ធនាគារ ABA សូមស្វាគមន៍ចំពោះការប្រើប្រាស់ប័ណ្ណ China Union Pay!
06/Mar/2014
ធនាគារ ABA បានចុះកិច្ចព្រមព្រៀងជាមួយ China UnionPay និងបានក្លាយជាតួអង្គមួយដ៏សកម្ម ក្នុងការប្រើប្រាស់ ប្រព័ន្ធទូទាត់ដ៏ទូលំទូលាយ ជាងគេបំផុត ក្នុងចំណោមធនាគារឈានមុខផ្សេងៗ ទៀតរាប់រយ។ ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៤ នេះតទៅម្ចាស់ប័ណ្ណ China UnionPay ទាំងអស់ អាចធ្វើការដកសាច់ប្រាក់ បានយ៉ាងងាយស្រួល ជាមួយ ម៉ាស៊ីន ATM ទាំងអស់របស់ធនាគារ ABA ដែលមានជាង ៦០កន្លែងនៅទូទាំងប្រទេសកម្ពុជា។
ភាពជាដៃគូនេះ ពិតជាមានសារសំខាន់យ៉ាងខ្លាំងប្រាកដមែន សំរាប់ទំនាក់ទនង ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាជាមួយប្រទេសផ្សេងៗទៀតអោយកាន់តែមានភាពរឹងមាំថែមទៀត នឹងលើកស្ទួយអោយវិស័យទេសចរណ៍នៅក្នុងប្រទេសកាន់តែមានការកើនឡើងផងដែរ។ ជាលទ្ធផលរាល់សេវាកម្មទាំងនេះនឹងធ្វើការកើនឡើងសកម្មភាពអាជីវកម្ម និងការប្រើប្រាស់ប្រព័ន្ធទូទាត់ផ្សេងៗគ្នាផងដែរ។ ប្រព័ន្ធ China UnionPay មានការប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងតំបន់ ហើយចំនួននៃការប្រើប្រាស់ប័ណ្ណរបស់ China UnionPay នឹងកើនឡើងជាលំដាប់ពីមួយឆ្នាំទៅ មួយ ឆ្នាំផងដែរ។ ចំណុចសំខាន់ទាំងអស់នេះធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងធនាគារ ABA និងChina UnionPay ពិតជាមានភាពចាំបាច់ប្រាកដមែនក្នុងការពង្រីកអាជីវកម្មនិងផ្តល់សេវាកាន់ តែប្រសើរដល់អតិថិជនទាំងអស់។
លោក Sanzhar Abdullayev ប្រធានផ្នែកសេវាប័ណ្ណ បានមានប្រសាសន៍ជាពិសេសថា “ការដាក់ឲ្យដំណើរការសេវាប័ណ្ណទូទាត់ពី China UnionPay គឺជាជំហានដ៏សំខាន់មួយដើម្បីពង្រីក សេវាប័ណ្ណរបស់យើង និងជាការបង្កើនភាពចម្រុះនៃការផ្ដល់សេវាកម្មផងដែរ”។ យើងមើលឃើញអំពីសក្តានុពលដ៏អស្ចារ្យក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រព័ន្ធប័ណ្ណធនាគារនេះ។
ជំហានបន្ទាប់របស់យើងគឺទទួលយកការទូទាត់តាមរយៈប័ណ្ណ China UnionPay នៅតាមកន្លែងលក់រាយដែលមានភ្ជាប់ម៉ាស៊ីនឆូតកាត។បច្ចុប្បន្ននេះយើងកំពុងធ្វើការអភិវឌ្ឍន៏ការងារដែលចាំ បាច់ ហើយគ្រោងនឹងដាក់ឲ្យដំណើរការសេវានេះនៅដើមខែមេសា ឆ្នាំ២០១៤ ខាងមុខនេះ។
យោងតាមការអះអាងរបស់តំណាងផ្លូវការរបស់ខ្លួន China UnionPay គឺជាសមាគមន៍ប័ណ្ណធនាគារមួយ ដែលបានបង្កើតឡើងដោយមានការអនុម័តពីក្រុមប្រឹក្សារដ្ឋ និងធនាគារប្រជាជននៃប្រទេសចិន ។ បច្ចុប្បន្ននេះ China UnionPay ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងសៀងហៃ មានសមាជិកក្នុងស្រុក និងអន្តរជាតិប្រហែលជា ៤០០នាក់។ មកទល់នឹងពេលបច្ចុប្បន្ន China Union Pay គឺ
ជាប្រព័ន្ធទូទាត់ធំជាងគេបំផុតនៅក្នុងពិភពលោកបើនិយាយអំពីចំនួនប័ណ្ណដែលកំពុងចរាចរ។ ប័ណ្ណទាំងឡាយដែលចេញដោយ China UnionPay មានការទទួលស្គាល់នៅតាមបណ្ដាប្រទេសចំនួន ១៤១ និងតំបន់ទាំងឡាយនៅក្រៅប្រទេសចិន។ជាមួយគ្នានេះផងដែរ China Union Payក៏បានជំរុញយ៉ាងសកម្មអោយចេញនៅប័ណ្ណស្តង់ដារ China UnionPay នៅ ក្រៅ ប្រទេស ដោយមានគោលដៅផ្តល់ភាពងាយស្រួលសម្រាប់ជនបរទេសដូចជាការធ្វើការងារ ការធ្វើដំណើរ និងការសិក្សា របស់ខ្លួននៅក្នុងប្រទេសចិនផងដែរ។ នាពេលបច្ចុប្បន្ន ស្ថាប័ន ៦៥ នៅក្នុងប្រទេស ចំនួន ១៧ នៅបរទេស និងក្នុងតំបន់ បានចេញប័ណ្ណ China UnionPay សម្រាប់ ប្រើប្រាស់ក្នុង ស្រុក។