ធនាគារ​ ABA​ ទទួល​ស្វាគមន៍​គណៈប្រតិភូ​កា​ណា​ដា​ ក្រោម​បេសកកម្ម​ពាណិជ្ជកម្ម​ក្នុង​តំបន់​

30/May/2025

aba board meeting 2025 khaba board meeting 2025 kh
aba board meeting 2025 kh-1aba board meeting 2025 kh-1
aba board meeting 2025 kh-2aba board meeting 2025 kh-2
aba board meeting 2025 kh-3aba board meeting 2025 kh-3
aba board meeting 2025 kh-4aba board meeting 2025 kh-4
aba board meeting 2025 kh-6aba board meeting 2025 kh-6

ធនាគារ​ ABA​ បាន​ទទួល​ស្វាគមន៍​ក្រុមការងារ​បេសកកម្ម​ពាណិជ្ជកម្ម​កា​ណា​ដា​ (Team​ Canada​ Trade​ Mission)​ សម្រាប់​ជំនួប​ស្ថាប័ន​ជា​ផ្លូវការ​ ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​។​ ជំនួប​នេះ​ មាន​គោលបំណង​ចែករំលែក​ទៅ​កាន់​គណៈប្រតិភូ​ អំពី​ដំណើរ​វឌ្ឍនភាព​ និង​ភាព​ជោគជ័យ​របស់​ ABA​ ក្នុង​ការ​រួមចំណែក​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​

​ដឹកនាំ​ដោយ​លោកស្រី​ Sara​ Wilshaw​ ប្រធាន​ស្នងការ​ពាណិជ្ជកម្ម​កា​ណា​ដា​ និង​ជា​ឧបការី​ជាន់ខ្ពស់​របស់​អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​អន្តរជាតិ​ គណៈប្រតិភូ​បាន​ជួប​សំណេះសំណាល​ជាមួយ​ លោក​ Askhat​ Azhikhanov​ អគ្គនាយក​ និង​ជានា​យក​ប្រតិបត្តិ​នៃ​ធនាគារ​ ABA​ ព្រមទាំង​អ្នកតំណាង​ជាន់ខ្ពស់​ពី​ ABA​ និង​ធនាគារជាតិ​កា​ណា​ដា​ នៅ​ការិយាល័យ​កណ្តាល​របស់​ធនាគារ​ ABA​។​

​ក្នុង​ពេល​ជំនួប​ គណៈ​គ្រប់គ្រង​ធនាគារ​ ABA​ បាន​បង្ហាញ​ជូន​គណៈប្រតិភូ​បេសកកម្ម​ នូវ​ទិដ្ឋភាព​ទូទៅ​នៃ​ការ​ពង្រីក​ខ្លួន​ជា​យុទ្ធសាស្ត្រ​ និង​វិធីសាស្ត្រ​ប្រកបដោយ​ន​វា​នុ​វត្ត​ តាមដាន​ដំណើរ​របស់​ខ្លួន​ រហូត​ដល់​តំណែង​បច្ចុប្បន្ន​ក្នុង​នាម​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា​។​

ABA​ ក៏​បាន​ជម្រាប​ជូន​គណៈប្រតិភូ​នូវ​ការ​រួមចំណែក​របស់​ខ្លួន​ ក្នុង​ការ​ពង្រឹង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ហិរញ្ញវត្ថុ​កម្ពុជា​ផង​ដែរ​ រួម​មាន​ជា​អាទិ៍​ កិច្ច​ប្រឹងប្រែង​របស់​ ABA​ ក្នុង​ការ​ពង្រីក​ទិដ្ឋភាព​ហិរញ្ញវត្ថុ​តាម​រយៈ​ផលិតផល​ និង​សេវា​ធនាគារ​ដ៏​សម្បូរ​បែប​ លើកកម្ពស់​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​តាម​រយៈ​ផលិតផល​ឯក​ —​ កម្មវិធី​ ABA​ Mobile​ និង​ជួយ​បង្កើន​ទំនុកចិត្ត​ក្នុង​វិស័យ​ធនាគារ​ ដោយ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ឧបករណ៍​ និង​ដំណោះស្រាយ​ IT​ និង​ សន្តិសុខ​លើ​អ៊ីនធឺណិត​។​

​លោក​ Askhat​ Azhikhanov​ មាន​ប្រសាសន៍​ថា​ “​នេះ​ជា​កិត្តិយស​របស់​យើងខ្ញុំ​ ដែល​បាន​ទទួល​ស្វាគមន៍​គណៈប្រតិភូ​នៃ​ក្រុមការងារ​បេសកកម្ម​ពាណិជ្ជកម្ម​កា​ណា​ដា​ មក​កាន់​ធនាគារ​ ABA​។​ ដំណើរ​ទស្សនកិច្ច​នេះ​ បាន​បញ្ជាក់​ជា​ថ្មី​នូវ​ឆន្ទៈ​រួម​ក្នុង​ការ​ស្វែង​យល់​ពី​មូលដ្ឋាន​ប្រតិបត្តិការ​ ដែល​គាំទ្រ​ដល់​ទិដ្ឋភាព​ធុរកិច្ច​ក្នុង​ប្រទេស​កម្ពុជា​”​។​

