ABA​ ខេត្តបន្ទាយមានជ័យ​ទទួល​បាន​ សាខា​ក្នុងស្រុក​បន្ថែម​ ដើម្បី​បម្រើ​អតិថិជន​

04/Nov/2019

ABA​ Banteay​ Meanchey​ receives​ 3ABA​ Banteay​ Meanchey​ receives​ 3
ABA​ ខេត្តបន្ទាយមានជ័យ​ទទួល​បាន​ សាខា​ក្នុងស្រុក​បន្ថែម​ ដើម្បី​បម្រើ​អតិថិជន​ABA​ ខេត្តបន្ទាយមានជ័យ​ទទួល​បាន​ សាខា​ក្នុងស្រុក​បន្ថែម​ ដើម្បី​បម្រើ​អតិថិជន​
ABA​ ខេត្តបន្ទាយមានជ័យ​ទទួល​បាន​ សាខា​ក្នុងស្រុក​បន្ថែម​ ដើម្បី​បម្រើ​អតិថិជន​ABA​ ខេត្តបន្ទាយមានជ័យ​ទទួល​បាន​ សាខា​ក្នុងស្រុក​បន្ថែម​ ដើម្បី​បម្រើ​អតិថិជន​

​ដោយ​បន្ត​ការ​ប្តេជ្ញា​ចិត្ត​ ក្នុង​ការ​នាំ​យក​សេវា​ធនាគារ​ដែល​មានគុណ​ភាព​ ជូន​ដល់​ប្រជាជន​នៅ​ក្នុង​តំបន់​ជនបទ​ ធនាគារ​ ABA​ ថ្ងៃនេះ​ សូម​ប្រកាស​បើក​ជា​ផ្លូវការ​ នូវ​សាខា​ថ្មី​មួយទៀត​ ដើម្បី​បម្រើ​អតិថិជន​នៅ​ក្នុងស្រុក​ ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​។​ វត្តមាន​របស់​សាខា​ថ្មី​នេះ​ នឹង​ផ្តល់​ភាព​ងាយស្រួល​បន្ថែម​ដល់​ប្រជាជន​រស់នៅ​ក្នុង​តំបន់​ ក៏​ដូច​ជា​ជួយ​សន្សំ​ពេល​របស់​ពួក​គេ​ ដោយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​ជាង​ 20​គីឡូ​មែ​ត្រ​ ដើម្បី​មក​ប្រើប្រាស់​សេវា​ធនាគារ​នៅ​ក្នុង​ទីរួមខេត្ត​ទៀត​ឡើយ​។​

ចាប់ពី​ពេល​នេះ​តទៅ​ អ្នកស្រុក​ព្រះនេត្រព្រះ​ និង​អ្នក​រស់នៅ​តំបន់​ក្បែរៗ​នោះ​ អាច​ប្រើប្រាស់​ផលិតផល​ និង​សេវា​របស់​ធនាគារ​ ABA​ បាន​យ៉ាង​ពេញលេញ​ ដែល​មាន​ដូច​ជា​ កម្ចី​អាជីវកម្ម​ខ្នាត​តូច​ កម្ចី​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ គណនី​បញ្ញើ​និង​សន្សំ​ កាត​ធនាគារ​ សេវា​ផ្ទេរ​ប្រាក់​ ធនាគារ​អន​ឡាញ​និង​តាម​ទូរស័ព្ទ​ និង​ការ​ចូល​ប្រើប្រាស់​គណនី​របស់​ពួក​គេ​តាម​រយៈ​ម៉ាស៊ីន​ ATM​ និង​ម៉ាស៊ីន​ដាក់​ប្រាក់​ដ៏​ទំនើប​ 24​ម៉ោង​លើ​ 24​ម៉ោង​។​ បុគ្គលិក​ជំនាញ​របស់​យើង​ ក៏​មាន​វត្ត​មាននៅ​នឹង​កន្លែង​ជា​ស្រេច​ ដើម្បី​ស្វាគមន៍​អតិថិជន​ ផ្តល់​ព័ត៌មាន​ ក៏​ដូច​ជា​ជួយ​ដល់​អតិថិជន​ខណៈ​ពេល​ដែល​ពួក​គេ​មក​ប្រើ​សេវា​នៅ​ក្នុង​សាខា​ផង​ដែរ​។​

​សាខា​ស្រុក​ថ្មី​នេះ​ មា​នទី​តាំងនៅ​ក្នុងភូមិ​ជប់​ ឃុំ​ជប់​វា​រី​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​។​ លេខ​ទំនាក់ទំនង​សាខា​ 081 204 262​។​

​គិត​មក​ត្រឹម​ថ្ងៃ​ទី​4​ ខែវិច្ឆិកា​ ឆ្នាំ​2019​ ធនាគារ​ ABA​ មាន​សាខា​សរុប​ចំនួន​ 71​ បំរើ​ការ​ជូន​អតិថិជន​ទូ​ទាំង​ប្រទេស​។​ ធនាគារ​ក៏​មាន​គម្រោង​បើក​សាខា​ថ្មី​ចំនួន​ 6​ បន្ថែម​ទៀត​ក្នុង​អំឡុង​ឆ្នាំ​នេះ​ផង​ដែរ​។​