សាខាធនាគារ ABA មិត្តភាពក្រុងភ្នំពេញ បើកដំណើរការទទួល ភ្ញៀវជាផ្លូវការហើយ!
12/Dec/2019
ថ្ងៃនេះ ធនាគារ ABA សូមប្រកាសបើកដំណើរការសាខាមិត្តភាពរបស់ខ្លួនជាផ្លូវការ នៅក្នុងតំបន់ដែលមានចរាចរណ៍មមាញឹកមួយនេះ ដើម្បីផ្តល់ភាពងាយស្រួលដល់ការប្រើប្រាស់សេវាធនាគារ និងជួយកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើររបស់អតិថិជន។
មានទីតាំងនៅចំនុចកែងរវាងផ្លូវ109 និងផ្លូវសហព័ន្ធរុស្សី ជិតទំនើបផ្សារបាយ័ន សាខាថ្មីនេះមានកន្លែងចតធំទូលាយ កន្លែងរងចាំប្រកបដោយផាសុកភាព និងបញ្ជរទទួលភ្ញៀវប្រកបដោយស្តង់ដារខ្ពស់ ដើម្បីផ្តល់ជូនភាពងាយស្រួល និងភាពឯកជនជូនដល់អតិថិជនដែលមកប្រើប្រាស់សេវានៅទីនេះ។ សាខាថ្មីនេះមានកន្លែងចតធំទូលាយ កន្លែងរងចាំប្រកបដោយផាសុកភាព និងបញ្ជរទទួលភ្ញៀវប្រកបដោយស្តង់ដារខ្ពស់ ដើម្បីផ្តល់ជូនភាពងាយស្រួល និងភាពឯកជនជូនដល់អតិថិជនដែលមកប្រើប្រាស់សេវានៅទីនេះ។ បុគ្គលិកអាជីពរបស់យើង ក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាំទទួលអតិថិជន ក៏ដូចជាឆ្លើយសំណួរផ្សេងៗទាក់ទងនឹងផលិតផល និងសេវារបស់ធនាគារ ដែលរួមមានសេវាបញ្ញើ កម្ចី ផ្ទេរប្រាក់ និងសេវាធនាគារអនឡាញជាដើម។ សាខាក៏ត្រូវបានបំពាក់ដោយឧបករណ៍ស្វ័យធនាគារទំនើបៗដូចជា ម៉ាស៊ីន ATMs ម៉ាស៊ីនដាក់ប្រាក់ និងម៉ាស៊ីនដាក់ដកប្រាក់ ដែលអនុញ្ញាតឲ្យអតិថិជនរបស់យើង អាចចូលប្រើប្រាស់គណនីរបស់ខ្លួនបានគ្រប់ពេលវេលាផងដែរ។
ចាប់ពីថ្ងៃនេះតទៅ អតិថិជនអាចមកប្រើសេវាកម្មធនាគារ ក៏ដូចជាប្រឹក្សាជាមួយបុគ្គលិកជំនាញរបស់យើងពីម៉ោង 8ព្រឹក ដល់ម៉ោង 4ល្ងាច រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងចាប់ពីម៉ោង 8ព្រឹក ដល់ម៉ោង 11ព្រឹករៀងរាល់ថ្ងៃសៅរិ៍។
សាខាមិត្តភាពមានទីតាំងនៅផ្ទះលេខ 37 អា បេ សេ ដេ ផ្លូវសហព័ន្ធរុស្សី សង្កាត់មនោរម្យ ខណ្ឌ 7មករា រាជធានីភ្នំពេញ។ លេខទំនាក់ទំនងសាខា 081 204 307។
គិតមកត្រឹមថ្ងៃទី12 ខែធ្នូ ឆ្នាំ2019 ធនាគារ ABA មានសាខាសរុបចំនួន 75 ដែលបើកដំណើរការទូទាំងប្រទេស ជាមួយនឹងគម្រោងបើកថ្មីបន្ថែមចំនួន 2សាខាទៀត ត្រឹមបំណាច់ឆ្នាំនេះ។