម្រើអតិថិជន 24 ម៉ោងលើ 24 ម៉ោង។
សាខាថ្មីទាំងពីររបស់យើងមានទីតាំងធំទូលាយ សម្រាប់ចតយានយន្ត មានបន្ទប់សម្រាប់ប្រជុំជាច្រើន និងជាពិសេសមានបន្ទប់សម្រាប់រាប់សាច់ប្រាក់សុទ្ធដើម្បីផ្តល់ជាទំនុកចិត្តបន្ថែមដល់អតិថិជន។ ចំពោះបរិវេណក្នុងសាខាវិញ អតិថិជនទាំងអស់នឹងទទួលបានការស្វាគមន៍ រាក់ទាក់ ពីបុគ្គលិករបស់ធនាគារ ដែលនឹង រង់ចាំផ្តល់ជំនួយនានាទាក់ទងនឹងសេវាកម្ម និងប្រឹក្សាយោបល់ពី ផលិតផលនានារបស់ធនាគារ ព្រមទាំងមានការពន្យល់ណែនាំលោកអ្នកក្នុងការបំពេញបែបបទដំណើរការផ្សេងៗ។
សាខាផ្សារដើមថ្កូវស្ថិតនៅផ្ទះលេខ 608 ABC ផ្លូវលេខ 271 ភូមិ6 សង្កាត់ផ្សារដើមថ្កូវ។ លោកអ្នកក៏អាចទំនាក់ទំនងតាមទូរស័ព្ទលេខ 098 203 689 ។
សាខាឬស្សីកែវស្ថិតនៅឡូ9 ភូមិ ស្ពានខ្ពស់ ផ្លូវជាតិលេខ5 សង្កាត់ គីឡូម៉ែត្រលេខ6 ខណ្ឌឬស្សីកែវ។លោកអ្នកក៏អាចទំនាក់ទំនងតាមទូរស័ព្ទលេខ 098 203 659 ។
មកដល់ចុងខែមេសា នេះ ធនាគារ ABA មានសាខាសរុប ចំនួន45 ទូទាំងប្រទេស។ ដោយអនុវត្តតាមយុទ្ធសាស្ត្រក្នុងការពង្រីកសាខា ធនាគារ ABA គ្រោងនឹងបើកសាខា 8 បន្ថែមទៀតរហូតដល់បំណាច់ឆ្នាំនេះ ទៅដល់ទីរួមស្រុកនានាដែលមានតម្រូវការខ្ពស់ក្នុងការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុទំនើប។