​ធនាគារ​ ABA​ ទទួល​បាន​ពានរង្វាន់​ កិច្ចការ​ទីផ្សារ​ឆ្នើម​ប្រចាំឆ្នាំ​ 2026​ សម្រាប់​យុទ្ធនាការ​មហាសង្ក្រាន្ត​

04/Sep/2026

aba cmo award dt kh

ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​របស់​កម្ពុជា​ ទទួល​បាន​ពាន​ កិច្ចការ​ទីផ្សារ​ឆ្នើម​ប្រចាំឆ្នាំ​ 2026​ ពី​កម្មវិធី​ពានរង្វាន់​ CMO​ Asia​ Awards​ សម្រាប់​ឧត្តមភាព​ក្នុង​កិច្ចការ​ទីផ្សារ​ និង​ផ្សព្វផ្សាយ​កិត្តិនាម​ ដែល​ជា​ជ័យជម្នះ​លើក​ទី​បី​ជាប់ៗ​គ្នា​របស់​ធនាគារ​ នៅ​ក្នុង​ប្រភេទ​ពានរង្វាន់​នេះ​។​

​កិច្ចការ​ផ្សព្វផ្សាយ​សម្រាប់​ មហាសង្ក្រាន្ត​ នា​ឆ្នាំ​នេះ​ បាន​លើកយក​ការ​បង្ហាញ​តាម​រយៈ​ការ​បង្កើត​សាច់​រឿង​បែប​ប្រពៃណី​វប្បធម៌​ ការ​ផលិត​វី​ដេ​អូ​ចម្រៀង​ស្នាដៃ​ដើម​ ការ​បង្កើត​មាតិកា​នានា​ និង​បទ​ពិសោធ​ក្នុង​អេប​ ABA​ Mobile​ ដ៏​ថ្មី​សន្លាង​ ក្នុង​យុទ្ធនាការ​ទីផ្សារ​រួម​មួយ​ដែល​ប្រទាក់ក្រឡា​គ្នា​យ៉ាង​មាន​ន័យ​។​ គោល​គំនិត​នៃ​យុទ្ធនាការ​នេះ​ ចង់​រំលេច​នូវ​ការ​រួម​បញ្ចូល​គ្នា​យ៉ាង​ឥត​ខ្ចោះ​នៃ​ឌី​ជី​ថ​ល​នវានុវត្តន៍​ ដែល​អាច​ចែករំលែក​ និង​អបអរ​រួម​គ្នា​ក្នុង​ការ​លើក​ស្ទួយ​វប្បធម៌​ជាតិ​។​

​ទិដ្ឋភាព​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ នៅ​ក្នុង​ ABA​ Mobile

​ពិធី​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ​ ABA​ បាន​បង្កើត​ម៉ូ​ដ​រចនា​ មហាសង្ក្រាន្ត​ នៅ​ក្នុង​ ABA​ Mobile​ ដោយ​រំលេច​នូវ​ទិដ្ឋភាព​ដ៏​រស់​រវើក​នៃ​ការ​រៀបចំ​ពិធី​ចូល​ឆ្នាំ​ខ្មែរ​ នៅ​លើ​ផ្លែ​ត​ហ្វ​ម​ឌី​ជី​ថ​ល​របស់​ខ្លួន​។​ ម៉ូ​ដ​រចនា​នេះ​ បាន​អនុញ្ញាត​ឲ្យ​អតិថិជន​ទទួល​បាន​នូវ​បរិយាកាស​បុណ្យ​ទាន​ រាល់ពេល​ពួក​គាត់​បើក​អេប​ សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ​ប្រចាំ​ថ្ងៃ​។​

​តាម​រយៈ​ការ​រួម​បញ្ចូល​វប្បធម៌​ជាមួយនឹង​ឌី​ជី​ថ​ល​នវានុវត្តន៍​ យុទ្ធនាការ​នេះ​ បាន​បង្កើត​បទ​ពិសោធ​ដែល​អតិថិជន​អាច​ផ្សារ​ភ្ជាប់​ជាមួយ​ប្រពៃណី​របស់​ខ្លួន​តាម​រយៈ​សេវា​ធនាគារ​ដែល​ពួក​គាត់​ប្រើប្រាស់​ជា​ប្រចាំ​។​ ការណ៍​នេះ​ បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ ABA​ ក្នុង​ការ​ពង្រីក​សេវា​ធនាគារ​ឌី​ជី​ថ​ល​ឲ្យ​មាន​ភាព​ទាក់ទាញ​ ខណៈ​អបអរ​មរតក​វប្បធម៌​ខ្មែរ​ដ៏​សម្បូរ​បែប។​

​វប្បធម៌​តាម​រយៈ​សាច់​រឿង​ និង​តន្ដ្រី​

​ឆ្នាំ​នេះ​ ជំនួស​ឲ្យ​ការ​ផ្សព្វផ្សាយ​បែប​ប្រពៃណី​ យុទ្ធនាការ​នេះ​បាន​ពង្រីក​វិសាលភាព​លើស​ពី​ ABA​ Mobile​ តាម​រយៈ​រឿង​ខ្លី​ចំនួន​បី​ ដែល​មានការ​ចូលរួម​សម្ដែង​ពី​ជនបរទេស​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ រួម​ជាមួយ​សិល្បករ​ខ្មែរ​ឆ្នើម​ និង​មាន​ប្រជាប្រិយភាព​ដូច​ជា​ លោក​វណ្ណ​ដា​ លោក​ថេ​ណា​ និង​អ្នក​អង្គ​ម្ចាស់​ក្សត្រិយ៍​ ចេ​ណ្ណា​។​ វគ្គ​នីមួយៗ​ ផ្តោត​លើ​មួយ​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ ដែល​រំលេច​នូវ​ប្រពៃណី​ និង​អត្ថន័យ​នៃ​ថ្ងៃ​នីមួយៗ​ តាម​រយៈ​បងប្អូន​ខ្មែរ​ក្នុងស្រុក​ និង​ទស្សនិកជន​អន្តរជាតិ​។​

