ABA សាខាស្រុកសំរោងទង ប្តូរទីតាំងថ្មី ដើម្បីបង្កើនបទពិសោធន៍អតិថិជន
04/Mar/2024
ABA មានសេចក្តីសោមនស្សរីករាយសូមប្រកាសប្ដូរទីតាំង សាខាស្រុកសំរោងទង-ឃុំត្រពាំងគង ទៅកាន់ទីតាំងថ្មីដែលធំជាងនេះ។ ការផ្លាស់ប្តូរនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ ABA ក្នុងការផ្តល់ជូនអតិថិជន នូវបទពិសោធន៍ធនាគារកាន់តែប្រសើរឡើង។
សាខានេះ ក៏មានបំពាក់នូវឧបករណ៍ស្វ័យសេវាទំនើបៗ ដូចជា ម៉ាស៊ីន ATM, ម៉ាស៊ីនដាក់ប្រាក់, ម៉ាស៊ីនដាក់មូលប្បទានបត្រ (CDM) និងម៉ាស៊ីនដាក់/ដកប្រាក់(CRM) ដើម្បីសម្រួលដល់ការចូលប្រើសេវាធនាគាររបស់អតិថិជនបានគ្រប់ពេលវេលា មានបន្ទប់ VIP ធំជាងមុនសម្រាប់ការបង្កើនភាពឯកជន និងកន្លែងចតរថយន្តធំទូលាយ។
ក្រៅពីនេះ ធនាគារក៏មានបំពាក់ម៉ាស៊ីនបើកកាតនៅសាខាផ្ទាល់ផងដែរ ដែលអាចឲ្យអតិថិជនបើកកាត Visa, Mastercard, UPI និងកាត CSS ដោយចុចតែពីរបីប៉ក់នៅលើស្មាតហ្វូន ហើយមិនចាំបាច់មានការបើកជូនដោយបុគ្គលិកឡើយ។
សាខាថ្មីនេះមានទីតាំងនៅផ្លូវជាតិលេខ៤ ភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ប្រទេសកម្ពុជា ដែលមានចម្ងាយប្រហែល 300 ម៉ែត្រពីទីតាំងចាស់។
សាខានេះបម្រើអតិថិជនពីម៉ោង 8ព្រឹក ដល់ 4យប់ ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ លោកអ្នកអាច ស្វែងរកទីតាំងនៅ ទីនេះ ឬទាក់ទងទៅសាខាដោយផ្ទាល់តាមរយៈលេខ 098 203 719 សម្រាប់ព័ត៌មានបន្ថែម។
យើងខ្ញុំសូមស្វាគមន៍អតិថិជនមកកាន់សាខាស្រុកសំរោងទង ទីតាំងថ្មីរបស់ធនាគារ ABA!