សាខា​ ABA​ ស្រុក​បាកានបើក​ដំណើរការ ​ជា​ផ្លូវការ​ហើយ​!​

27/Nov/2018

សាខា​ ABA​ ស្រុក​បាកានបើក​ដំណើរការ ​ជា​ផ្លូវការ​ហើយ​!​សាខា​ ABA​ ស្រុក​បាកានបើក​ដំណើរការ ​ជា​ផ្លូវការ​ហើយ​!​
សាខា​ ABA​ ស្រុក​បាកានបើក​ដំណើរការ ​ជា​ផ្លូវការ​ហើយ​!​សាខា​ ABA​ ស្រុក​បាកានបើក​ដំណើរការ ​ជា​ផ្លូវការ​ហើយ​!​

​ខណៈ​ពេល​ដែល​បណ្តាញ​សាខា​កំពុង​តែ​បន្ត​កើនឡើង​ ABA​ ថ្ងៃនេះ​សូម​ណែនាំ​ជា​ផ្លូវការ​នូវ​សាខា​ថ្មី​មួយ​របស់​ខ្លួន​នៅ​ក្នុងស្រុក​បាកាន​ (​ខេត្ត​ ពោធិ៍សាត់​)​ ដើម្បី​ផ្តល់​សេវា​ធនាគារ​បែប​ទំនើប​ដល់​អតិថិជន​នៅ​ក្នុង​តំបន់​នេះ​។

ដោយ​មិន​ចាំ​ចាប់​ធ្វើ​ដំណើរ​ឆ្ងាយ​ទៀត​ ប្រជាជន​នៅ​ក្នុងស្រុក​បាកាន​ក៏​ដូច​ជា​អ្នក​មក​ពី​តំបន់​ក្បែរៗ​នោះ​ ឥឡូវនេះ​អាច​រីករាយ​ជាមួយនឹង​ផលិតផល​ និង​សេវាកម្ម​ធនាគារ​ជា​ច្រើន​របស់​ ABA​ ដូច​ជា​ កម្ចី​ធនាគារ​ បញ្ញើ​ប្រាក់​ ការ​ផ្ទេរ​ប្រាក់​ កាត​ធនាគារ​ ធនាគារ​អន​ឡាញ​និង​តាម​ទូរស័ព្ទ​ ព្រមទាំង​ការ​ចូល​ប្រើ​គណនី​របស់​ខ្លួន​24​ម៉ោង​លើ​24​ម៉ោង​តាម​រយៈ​ម៉ាស៊ីន​ដក​ប្រាក់​ATM​ និង​ម៉ាស៊ីន​ដាក់​ប្រាក់​យ៉ាង​ទំនើប​ទៀត​ផង​។​ សាខា​ក៏​មាន​កន្លែង​សម្រាប់​ចត​យានយន្ត​ កន្លែង​អង្គុយ​រង​ចាំ​ និង​បញ្ជរ​ ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​និង​ឯកជន​ភាព​ដល់​អតិថិជន​ រួម​ជាមួយ​និង​បុគ្គលិក​ប្រកបដោយ​វិជ្ជាជីវៈ​សម្រាប់​ឆ្លើយ​តប​ចំពោះ​ច​ម្ង​ល់​នានា​របស់​អតិថិជន​ផង​ដែរ​។​​

សាខា​ស្រុក​បាកាន ​មា​នទី​តាំងនៅ​ក្នុងភូមិ​បឹង​ខ្នារ​ ឃុំ​បឹង​ខ្នារ​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​។​ អាច​ទំនាក់ទំនង​បាន​តាម​រយៈ​លេខ​ 081​ 204​ 209​។

គិត​មក​ត្រឹម​ខែវិច្ឆិកា​ ឆ្នាំ​2018​នេះ​ ធនាគារ​ ABA​ មាន​សាខា​ទាំងអស់​ចំនួន​ 65​ បើក​ដំណើរការ​នៅ​ទូ​ទាំង​ប្រទេស​ ខណៈ​ពេល​ដែល​សាខា​មួយទៀត​កំពុង​គ្រោង​បើក​បន្ថែម​ត្រឹម​ដំណាច់ឆ្នាំ​នេះ​។