​លោក​បាន​បន្ថែម​ថា​ “​ក្នុង​នាម​ជា​បុត្រ​សម្ពន្ធ​របស់​ធនាគារជាតិ​កា​ណា​ដា​ យើងខ្ញុំ​បាន​ប្រតិបត្តិ​តាម​គោលការណ៍​ស្ថាប័ន​ដ៏​រឹង​មាំ​ ដោយ​បត់បែន​ទៅ​តាម​តម្រូវការ​ និង​ថាមវន្ត​នៃ​បរិបទ​កម្ពុជា​។​ យើងខ្ញុំ​ ស្វាគមន៍​បណ្ដា​ធុរកិច្ច​កា​ណា​ដា​ ដែល​មាន​បំណង​ចង់​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​ និង​ត្រៀម​ជា​ស្រេច​ ក្នុង​ការ​ផ្តល់​ជូន​ស្ថាប័ន​ទាំងនោះ​ នូវ​សេវាកម្ម​ពេញលេញ​ និង​ដំណោះស្រាយ​ធនាគារ​ដ៏​ទំនើប​របស់​យើងខ្ញុំ​”​។​

​ជាមួយ​ការ​ផ្តោត​សំខាន់​ទៅ​លើ​ការ​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម​ គោលបំណង​មួយ​នៃ​បេសកកម្ម​ពាណិជ្ជកម្ម​នេះ​ គឺ​ស្វែងរក​ដៃគូ​ក្នុងស្រុក​ដែល​អាច​ជឿ​ទុកចិត្ត​បាន​ ដូច​ជា​ធនាគារ​ ABA​ ជាដើម​ ដែល​អាច​ជួយ​សម្រប​សម្រួលការ​វិនិយោគ​របស់​ធុរកិច្ច​កា​ណា​ដា​នៅ​កម្ពុជា​ក្នុង​ថ្ងៃ​អនាគត​។​ ភាព​ជា​ដៃគូ​ទាំងនេះ​ នឹង​ដើរតួ​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ផលប្រយោជន៍​សេដ្ឋកិច្ច​រយៈពេល​វែង​ ចំពោះ​ប្រទេស​ជាតិ​ទាំង​ពីរ​។​

​លោកស្រី​ Sara​ Wilshaw​ ក៏​មាន​មតិ​ទៅ​លើ​ជំនួប​នេះ​ថា​ “​ការ​យល់​ដឹង​អំពី​ទស្សនវិស័យ​ប្រតិបត្តិការ​នៃ​វិស័យ​ហិរញ្ញវត្ថុ​របស់​កម្ពុជា​ ពិតជា​សំខាន់​ណាស់​ក្នុង​ការ​ជូនដំណឹង​ដល់​ធុរកិច្ច​កា​ណា​ដា​ ដើម្បី​ឈាន​ជើង​ចូល​ទីផ្សារ​យ៉ាង​មាន​ទំនុកចិត្ត​។​ កំណើន​ និង​ភាព​ជោគជ័យ​របស់​ធនាគារ​ ABA​ គឺជា​ឧទាហរណ៍​មួយ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​រួមចំណែក​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ប្រកបដោយ​និរន្ដរភាព​ និង​រឹង​មាំ​”​។​

​ធនាគារ​ ABA​ មាន​មោទនភាព​ដែល​បាន​សម្របសម្រួល​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ និង​បន្ត​អនុវត្ត​ការងារ​របស់​ខ្លួន​ស្រប​តាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​ជំរុញ​សមាហរណកម្ម​សេដ្ឋកិច្ច​ និង​កំណើន​ដែល​ជំរុញ​ដោយ​ន​វា​នុ​វត្ត​ភាព​។​

​អំពី​ធនាគារ​ ABA
ABA​ គឺជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា​ គិត​លើ​ទ្រព្យសកម្ម​សរុប​,​ ប្រាក់​បញ្ញើ​,​ ប្រាក់​កម្ចី​ និង​ប្រាក់​ចំណេញ​ យោង​តាម​របាយការណ៍​ត្រួតពិនិត្យ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ឆ្នាំ​ 2021-2023​។​
​ធនាគារ​ ABA​ មាន​ 101​ សាខា​,​ ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ ចំនួន​ 46​ កន្លែង​,​ ម៉ាស៊ីន​ស្វ័​យ​សេវា​ជាង​ 1,800​ នៅ​ទូ​ទាំង​ប្រទេស​,​ សេវា​ធនាគារ​អន​ឡាញ​ និង​កម្មវិធី​ធនាគារ​តាម​ទូរស័ព្ទ​ដ៏​ទំនើប​ ដែល​បម្រើ​អតិថិជន​ជាង​ 5​ លាន​នាក់​ ជាមួយ​សេវា​ហិរញ្ញវត្ថុ​ដ៏​ទំនើប​ ងាយស្រួល​ និង​សុវត្ថិភាព​។​ អតិថិជន​របស់​ធនាគារ​ រួម​មាន​សាជីវកម្ម​ សហគ្រាស​ធុន​តូច​និង​មធ្យម​ អាជីវកម្ម​ខ្នាត​មីក្រូ​ និង​រូបវន្ដបុគ្គល​។​
​ធនាគារ​ ABA​ គឺជា​បុត្រ​សម្ពន្ធ​របស់​ធនាគារជាតិ​កា​ណា​ដា​ ដែល​ជា​ធនាគារ​ធំ​បំផុត​មួយ​ក្នុង​ប្រទេស​កា​ណា​ដា​ មានទ្រព្យ​សកម្ម​ជាង​ 334​ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ គិត​ត្រឹម​ថ្ងៃ​ទី​ 31​ ខែមករា​ ឆ្នាំ​ 2025​ និង​មាន​បណ្តាញ​ធនាគារ​ឆ្លើយឆ្លង​ដ៏​ធំ​នៅ​ទូ​ទាំង​ពិភពលោក​ ។​