​ជាមួយ​គ្នា​នេះ​ លោក​ វណ្ណ​ដា​ ក៏​បាន​និពន្ធ​ និង​ផលិត​វី​ដេ​អូ​ចម្រៀង​ស្នាដៃ​ដើម​សម្រាប់​យុទ្ធនាការ​នេះ​ផង​ដែរ​ ដែល​ផ្តោត​ទៅ​លើ​សិរី​សួស្តី​ ការ​ជួបជុំ​ញាតិ​មិត្ត​ និង​ការ​ទទួល​ពរ​ជ័យ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​។​ វី​ដេ​អូ​ចម្រៀង​នេះ​ទទួល​បាន​អ្នក​ចូល​ទស្សនា​សរុប​ជិត​ 22​ លាន​ដង​នៅ​លើ​បណ្តាញ​របស់​លោក​ដែល​បាន​ក្លាយជា​កិច្ចសហការ​ ចូល​ឆ្នាំ​ខ្មែរ​ដែល​ទទួល​បាន​ជោគជ័យ​ខ្លាំង​បំផុត​របស់​ ABA​ មក​ទល់​បច្ចុប្បន្ន​។​

​យុទ្ធនាការ​នេះ​ បាន​ប្រមូលផ្តុំ​អ្នក​បង្កើត​មាតិកា​ អ្នក​លក់ដូរ​ និង​ផ្លែ​ត​ហ្វ​ម​ឌី​ជី​ថ​ល​របស់​ ABA​ ដើម្បី​បង្កើត​នូវ​បទ​ពិសោធ​ចូល​ឆ្នាំ​ថ្មី​ដ៏​សម្បូរ​បែប​ ដែល​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ប្រទាក់ក្រឡា​ ឆ្លុះ​បញ្ចាំង​អត្ថន័យ​ពិត​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​ប្រពៃណី​នេះ​។​

​ការ​រួមចំណែក​ដ៏​រឹង​មាំ​ពី​សំណាក់​ទស្សនិកជន​

​តាម​រយៈ​បណ្តាញ​ផ្លូវការ​របស់​ ABA​ យុទ្ធនាការ​នេះ​ទទួល​បានការ​បង្ហាញខ្លួន​ (impressions)​ ជាង​ 170​ លាន​ដង​ និង​ទទួល​បានការ​ចូល​ទស្សនា​ជាង​ 90​ លាន​ដង​។​ តួលេខ​នេះ​ បង្ហាញ​ពី​ភាព​ជោគជ័យ​នៃ​យុទ្ធ​ការ​ តាម​រយៈ​វិសាលភាព​នៃ​ការ​មើលឃើញ​យ៉ាង​ទូលំទូលាយ​ និង​សន្ទុះ​គាំទ្រ​យ៉ាងច្រើន​ពី​ទស្សនិកជន​ ព្រមទាំង​ពង្រឹង​តួនាទី​របស់​ ABA​ Mobile​ ជា​ផ្លែ​ត​ហ្វ​ម​ដ៏​ចម្បង​សម្រាប់​ផ្សារ​ភ្ជាប់​អតិថិជន​ជាមួយ​អ៊ី​កូ​ស៊ី​ស្ទែ​ម​ ឌី​ជី​ថ​ល​របស់​ធនាគារ​។​

​ការ​ទទួលស្គាល់​ក្នុង​ឆ្នាំ​ 2026​ នេះ​ គឺជា​ពាន​ឧត្តម​ភាពល្អ​ឯក​សម្រាប់​កិច្ចការ​ទីផ្សារ​ប្រចាំឆ្នាំ​ លើក​ទី​បី​ជាប់ៗ​គ្នា​ របស់​ធនាគារ​ ABA​ ពី​កម្មវិធី​ពានរង្វាន់​ CMO​ Asia​ Awards​ ដោយ​បញ្ជាក់​ពី​សមត្ថភាព​ជា​បន្ដបន្ទាប់​របស់​ធនាគារ​ក្នុង​ការ​រួម​បញ្ចូល​ឌី​ជី​ថ​ល​នវានុវត្តន៍​ជាមួយនឹង​សាច់​រឿង​ដែល​ឆ្លុះ​បញ្ចាំង​ពី​បរិបទ​ និង​អត្តសញ្ញាណ​ជាតិ​យ៉ាង​ពិតប្រាកដ​។​

​តាម​រយៈ​សមិទ្ធផល​ថ្មី​នេះ​ ABA​ បន្ត​បង្ហាញ​ឲ្យ​ឃើញ​ថា​ ការ​បញ្ជ្រាប​មរតក​វប្បធម៌​ប្រពៃណី​ ទៅ​ក្នុង​ឌី​ជី​ថ​ល​នវានុវត្តន៍​ អាច​បង្កើត​បទ​ពិសោធ​ដ៏​មាន​អត្ថន័យ​ ដែល​ចូលរួម​បម្រើ​ជា​ទស្សនីយភាព​ជូន​ដល់​បងប្អូន​ខ្មែរ​។​