ABA សាខាអ៊ីអនសែនសុខចាប់បើកហើយ ដំណើរការ 12 ម៉ោងជារៀងរាល់ថ្ងៃ!
12/Jul/2018
ដំណឹងល្អសម្រាប់អ្នករស់នៅតំបន់សែនសុខ ក្រុងភ្នំពេញ!
ជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រីកសាខារបស់ខ្លួន ធនាគារ ABA ឥឡូវនេះនឹងមានវត្តមាននៅចំទីតាំងបេះដូងថ្មីនៃតំបន់សែនសុខ ដោយសាខានេះស្ថិតនៅក្នុងតំបន់ហិរញ្ញវត្ថុ (ជាន់ទី2) នៃផ្សារទំនើបអ៊ីអនសែនសុខ និងចាប់បើកដំណើរការជាផ្លូវការចាប់ពីថ្ងៃទី16 ខែកក្កដា ឆ្នាំ2018 នេះតទៅ។
ដោយមានទីតាំងនៅចំកន្លែងប្រកបដោយផាសុកភាព ដោយស្ថិតនៅចន្លោះទីប្រជុំជន២ គឺសែនសុខ និងទួលគោក ABA សាខាអ៊ីអនសែនសុខ នេះមានបំពាក់ទៅដោយបរិក្ខារទំនើបៗសម្រាប់បម្រើ ការធ្វើប្រតិបត្តិការធនាគារដោយខ្លួនឯង ក៏ដូចជាមានបុគ្គលិកជំនាញៗរង់ចាំស្វាគមន៍ និងណែនាំលោកអ្នកអំពីផលិតផល និងសេវានានាដែលមាននៅក្នុងធនាគារ ABA។
ថ្លែងនៅក្នុងឱកាសនេះ លោក ម៉ី ប៉ូលីន នាយកអភិវឌ្ឍន៍អាជីវកម្ម បានមានប្រសាសន៍ថា “យើងពិតជារំភើបមែនទែនចំពោះការបើកសាខាថ្មីដែលនៅចំទីតាំងល្អបែបនេះ ហើយកាន់តែពិសេសទៀតនោះគឺថា សាខានេះមានម៉ោងធ្វើការយូរជាងធម្មតា គឺបើកចាប់ពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ពីថ្ងៃចន្ទ ដល់ ថ្ងៃអាទិត្យ ដើម្បីផ្តល់ជូនអតិថិជននូវពេលវេលាឲ្យកាន់តែមានលក្ខណៈបត់បែន ដែលបង្កភាពងាយស្រួលដល់ពួកគេ”។
លោកបន្ថែមថា “សាខានេះ គឺជាសមាសភាពថ្មីមួយទៀតដែលមានវត្តមាននៅក្នុងបញ្ជីសាខាមានម៉ោងដំណើរការវែង ដែលបច្ចុប្បន្ននេះរួមមានអគារអតិថិជននៃការិយាល័យកណ្តាល និងការិយាល័យប្តូរប្រាក់នៅទួលទំពូង។ ការណ៍ដែលយើងបន្តបើកទ្វារទទួលស្វាគមន៍អតិថិជនកាន់តែយូរ យើងក៏កំពុងតែផ្តល់ជូនអតិថិជននូវឱកាសបន្ថែមទៀតក្នុងការជជែកពិភាក្សាជាមួយបុគ្គលិកប្រកបដោយវិជ្ជាជីវៈរបស់យើង និងដោះស្រាយចម្ងល់របស់ពួកគេដោយផ្ទាល់ផងដែរ”។
ដើម្បីអបអរសាទរការសម្ពោធបើកសាខាថ្មីនេះ យើងនឹងមានផ្តល់ជូនជាអាវយឺត និងអាវភ្លៀង ABA ដល់អតិថិជនសម្រាប់ការបើកគណនីបញ្ញើ / សន្សំថ្មីនៅសាខានេះផ្ទាល់។ ការផ្តល់កាដូជូននេះ នឹងមានរហូតដល់ថ្ងៃទី31 ខែកក្កដា ឆ្នាំ 2018។ កុំរំលងឲ្យសោះ!
អញ្ជើញមកកាន់សាខាយើងខ្ញុំ និងរីករាយជាមួយសេវាធនាគារ ABA នៅសាខាថ្មីនេះ ដែលមានទីតាំងនៅជាន់ទី2 នៃផ្សារទំនើបអ៊ីអនសែនសុខ ឬទាក់ទងមកកាន់សាខាផ្ទាល់តាមរយៈលេខ 098 203 149 សម្រាប់ព័ត៌មានបន្ថែម។